• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គសម្រេចសម្បទាជាតិ

01/09/2020 08:28

មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្តត្រាវិញទើបមានសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលទ្ធផលធ្វើនីយុត្តិការវិនិយោគប្រឹក្សាអនុវត្តទម្រង់ផលិតដូងសារីរាង្គតាមសកម្បទាអាមេរិក និងអ៊ឹរុប(NOP-USDA និង​ EU)។

ទម្រង់ផលិតដូងសារីរាង្គបានអនុវត្តនៅក្រុមហ៊ុនចំកាតកសិកម្មរុក្ខាប្រមាញ់បរិស្ថានសាយហ្គង(Safeco)សង្កាត់បិញអាង ខណ្ឌលេខ ២ ទីក្រុងហូជីមិញ។

ទម្រង់បានអនុវត្តលើផ្ទៃដីដាំដូងសរុបរួមជាង ៣០០ ហិកតា នៅបណ្តាឃុំតឹងហុង ង៉ាយហុង និងតឹបង៉ាយរបស់ស្រុកទីវកឹង អាស្រ័យដោយគម្រោងការអភិវឌ្ឍអាជីវកម្មតូច និងល្មមខេត្តត្រាវិញ(SME ត្រាវិញ)ឧបត្ថម្ភថវិកា ៣០០ លានដុង ។ យោងតាមនោះ មានគ្រួសារប្រជាជន ជាង ៣០០ គ្រួចូលរួមទម្រង់ដាំដូងសារីរាង្គហើយបានក្រុមហ៊ុនចំកាតកសិកម្មរុក្ខាប្រមាញ់បរិស្ថានសាយហ្គងឧបត្ថម្ភបច្ចេកទេកដាំដូងសារីរាង្គ របៀបថែទាំ របៀបប្រើប្រាស់ជីត្រូវតាមសម្បទាអាមេរិក និងអ៊ឹរុបសម្រាប់អ្នកចំការក្នុងរយះពេល ៤ ខែ។ តំបន់វត្ថុធាតុដើមដូងសារីរាង្គនេះបានក្រុមហ៊ុនចំកាតត្រាប៉ាកម៉ៅច្រកចេញ។ លោកស្រីង្វៀងង៉ុកហាយ នាយិការងមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្តត្រាវិញបានឲ្យដឹងថា៖ការផលិតសារីរាង្គគឺជាទិន្នាការសំខាន់សម្រាប់លើកកម្ពស់តម្លៃផលិតផល ពង្រីកទីផ្សារ ជួយឲ្យប្រជាកសិករមានប្រភពចំណូលលំនឹង។ ទន្ទឹមនឹងនោះ ការពារឲ្យគ្រួសារកសិករ ២០២ គ្រួនៅឃុំតឹងហ្វា ស្រុកទីវកឹងកសាងសម្រេចតំបន់វត្ថុធាតុដើមដូងសារីរាង្គសម្រេចសម្បទាអ៊ឹរុប និងអាមេរិក ជាមួយនឹងផ្ទៃដី ២២០ ហិកតា។ ក្រុមហ៊ុនចំកាតកែច្នៃដូង ទ្វីបអាស៊ីម៉ៅច្រកចេញទូទាំងតំបន់វត្ថុធាតុដើមនេះ។ ឆ្នាំ ២០១៨ ក្រុមហ៊ុនចំកាតនីហរណបែនទ្រែ (Batrimex)ក៏បានកសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គសម្រេចសម្បទាអន្តរជាតិ ៣ ទ្វីប គឺ អ៊ឹរុប អាមេរិក និង ជប៉ុន លើផ្ទៃដី ៣២៧ ហិកតា របស់គ្រួសារកសិករ ៣៤៨ គ្រួនៅឃុំដាយភឿក ស្រុកកាងឡុង។ បណ្តាផ្ទៃដីដាំដូងសារីរាង្គក្នុងខេត្តតែងបានអាជីវកម្មម៉ៅទិញផលិតផលជាមួយនឹងតម្លៃខ្ពស់ជាងតម្លៃលើទីផ្សារពី ១០-១៥%។ អ្នកចំការថាច់យឿង នៅឃុំតឹងហុង ស្រុកទីវកឹងជាអ្នកជំនាញខាងដាំដូងជាង ៣០ ឆ្នាំមកហើយបានចែករំឡែកថា៖ នៅចុងឆ្នាំ ២០១៧ គ្រួសារបងបានផ្នែកកសិកម្មចលនាឲ្យបង្វែរផ្ទៃដីមកដាំដូងសារីរាង្គបាន ១,៦ ហិកតា។ ទម្រង់នេះមានលទ្ធផលខ្ពស់បង្គួរបើប្រៀបធៀបជាមួយនឹងរបៀបផលិតប្រពៃណីពីមុននេះ។ ចូលរួមទម្រង់នេះ កសិករគម្បីត្រូវអនុវត្តតាមរបៀបផលិត ការប្រើប្រាស់ជីសារីរាង្គ អតិសុខុមប្រាណ ឬជីលាមកសត្វជំនួសឲ្យជីថ្នាំគីមីសាស្ត្រ។ ថ្វីត្បិតគ្មានការជះឥទ្វិពលរហ័សដូចជាជីគីមីសាស្ត្រ​ ប៉ុន្តែពេលយូរអង្វែងបណ្តាប្រភេទជីនេះជួយឲ្យដីរក្សាបានកម្រិតដីរសោះ និងកម្រិតដីសើម។ ប្រការនេះសម្របជាមួយនឹងស្ថានភាពអាកាសធាតុប្រែប្រួល និងការរាំងស្ងួតមានកើតឡើងនារដូវប្រាំងនៅខេត្តត្រាវិញជានិច្ចកាល។ គិតតាំងពីពេលដែលបានអនុវត្តតាមរបៀបនេះ ចំការដូងរបស់លោកបងយឿងបានពង្រីកល្អ ផ្លែច្រើន និងស្មើ សន្លឹកខៀវស្រស មិនសូវមានសត្វដង្កូវ ទិន្នផលកើនជាងពីមុន ២០%។ ទន្ទឹមជាមួយនឹងប្រសិទ្ធភាពសេដ្ឋកិច្ចនោះ ប្រការដែលលោកបងយឿង និងអ្នកចំការដាំដូងសារីរាង្គមូលដ្ឋានបានចាប់អារម្មណ៍នោះគឺទម្រង់បានជួយការពារបរិស្ថាន​ ការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងព្រមទាំងអ្នកប្រើប្រាស់។

ខេត្តត្រាវិញមានផ្ទៃដីដាំដូងជាង ២៣.០០០ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាស្រុកចូវថាញ់ ទីវកឹង និងកាងឡុង។ អនុវត្តកម្រោងការផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្ម ខេត្តបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ គឺក្នុងទូទាំងខេត្តមានផ្ទៃដីដាំដូងសារីរាង្គ ៥.០០០ហិកតា នៅតាមបណ្តាស្រុកកាងឡុង កូវកែ ទីវកឹង ចូវថាញ់ ថ្កូវ និងទីក្រុងត្រាវិញ៕ថាញហ្វា-រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.