• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

28/06/2022 09:30

របៀបសម្គាល់ជំងឺរលួយថ្លើមនៅលើបង្កងចិញ្ចឹម

សំណួរ៖ បច្ចុប្បន្នជំងឺរលួយថ្លើម (AHPND)  គឺជាជំងឺមួយប្រភេទធ្វើឲ្យបង្គានាគ និងបង្គាជើងសងាប់ឆាប់ (EMS) គ្រោះថ្នាក់យ៉ាងខ្លាំង អាស្រ័យដោយមេរោគ (Vibro parahaemoily ticus) បង្កឡើង ជំងឺច្រើនកើតឡើងចំពោះបង្កងមិនថាតូចឬធំ ប៉ុន្តែកើតច្រើនបំផុតនៅដំណាក់កាលបង្កងមានអាយុពី ១០-៤៥ ថ្ងៃ ជំងឺកើតឡើងខួបឆ្នាំ។

ចម្លើយ៖ ជំងឺ AHPND កើតឡើងហើយរាលដាលរហ័ស អត្រាបង្កងដែលមានជំងឺងាប់ច្រើនប្រមាណ ៩០% បន្ទាប់ពីមានជំងឺពី ០៣-០៥ ថ្ងៃ ។ ជំងឺនេះទាក់ទងដល់ការពិនិត្យ និងគ្រប់គ្រងបរិស្ថានទឹកក្នុងស្រះចិញ្ចឹមបង្កងមិនល្អដូចជា៖ ស្រះចិញ្ចឹមត្រូវកខ្វក់ បាតស្រះមានជាតិជូរប្រៃ បរិមាណអ៊ុកស៊ីទាប ប្រើជាតិគីមីក្នុងស្រះចិញ្ចឹម ពណ៌ទឹកមិនលំនឹង។

អ្នកចិញ្ចឹមបង្កងត្រូវឆាប់កំណត់បានរោគសញ្ញារបស់ជំងឺ ដូចជា៖ បង្កងងីងើ ក្រធំ ពោះគ្មានចំណី ថ្លើមពោះវៀនស្វិត ស្លេកស្លាំងនិងឆ្នូតពណ៌ខ្មៅ។ បង្កងងាប់ដោយសារមូលហេតុ​ ០២ យ៉ាង៖ មូលហេតុដំបូង បង្កងងាប់ពេលមានអាយុក្រោមពី ៣៥ ថ្ងៃ អាស្រ័យកូនពូជមិនសូវមានគុណភាព តាំងពីដំបូងឬក៏បង្កង មានជ្រាបជំងឺស្រាប់កាលនៅក្នុងកសិដ្ឋានកូនពូជ។​ មូលហេតុទី ២ បង្កងងាប់ពេលមានអាយុពី ៣៥-៦០ ថ្ងៃ អាស្រ័យបរិស្ថានមិនធានាកម្រិត pH ខ្វះបណ្តាជាតិ Ca, Mg និង Kali ក្នុងស្រះ ខ្វះអ៊ុកស៊ីនិងមិនអនាម័យបាតស្រះតាមការកំណត់ ។

ព្យាបាលជំងឺ៖ ពេលបង្កងកើតជំងឺពិបាកព្យាបាលណាស់។ ថ្វីត្បិតដូច្នោះ អ្នកចិញ្ចឹមបង្កងគប្បីបង្ការជំងឺនេះដោយរបៀបមួយចំនួនដូចខាងក្រោម៖ បង្កើនការសុាំជំងឺឲ្យថ្លើមបង្កងចិញ្ចឹមដោយរបៀបផ្តល់ និងបំពេញបន្ថែមចំណី ជាតិបំប៉នឲ្យបង្កង (ជ្រើសចំណីដែលមានគុណភាព)។ គ្រប់គ្រងនិងពិនិត្យប្រភពទឹក បាតស្រះចិញ្ចឹមបង្កង។ ធានាបរិស្ថានស្រះចិញ្ចឹមមិនឲ្យកខ្វក់បរិស្ថាន។ តាមដាននិងយកចិត្តទុកដាក់ដល់បណ្តាដំណាក់កាលរីកចម្រើនរបស់បង្កងចិញ្ចឹម ដើម្បីរកវិធីសាស្រ្តដោះស្រាយជំងឺឲ្យមានប្រសិទ្ធភាពបំផុត (ឧស្សាហ៍ពិនិត្យបង្កង)។

អនាម័យបាតស្រះចិញ្ចឹមតាមពេលកំណត់ កម្ចាត់សត្វដែលបង្កអន្តរាយ ដូចជា៖ ខ្យងដើម្បីជួយឲ្យបង្កងមានបរិស្ថានរស់នៅជ្រះស្អាត៕

ប្រែសម្រួល៖  ថាច់ហៀង​

ប្រមូលផលបង្កង។ រូបថត៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.