• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

06/11/2020 08:28

បច្ចុប្បន្ននេះ នៅមូលដ្ឋានជាច្រើនបានពង្រីកទម្រង់ចិញ្ចឹមពពែក្នុងទ្រុងដើម្បីបង្កើនប្រភពចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងពេលចិញ្ចឹមមានជំងឺមួយចំនួនច្រើនជួបប្រទះលើសត្វពពែចិញ្ចឹមធើ្វឲ្យជះឥទ្ធិពលដល់ការធំធាត់របស់សត្វពពែខាងក្រោមនេះជាវិធានការមួយចំនួន​សម្រាប់បង្ការព្យាបាលជំងឺដល់សត្វពពែដែលធ្លាប់ជួបប្រទះ​ ។

             ជំងឺរាគ៖ អាស្រ័យមេរោគមួយចំនួនបង្កឡើង និងជ្រាបរាលដាលនៅក្រៅដោះឬក្នុងទឹកដោះ។ អាស្រ័យទ្រុងចិញ្ចឹមចង្អៀតនិងខ្វះអនាម័យ ចិញ្ចឹមក្នុងបរិស្ថានក្តៅឬត្រជាក់ពេក។ ប្រើប្រាស់អាហារខ្វះគុណភាព ផ្លាស់ប្តូរកម្រិតចំណីឬប្រភេទចំណីដោយចៃដន្យ ខ្វះជាតិទឹកដោះ។

              រោគសញ្ញា៖ លាមកផ្លាស់ប្តូរពីរាវទៅពពុះ ខៀវ លឿង ស្អុយ សត្វពពែងីងើ ខ្វះទឹក បបូរមាត់ស្ងួត រកដោះមេមិនឃើញ ឡើងឈរមិនបាន ត្រចៀកច្រមុះត្រជាក់ ភែ្នកសើ្ល ខ្លួនត្រជាក់ ចោលចំណី ញ័រពោះវៀន ។

                បង្ការជំងឺ៖ អនាម័យទ្រុងក្រោលឲ្យបានល្អ ផឹកទឹកដោះឲ្យបានគ្រប់គ្រាន់ អាចនិងជម្នះបានជំងឺឲ្យពពែផឹកឬចាក់ថ្នាំតាមសរសៃឬពោះដោយថ្នាំ៖ Glucose ៥០% ថ្នាំរម្ងាប់រោគ។ តាមតម្រូវការនៃមូលហេតុជំងឺឬចាក់ថ្នាំបង្ខាំងជំងឺដូចជា៖ D.O.C,Enro-Colistin និងផ្សំជាមួយ Vitamin បង្កើនជាតិធន់នឹងជំងឺដល់ពពែ។

ទម្រង់ចិញ្ចឹមពពែ។

            ជំងឺអុតក្តាមៈ អាស្រ័យវីរូតបង្កឡើង ជ្រាបចូលតាមផ្លូវរំលាយអាហារឬស្នាមជំងឺនៅលើស្បែក ពិសេសគឺស្បែក ដោះ។ កម្រិតក្តៅពី ៤០ ដល់ ៤២% អូសអន្លាយពី ០២ ដល់ ០៣ ថៃ្ង ក្រោយពី ០២ ឬ ០៣ ថ្ងៃពងទឹកចាប់ផ្តើមកើតនៅជុំវិញមាត់ ជើងឬស្បែក។ បើពពែកូនឈឺជំងឺអុតក្តាមងាប់ដោយចៃដន្យ ពពែមេព្យាបាលបាន តែច្រើនខូចកូន។ ចាក់វ៉ាក់ស៊ីនបង្ការជំងឺអុតក្តាម បង្កើនថាមពលឲ្យពពែអំពីចំណី។ ទ្រុងក្រោលត្រូវអនាម័យជាប្រចាំពី ០២ ដល់ ០៣ លើកក្នុងមួយខែ។ ប្រើប្រាស់ថ្នាំ Vimekon លាងជម្រះមុខរបួសដែលរលួយជារៀងរាល់ថ្ងៃដោយថ្នាំ Penicillne 4.000.000 ជាមួយបរិមាណ ០១ បំពង់សម្រាប់ប្រើពី ៥០០​ដល់​ ១.០០០ គីឡូក្រាម។ Ampicillne ០១ ក្រាម ចំនួន ០១ បំពង់ ប្រើ ១០០​ គីឡូក្រាមទម្ងន់ Penstrep 01 mI មីលីក្នុង ២០ គីឡូក្រាមទម្ងន់។

             ជំងឺហើមពោះ៖ អាស្រ័យខ្វះចំណីរលួយ ចំណីខ្វះជាតិដាម ដើមពោត ស្មៅខ្ចី។ សញ្ញាសម្គាល់គឺ ហើមពោះ ពិសេសគឺហើមនៅខាងឆេ្វង​។ រយៈពេលចុងក្រោយពពែហៀរទឹកមាត់ ភ្នែកស្លើ និងដើរវិលជុំ ហើមភ្នែក បបូមាត់ផ្លាស់ពីក្រហមមកជ្រីក ឃើញអាការខ្វះអូស៊ី​និងជិតងាប់។

              បង្ការជំងឺ៖ បង្ការជាបន្ទាន់ដើម្បីកុំឲ្យហើមពោះ យកមើមខ្ទឹមចាស់ពី ០១ ដល់ ០២ មើមច្របាច់លាយជាមួយស្រាពី ៥០ ដល់ ១០០ មីលីលីត្រឬទឹកខ្មេះឲ្យពពែផឹករួចយកដៃច្របាច់ធ្ងន់ៗនៅសងខាងពោះ។

              កើតព្រូន៖ អាស្រ័យព្រូនកើតក្នុងពោះវៀនប្រមាត់ ថ្លើមរបស់ក្របី គោ ពពែ ចៀមនិងនៅលើមនុស្ស។ បាតុភូតនេះ អូសអន្លាយមួយរយៈហើយងាប់។

               បង្ការជំងឺ៖ មិនត្រូវលែងពពែនៅកន្លែងត្រជាក់ពេកជាប្រចាំ ក្នុង ០៦ ខែជម្រះព្រូនម្តងដល់ហ្វូងពពែ ។​ ប្រើប្រាស់ថ្នាំ Albendazole, Dertyl B (តាមការណែនាំ) ។ ក្រោយពេល រម្ងាប់រោគរួចបាន​ ០៣ ថ្ងៃ ប្រមូលលាមកយកទៅដុតចោល ៕

ប្រែសម្រួលៈ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.