• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

22/01/2021 08:17

បច្ចេកទេសបង្ការកម្ចាត់ជំងឺមួយចំនួនលើដើមស្វាយ

តាមលោកបណ្ឌិត ឡេក្វឹកដៀង នាយកមជ្ឈមណ្ឌលផ្ទេរជូនបច្ចេកទេសជឿនលឿន (វិជ្ជាស្ថានឈើហូបផ្លែមៀងណាម)៖ ក្រៅពីការអនុវត្តន៍ល្អដំណោះស្រាយអំពីបច្ចេកទេសក្នុងការជ្រើសពូជថែទាំ និងវិនិច្ឆ័យក្នុងបណ្តាដំណាក់លូតលាស់របស់ដើមស្វាយដើម្បីបង្កើនទិន្នផល គុណភាព។ ការបង្ការ កម្ចាត់ជំងឺមួយចំនួនបានទាន់ពេលចំពោះដើមស្វាយ គឺជាការសំខាន់ក្នុងដំណាក់កាលផ្តល់ផ្លែ។

ខាងក្រោមនេះ គឺជាបច្ចេកទេសបង្ការ កម្ចាត់ជំងឺមួយចំនួនធ្លាប់ជួប​ប្រទះនៅលើដើមស្វាយ​។

-ប្រភេទសត្វល្អិត និងពីងពាង៖

ក្រាបំផ្លាញផ្កាស្វាយ៖ ច្រើនកើតនៅលើផ្កានិងត្រួយខ្ចី ធ្វើឲ្យផ្កាស្ងួត មានពណ៌ប្រផេះ និងជ្រុះ​។ល។ កើតនៅដំណាក់កាលចេញផ្កាច្រើនបំផុតនៅពេលផ្ការីក។ ប្រើអន្ទាក់អំពូលភ្លើងដើម្បីទាក់ទាញសម្លាប់ក្រាមុនពេលស្វាយចេញផ្កាពី ០១-០២ សប្តាហ៍។ គប្បីបាញ់ថ្នាំបង្ការនៅដំណាក់កាល​ស្វាយទើបចេញផ្កា។

មមាចស្លាបរឹង៖ ប្រមូលផ្តុំនៅលើបណ្តាចំណែកដែលខ្ចីរបស់ស្វាយ ដើម្បីប៊ឺតជ័រនៅលើផ្លែ បង្កទៅជាពណ៌លឿងជុំវិញទងផ្លែនិងបង្ករបួសធ្វើឲ្យមេរោគសម្រុកចូលបង្កជាជំងឺចេញជ័រតាមសម្បកផ្លែ។

វិធានការគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រើចំពួយទឹកបាញ់ពីខាងក្រោមស្លឹក។ យកប្រេង DS ៩៨.៨EC+Chess ៥០WG បាញ់នៅពេលស្វាយលាស់ត្រួយ ។

មមាចស៊ីស្លឹក៖

ជាប្រភេទមមាចស្លាបរឹងក្លាយជាដង្កូវហើយលេចពងលើខ្នងស្លឹកស្វាយ​ខ្ចី ក្រោយពេលស្លឹកជ្រុះមកបាន​ ០២ ថ្ងៃ​ដុកដឿនឹងភ្ញាស់ចេញមកស៊ីស្លឹកដែលជ្រុះនោះរួចក្លាយជាដួងរស់នៅក្រោមដី​។ មមាចស្លាបរឹងកើតខួបឆ្នាំនិងកើតច្រើននៅដំ​ណាក់កាលស្វាយលាស់ត្រួយខ្ចីចាប់ពីខែ​មករាដល់ខែមីនា។

វិធានការគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រមូលបណ្តាស្លឹកដែលជ្រុះក្នុងចម្ការយកទៅបំផ្លាញចោល។ បាញ់ថ្នាំ Emamectin ការពារស្លឹកខ្ចី។

រុយចោះផ្លែ៖ ធ្វើសកម្មភាពនៅពេលថ្ងៃ។ ផ្លែស្វាយដែលត្រូវរុយចោះបណ្ដាលឲ្យបាតថយតម្លៃ និងគុណភាព។ល។

របៀបគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រើប្រាស់ថង់ខ្ចប់ផ្លែ អនាម័យបណ្តាផ្លែដែលជ្រុះឬបណ្តាផ្លែមាន​ជំងឺនៅលើដើម។ លាយថ្នាំ Pha  Malate 73 EC ០៤ មីលីលិត្រ ជាមួយកម្ទេចនុយ protein ៥៥ មីលីលិត្រក្នុងមួយលិត្រទឹកដើម្បីកម្ចាត់សត្វរុយ។ល។

-ក្រុមជំងឺបំផ្លាញ៖

ជំងឺស្អុយរលួយ៖ ធ្វើឲ្យស្អុយផ្កា ជ្រុះផ្កា និងស្អុយផ្លែ​។ អនាម័យចម្ការឲ្យស្រឡះ ដាំស្វាយតាមកម្រិតសមស្រប។ ប្រើថ្នាំ Revus Opti 440SC ឬជាតិ Metalaxyl។ល។ បាញ់ចាប់តាំងពីពេលត្រួយស្វាយទើបលាស់ ពេលស្វាយជាប់ផ្លែនិងមុនពេលប្រមូល​ផល ០២ សប្តាហ៍។

ជំងឺសស្លឹក៖ ជំងឺនេះច្រើនកើតនៅដំណាក់កាលស្វាយចេញផ្កាស្រុះរហូតដល់ជាប់ផ្លែក្នុង លក្ខណៈធាតុអាកាសក្តៅត្រជាក់​ និងទឹកសន្សើមធ្លាក់នៅពេលយប់។ កាត់រំលស់មែក ដាក់ជីឲ្យសម​ស្រប និងគ្រប់​គ្រាន់។​ ប្រើថ្នាំនិងបណ្តាជាតិគីមី Metalaxyl ឬជាតិ Mandiprogamide +Chlorolhalonil ចម្រុះ៕                                           

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.