04/12/2020 08:35
កសិករថាច់ថាញ់ នៅភូមិសមលើង ស្រុកកូវកែ សួរ៖ ក្នុងដំណាក់កាលលូតលាស់ របស់ដើមទៀប ដង្កូវច្រើនចោះផ្លែ និងដើម ធ្វើឲ្យជះឥទ្ធិពលដល់ទិន្នផលនិងគុណភាពផ្លែ សូមឲ្យដឹងអំពីរបៀបដាំនិង បង្ការកម្ចាត់ជំងឺលើដើមទៀប។
ចម្លើយ៖ ដើមទៀបសមស្របជាមួយនឹងតំបន់ដីខុសគ្នា ដូចជា៖ ដីក្រួស ដីឥដ្ឋ។ល។ ចំពោះដីផ្នោរ ឬដីចម្ការនៅបណ្តាមូលដ្ឋានក្នុងខេត្តកំពុងបានជំរុញទឹកចិត្តឲ្យបង្វែរមកដាំឈើហូបផ្លែមួយចំនួន ក្នុងនោះមានដើមទៀបជាដើម។
បម្រុងដីដាំនិងរដូវកាលដាំ៖ ដើមទៀបយើងអាចដាំបានខួបប្រាំងវស្សា ប៉ុន្តែដាំនៅរដូវភ្លៀងនិងសំចៃបានពេលវេលាស្រោចទឹក។ បច្ចុប្បន្នមានពូជទៀបស្រុក ដូចជា៖ ទៀបសម្បកខៀវ ទៀបស្រកានាគ ទៀបពណ៌ស្វាយ ទៀបថៃ។ល។ ប៉ុន្តែច្រើនបំផុតគឺទៀបស្រុក ទៀបសម្បកខៀវ ទៀបស្រកានាគ ផ្តល់ទិន្នផលខ្ពស់ មានរសជាតិផ្អែម។ ទៀបស្រុកតែងបានបង្កាត់ពូជ។
បម្រុងរណ្តៅនីមួយៗមានទំហំពី ៥០ x ៥០ សង់ទីម៉ែត្រ ចម្ងាយពីដើមមួយទៅដើមមួយ ០៣ ម៉ែត្រ ចម្ងាយពីជួរមួយទៅជួរមួយ ០៤ ម៉ែត្រ។ រណ្តៅនីមួយៗដាក់ជីក្រោលពី ១០-១៥ គីឡូក្រាម+ ជីឡឹង០,៥ គីឡូក្រាម +ជីកាលី ០,២ គីឡូក្រាម។ មុនពេលដាំត្រូវលុបដីជុំវិញគល់ដើម្បីជៀសវាងកុំឲ្យដក់ទឹកស្អុយឫស ។
ទម្រង់ដាំដើមទៀប។ រូបថត៖ រតនា
ថែទាំ៖ ទៀបស្រុកធន់ទ្រាំនឹងការរាំងស្ងួតបានល្អ តែទ្រាំមិនបានជាមួយនឹងការលិចទឹក ដំណាក់កាលទើបដាំគប្បីរក្សាសំណើមគឺស្រោចទឹក ០១ លើកក្នុងមួយថ្ងៃ ពេលឃើញដើមរឹង និងចេញត្រួយគប្បីស្រោចទឹកពី ០១-០២ លើកក្នុងមួយសប្តាហ៍។
ពេលដាំបាន ០៣ ឆ្នាំ ត្រូវរោយជីដែលមានជាតិដាមនិងឡឹងច្រើនដើម្បីទៀបលូតលាស់និងចេញឫសល្អ។ ពីមួយដល់ពីរខែរោយជីមួយលើក ពី ០,៣ - ០,៤ គីឡូក្រាមក្នុងមួយដើម (ជី NPK ២.២.១)។
ក្នុងដំណាក់កាលប្រមូលផលផ្លែ ក្នុងមួយឆ្នាំរោយជីពី ០២-០៣ លើក ដាក់ជីសរីរាង្គ បង្កើនអត្រាជីកាលី ដើម្បីបង្កើនគុណភាពផ្លែ។ ជីសរីរាង្គ (ជីក្រោល)៖ ពី ១៥-២០ គីឡូក្រាមក្នុងមួយដើម (ក្នុងមួយឆ្នាំដាក់ម្ដង៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។