13/11/2020 07:34
តាមប្រភពដំណឹងពីក្រុមហ៊ុនអគ្គិសនីត្រាវិញ អនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៩០/QĐ-UBND ចុះថ្ងៃទី ០៤ មីនាឆ្នាំ ២០២០ របស់គណៈកម្មា ធិការប្រជាជនខេត្ត សារលិខិតលេខ ១៥១៨/UBND-CNXD ចុះថ្ងៃទី ២៦ មេសាឆ្នាំ ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្ដីពីការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ នៅលើភូមិសាស្រ្ដខេត្ត បណ្ដាសារលិខិតចង្អុល ការរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងចាប់ តាំងពីឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញបាន ចង្អុលការបណ្ដាការិយាល័យ គណៈស្ថិតក្រោម ឱវាទ អគ្គិសនីបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុង ផ្សព្វផ្សាយអនុវត្ត ដល់ចុងខែកញ្ញាឆ្នាំ ២០២០ ទូទាំងខេត្តផ្សព្វផ្សាយនៅ ៤៥/១០៦ ឃុំ សង្កាត់ ទីប្រជុំជន ដោយមានអតិថិជន ៧៥.៥៣១ នាក់ (សម្រេច ៤១,៨៨%) ចំនួនប្រាក់ ១៣៦,៦៤ ពាន់លានដុង (សម្រេច ៧២,៧៩%)។
តាមផែនការ ក្រុមហ៊ុននឹងបន្តសហការជាមួយធនាគារជាតិសាខាខេត្តត្រាវិញ អនុវត្តបណ្ដា វិធីសាស្រ្ដពង្រីកការទូ ទាត់ប្រាក់អគ្គិសនីដោយ មិនប្រើប្រាក់មុខតាមសារលិខិតលេខ ១៣៥៨/TRV-KTTT ចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២០ របស់ ធនាគារជាតិវៀតណាមសាខាខេត្តត្រាវិញ។ ទន្ទឹម នឹងនោះ នឹងបន្តផ្សព្វផ្សាយនៅបណ្ដាមូលដ្ឋាន ដែលនៅសេសសល់ សំដៅខិតខំសម្រេចតាមគោលការណ៍ដែលរដ្ឋាភិបាល គណៈកម្មាធិការ ប្រជាជនខេត្តដាក់ចេញ។
ទន្ទឹមនឹងការអនុវត្តន៍ទូទាត់ប្រាក់អគ្គិសនីដោយ មិនប្រើប្រាក់មុខ ក្រុមហ៊ុននៅទាំងផ្សព្វផ្សាយផ្គត់ផ្គង់បណ្ដាសេវា អគ្គិសនីតាមរូបភាពអេឡិក ត្រុង។ បច្ចុប្បន្ន ផ្នែកអគ្គិសនីបានផ្សព្វផ្សាយ រូបភាពទំនាក់ទំនងអេឡិកត្រុងក្នុងរាល់ការទំនាក់ទំនងជាមួយអតិថិជន។ក្នុងនោះ មានសេវា អគ្គិសនីបន្តផ្ទាល់កម្រិត ៤ រួមមាន៖ (១) ផ្គត់ ផ្គង់អគ្គិសនីថ្មី ពីបណ្ដាញកម្រិតមធ្យម (២) ផ្គត់ផ្គង់អគ្គិសនីថ្មីពីបណ្ដាញកម្រិតថាមពលទាប (៣) ទូទាត់ប្រាក់អគ្គិសនី (៤) ផ្លាស់ប្ដូរថាមពលប្រើ ប្រាស់អគ្គិសនី (៥) ផ្លាស់ប្ដូរទីកន្លែងឧបករណ៍ វាស់ស្ទង់ (៦) ផ្លាស់ទិសដៅប្រើប្រាស់អគ្គិសនី (៧) ផ្លាស់ប្ដូរការកំណត់ប្រើប្រាស់អគ្គិសនី (៨) ផ្លាស់ប្ដូរសាមីកាសហការជួញដូរអគ្គិសនី (៩) ផ្លាស់ប្ដូរព័ត៌មាន ដែលបានចុះឈ្មោះ (១០) ផ្លាស់ប្ដូររូបភាពទូទាត់ប្រាក់អគ្គិសនី (១១) ពន្យា ពេលសហការជួញដូរអគ្គិសនី (១២) ផ្ដាច់កិច្ច សហការជួញដូរអគ្គិសនី។ អតិថិជនអាចទំនាក់ ទំនងតាមវិធីសាស្រ្ដអេឡិកត្រុងពីទំព័រវែបសៃ ទ្វារសេវា សាធារណៈជាតិ ទ្វារសេវាសាធារ ណៈរបស់ខេត្ត ទំព័រវែបសៃរបស់មជ្ឈមណ្ឌលថែទាំអតិថិជនរបស់អគ្គក្រុមហ៊ុន អគ្កិសនីភាគ ខាងត្បូង (www.cskh.evnspc.vn) ឬក៏ទូរស័ព្ទនៅកាន់ស្ថានីយ៍តាមរយៈលេខ ១៩០០ ១០០៦ -១៩០០ ៩០០០។
ការទទួល ដោះស្រាយសំណូមពរបណ្ដាសេវា អគ្គិសនីរបស់អតិថិជនបានអនុវត្តត្រូវតាមកិច្ចសន្យារបស់សម្ព័ន្ធអគ្គិសនីវៀតណាម។ ដល់ ចុងខែកញ្ញាឆ្នាំ ២០២០ អត្រាអតិថិជនប្រើប្រាស់ សេវាអគ្គិសនីតាមវិធីសាស្រ្ដអេឡិកត្រុង របស់ ក្រុមហ៊ុនសម្រេច ៦១,២៦% អតិថិជនប្រើប្រាស់ សេវាអគ្គិសនីបន្តផ្ទាល់កម្រិត ៤ សម្រេច ៨៣,៤៣% អតិថិជនទំនាក់ទំនងតាមរយៈទ្វារសេវាសាធារណជាតិសម្រេច ១៧,៤៥%៕
ប្រែសម្រួល៖ ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។