19/03/2021 08:58
បច្ចេកទេសដាំ និងថែទាំល្ហុង
ជ្រើសពូជ៖ ភាគច្រើនជ្រើសបណ្តាពូជល្ហុងហុងកុង សម្បកក្រាស ធន់ទ្រាំបានជាមួយនឹងពីពាងក្រហមនិងបណ្តាជំងឺដែលអាស្រ័យ វីរូសបង្កឡើង។ ពេលផ្លែទុំមានពណ៌លឿង មានទម្ងន់ពី ២,៥-០៣ គីឡូក្រាម។ ពូជល្ហុងតៃវ៉ាន់ មានពណ៌ស្វាយ ពីងពាងនិងជំងឺដែលអាស្រ័យវីរូតងាយបំផ្លាញ ប៉ុន្តែអំណោយផលល្អនៅបណ្តាឆ្នាំដំបូង។ ផ្លែទុំមានពណ៌ស្វាយ សាច់ល្អ ទម្ងន់ពី ១,២-១,៥ គីឡូក្រាម។ ពូជល្ហុងហុងភី ៧៨៦ ដើមលូតលាស់ពូកែ ឆាប់ផ្លែ (ដើមមានកម្ពស់មធ្យម ៨០ សង់ទីម៉ែត្រ) សាច់ក្រាស ពណ៌ក្រហម មានទម្ងន់ពី ១,៥-០២ គីឡូក្រាម។ គប្បីប្រើប្រាស់គ្រាប់ពូជ F1។ មុនពេលបណ្តុះគប្បីវិនិច្ឆ័យគ្រាប់ជាមួយថ្នាំ Topsin ដើម្បីកម្ចាត់មេរោគ។
បណ្តុះគ្រាប់៖ គប្បីបណ្តុះក្នុងថង់នីឡុងទំហំពី ០៧ - ១២ សង់ទីម៉ែត្រ ដោយបញ្ចូលដីលាយជាមួយជីក្រោលទៅក្នុងបាតថង់។ ថង់នីមួយៗបណ្ដុះពី ១-២ គ្រាប់។ បណ្ដុះរួចស្រោចទឹកឲ្យជោក និងស្រោចទៀងទាត់ក្នុងមួយថ្ងៃម្ដង។ ពេលល្ហុងដុះឡើងបានពី ១៥ - ២០ សង់ទីម៉ែត្រទើបយកទៅដាំ។
បម្រុងដី៖ ជ្រើសដីដែលមានជីវជាតិឬដីឥដ្ឋល្បាយខ្សាច់ ច្របល់ឲ្យល្អិត លាយជាមួយជីក្រោលអត្រា ២.១ ដាក់ទ្រាប់បាតរណ្តៅ។ គាស់រណ្តៅទំហំពី ៤០X៤០X៥០ សង់ទីម៉ែត្រ ដាំចម្ងាយពីដើមមួយទៅដើមមួយ ០២ ម៉ែត្រ ពីជួរមួយទៅមួយពី ២,២-២,៥ ម៉ែត្រ។ រណ្តៅនីមួយៗដាក់ជីក្រោលពី ០៧-១០ គីឡូក្រាម ជីឡឹង ០,២ គីឡូក្រាម ជីកាលីពី ០,១៥ -០,២ គីឡូក្រាម និងកំបោរ ០,៥ គីឡូក្រាម ។
កំណត់ចំណាំ៖ ល្ហុងមិនចូលចិត្តទឹក ម៉្លោះហើយគួរជ្រើសដីទួលខ្ពស់មិនលិចទឹកនិងធ្វើរង្វះសម្រាប់បង្ហូតទឹកនៅរដូវភ្លៀង។
ពេលល្ហុងដាំបានពី ២,៥-០៣ ខែ ចាប់ផ្តើមលុបដីនៅគល់ ដាក់ជីបន្ថែមលើកទី ១ ដោយជីចម្រុះ NPK ឬ DAP ឬជី Ure ១០០ ក្រាម +ជី Super ឡឹង 300 ក្រាម +ជីកាលី ៥០ ក្រាម។ ពេលល្ហុងដាំបានពី ០៥-០៦ ខែ (ល្ហុងចេញផ្កា) ដាក់ជីបន្ថែមលើកទី ២ (ចំនួនជីដូចលើកទី ១)។
ទម្រង់ដាំល្ហុង។ រូបថត៖ រតនា
របៀបថែទាំ៖ ដកដើមល្ហុងឈ្មោលចោល។ ក្រោលពេលដាំ ប្រសិនបើដើមល្ហុងចេញមែកត្រូវកាច់ចោល។ នៅរដូវល្ហុងផ្លែត្រូវបេះផ្លែដែលដង្កូវចោះចោល និងបេះផ្លែចាស់ៗចោល (កាត់ធាងដែលដង្កូវមូរស្លឹកចោល)។
បង្ការជំងឺ៖
-ចំពោះមមាច៖ ប្រើម៉ាស៊ីនបូមទឹកមានថាមពលពូកែបាញ់ជម្រះត្រង់កន្លែងដែលមមាចរោម។ បើសិនមានមមាចច្រើន អាចប្រើបណ្តាប្រភេទថ្នាំ ដូចជា៖ Maxfos 50EC, Applaud 10WP, ។ល។ (តាមការណែនាំ) កាច់មែកដែលមមាចបំផ្លាញ។
-ក្រាស្អិត៖ ទំរួចទិចពន្លកខ្ចីពីក្រោមស្លឹក ត្រូវប្រើថ្នាំ Regent 800WP, Confidor 700WG។ល។ (តាមការណែនាំ) ។
-ពីងពាងក្រហម៖ មិនគួរដាំក្រាសពេក កាត់បណ្តាស្លឹកដែលកើតជំងឺយកទៅកម្ទេចចោល ប្រើម៉ាស៊ីនបាញ់លាងជម្រះពីងពាង រួចប្រើប្រាស់បណ្តាប្រភេទថ្នាំកម្ចាត់ដូចជា៖ Silsau 1,8; 3,6EC, Actimax 50WG, Brightin 1.0.1.8EC ប្រេងរ៉ែ។ល។ (តាមការណែនាំ)។
-ជំងឺបាក់គាំមិនទាន់មានថ្នាំព្យាបាល គប្បីគួបផ្សំវិធានការមួយចំនួនដើម្បីកាត់បន្ថយការបំផ្លាញរបស់ជំងឺ ជ្រើសដើមដែលពូកែ តាមដានដើម្បីរកឃើញរួចកាប់ដើមដែលមានជំងឺចោល បន្ថយការប្រើជីដាម ប្រើបន្ថែមជី Kali និងកំបោរ។ល។ អាចប្រើថ្នាំមួយចំនួនដើម្បីកម្ចាត់កុំឲ្យជំងឺរាលដាលដូចជា៖ Admire 050EC, Vibamec 1,8EC, Confidor 100SL។ល។ (តាមការណែនាំ)។
-ជំងឺស្អុយគល់បំផ្លាញធ្ងន់ធ្ងរនៅដើមរដូវភ្លៀង ហេតុនោះគប្បីជ្រើសដីទួលខ្ពស់ ងាយបង្ហូតទឹក មិនគ្របចំបើងពូនស្មៅលើគល់ ប្រមូលដើមដែលកើតជំងឺដុតចោលរួចប្រើថ្នាំ Ridomil 68WP កម្ចាត់ជំងឺ ៕
ប្រែសម្រួល៖ ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។