12/01/2021 08:41
កាលពីថ្ងៃទី ០៥ មករាការិយាល័យភោគផលធម្មជាតិនិងបរិស្ថានស្រុកកាងឡុងសហការជាមួយគណៈកម្មាធិការប្រជាជាជនឃុំអាងត្រឿង( អា)ប្រគល់ជូនធុងសំរាមជ័រ ៥០ ដល់ ៥០ គ្រួសារ ដើម្បីឧបត្ថម្ភប្រជាជនបែងប្រភេទសំរាមនៅក្នុងគ្រួសារ ទន្ទឹមនឹងនោះបង្កើនចំណេះដឹងការពារបរិស្ថាន។
ពិធីជូនធុងសំរាមជ័រឲ្យប្រជាជន។ រូបថត៖ ហុងញុង
យោងតាមនោះ គ្រួសារនីមួយៗទទួលបានធុងសំរាមជ័រ ០១ និងកន្ត្រកជ័រ ២ មានតម្លៃ ០១ លានដុង។ សំរាមរបស់បណ្តាគ្រួសារបានណែនាំបែងចេញជា ២ ប្រភេទ៖ សំរាមសរីរាង្គរួមមានបណ្តាម្ហូបអាហារនៅសល់ បន្លែ មើមផ្លែឈើ។ល។ អាចរលួយដើម្បីផ្អឹបទុកឲ្យក្លាយជាជីសរីរាង្គ។ ប្រភេទសំរាមអសរីរាង្គក្នុងការប្រជុំជីវភាពរួមមាន៖ ថង់កៅស៊ូ វត្ថុធ្វើពីកៅស៊ូ សំរាមអាចច្នៃហើយប្រើប្រាស់ឡើងវិញបាន ឬយកទៅវិនិច្ឆ័យឧស្សាហកម្ម រួមចំណែកកាត់បន្ថយការលើសចំណុះរបស់បណ្តាកន្លែងចោលសំរាម។
មុននោះការិយាល័យភោគផលធម្មជាតិនិងបរិស្ថានស្រុកកាងឡុងបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំតឹងបិញប្រគល់ជូនធុងសំរាមជ័រ ៥០ ដល់ ៥០ គ្រួសារនៅក្នុងឃុំដែរ៕
ហុងញុង-សុខា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។