• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖ របៀបសម្គាល់ និងបង្ការកម្ចាត់ជំងឺលឿងតឿ​រួញស្លឹកលើស្រូវ

02/07/2021 10:22

បច្ចុប្បន្ននេះ អាកាសធាតុភ្លៀងនិងក្តៅចន្លោះគ្នា កម្រិតសំណើមខ្ពស់ ជាមូលហេតុបណ្ដាលឲ្យស្រូវរដូវដើមឆ្នាំ​កើតជំងឺឆេះស្លឹក និងជំងឺលឿងតឿ រួញស្លឹករីករាលដាល។ នេះគឺជាជំងឺគ្រោះថ្នាក់ដល់ស្រូវ មិនទាន់មានថ្នាំព្យាបាលនៅឡើយ។ កត្តាបណ្ដាលឲ្យកើតជំងឺគឺវីរូស អាស្រ័យដោយក្រាត្នោត និងក្រាខ្នងសបង្កឡើង។ ស្រូវកើតជំងឺលឿងតឿនិងរួញស្លឹក ធ្វើឲ្យស្រូវបាត់ទិន្នផលឬខាតទាំងស្រុង។ ខាងក្រោមនេះគឺរបៀបសម្គាល់បង្ការកម្ចាត់ជំងឺលឿងតឿនិងរួញស្លឹក។

របៀបសម្គាល់៖ ស្រូវកើតជំងឺលឿងតឿ ស្លឹកស្រូវប្រែពីពណ៌ខៀវភ្លើតមកជាពណ៌លឿងភ្លើតរហូតលឿងភ្លើតនិងលឿងទុំ។ ស្នាមលឿងរាលបន្តិចម្តងៗតាំងពីចុងស្លឹកដល់ធាង ស្លឹកបាក់រលំ ជំងឺធ្វើស្រូវរួញចុះហើយត្រួយស្រូវមួយចំនួនក្រញ៉ង់។ ជំងឺលឿងតឿរួញស្លឹក៖ ស្រូវដែលកើតជំងឺនេះនឹងទ្រុឌទាបចុះ ស្លឹកនិងដើមស្រូវមានពណ៌ខៀវជាំ ស្លឹកប្រែពណ៌ ក្រញ៉ង់ បែកគុម្ពច្រើនខុសពីធម្មតា មានខ្លះដុះចេញរួចត្រង់ល្បាច់មិនរួច គ្រាប់ស្គឺ។

វិធានការបង្ការកម្ចាត់៖ អនុវត្តបណ្ដាវិធានការផលិតព្រមៗគ្នាដើម្បីស្រូវពូកែ។ ពិសេសដំណាក់កាលមុន​ពេលស្រូវល្បាច់ ដើម្បីបង្កើនថាមពលធន់នឹងជំងឺដល់ស្រូវ។ ចំពោះបណ្តាស្រែស្រូវដែលមានជំងឺគប្បីពិនិត្យ វាយតម្លៃកម្រិតជ្រាបជំងឺ ដើម្បីមានបណ្តាវិធានការបង្ការកម្ចាត់សមស្រប។

+ចំពោះស្រែស្រូវដែលជ្រាបជំងឺជាមួយអត្រាក្រោម ២០% ត្រូវដកស្រូវដែលកើតជំងឺកប់ចុះក្នុងល្បាប់ មិនត្រូវដាក់ស្រូវនោះលើភ្លឺស្រែដើម្បីជៀសវាងកុំឲ្យឆ្លងរាលដាល។ ប្រសិនបើឃើញមានក្រាក្រហម កម្រិតលើសពី ០៣ ក្បាលក្នុងមួយធាង គឺត្រូវបាញ់ថ្នាំកម្ចាត់ក្រានោះដោយបណ្តាប្រភេទថ្នាំ៖ Penalty40WP, Sectox 10WP, Midan 10WP, Conphai 700WP ។ល។ លាយជាមួយ Bassa 50ec, Jetan 50EC, Superista 25EC។ល។ ឲ្យទាន់ពេលតាមការណែនាំរបស់អ្នកផលិតថ្នាំ។

+ចំពោះស្រែស្រូវដែលកើតជំងឺធ្ងន់ (ជាង ២០%) គឺត្រូវបំផ្លាញចោលជាបន្ទាន់ ដោយរបៀបភ្ជួរលុប ដើម្បីកម្ចាត់ជំងឺ។ មុនពេលភ្ជួរចោលត្រូវបាញ់ថ្នាំកម្ចាត់ក្រាត្នោត ដើម្បីបង្ការកុំឲ្យឆ្លងរាលដាលទៅស្រែដទៃ។ ចំពោះស្រូវធំ អាចបូមទឹកឡើងឲ្យលិចគល់ស្រូវ កាត់បន្ថយកុំឲ្យក្រារីករាលដាលបង្កឡើងជាជំងឺ៕                                           

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.