• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

14/06/2022 08:45

របៀបសម្គាល់ និងបង្ការកម្ចាត់ជំងឺមួយចំនួននៅលើសណ្តែកដី

បច្ចុប្បន្ន ការដាំសណ្តែកដីមានការរីកចម្រើននៅតំបន់ដីផ្នោរខ្សាច់នៃស្រុកមួយចំនួន ដូចជា កូវង៉ាង ថ្កូវ ចូវថាញ់ ។ ដោយមានលក្ខណៈងាយសម្របសម្រួល និងខ្លីថ្ងៃ (រយៈពេលលូតលាស់ពី ៧២-៩០ ថ្ងៃក្នុងមួយរដូវ) សមស្របឲ្យការលៃលកបណ្តាទម្រង់យកដំណាំចុះដាំនៅវាលស្រែ ឆ្លាស់រដូវ ។ ថ្វីត្បិតដូច្នោះ ក្នុងដំណាក់កាលលូតលាស់ សណ្តែកច្រើនមានជំងឺមួយចំនួនធ្វើឲ្យបាត់​ទិន្នផល។ល។ ខាងក្រោមនេះ គឺជាបចេ្ចកទេសបង្ការកម្ចាត់ជំងឺមួយចំនួនដែលធ្លាប់​កើតនៅលើសណ្តែកដី ។

ជំងឺឆេះស្លឹក៖ កើតរាលដាលពីខាងក្រោមស្លឹក ក្រោយពេលសណ្ដែកចេញផ្កា ឆេះបណ្តាស្លឹកដែលនៅជាប់ដី រាលដាលឡើងបណ្តាស្លឹកខាងលើ ធ្វើស្លឹកប្រែពណ៌លឿងរួចស្វិត។

របៀបបង្ការកម្ចាត់ជំងឺ៖ ពេលជំងឺទើបកើត អាចបង្ការកម្ចាត់ដោយរបៀបបាញ់បណ្តាប្រភេទថ្នាំ៖Boocdo, Anvil 5SC, Tilt Super300EC, Nustar 40EC, ឬ Bavistin, Score 250EC។ល។ បរិមាណប្រើប្រាស់តាមការណែនាំរបស់អ្នកផលិតថ្នាំ។

ជំងឺរលើងឫស៖ ធ្វើឲ្យដើមស្វិតរួចងាប់បន្តិចម្ដងៗ។

របៀបបង្ការកម្ចាត់៖ ពេលជំងឺកើតឡើង អាចប្រើថ្នាំ Validacin, Bonanza ឬបាញ់បង្ការ ដោយថ្នាំ Amista 250SC។ ចំនួនប្រើថ្នាំតាមការណែនាំរបស់អ្នកផលិត។

ជំងឺស្វិតដើម៖ ជំងឺរាលដាលនៅគ្រប់ដំណាក់កាលនៃការលូតលាស់របស់សណ្ដែក។ សណ្ដែកដែលជ្រាបជំងឺនឹងត្រូវស្វិត ខ្វះទឹក ងាប់យ៉ាងរហ័ស (ដើមសណ្ដែករលំតែស្លឹកនៅខៀវ ក្រោយមកស្លឹកនិងស្វិតបន្តិចម្ដងៗ)។ សណ្ដែកដីធំពេលជ្រាបជំងឺនៅលើដើម ធ្វើឲ្យស្អុយឬខ្មៅសម្បក ប្រេះដើម ស្លឹកឆេះស្វិតរួចជ្រុះបន្តិចម្ដងៗ។

របៀបបង្ការកម្ចាត់ជំងឺ៖ វិនិច្ឆ័យគ្រាប់ពូជមុនពេលដាំ គឺជាវិធានការបង្ការមានប្រសិទ្ធភាពបំផុត (ប្រើប្រាស់ថ្នាំ Zineb, Mancozeb ចំនួន ១០០ ក្រាមច្របល់ចូលជាមួយគ្រាប់ពូជ ១០ គីឡូក្រាម)។ ពេលជំងឺទើបកើត អាចប្រើប្រាស់ថ្នាំ Validan 3DD បាញ់ត្រង់គល់សណ្ដែកដី ចំនួនប្រើថ្នាំតាមការណែនាំរបស់អ្នកផលិត។

ជំងឺពកស្លឹក៖ ស្លឹកនីមួយៗមានស្នាមពកជាច្រើន ធ្វើឲ្យស្លឹកប្រែពណ៌លឿងយ៉ាងឆាប់រហ័ស រួចជ្រុះ។ បណ្តាស្លឹកខាងក្រោម (នៅជិតមុខដី) ត្រូវជ្រាប​ជំងឺមុនក្រោយនិងរាលដាលឡើងលើ។

របៀបបង្ការកម្ចាត់ជំងឺ៖ ពេលជំងឺទើបកើត អាចប្រើប្រាស់បណ្តាប្រភេទថ្នាំកម្ចាត់ផ្សិត ដូចជា៖ Dapronin, Pamistin, Alvin, Bordeax, Zineb, Tilrsuper ។ ចំនួនប្រើតាមការណែនាំរបស់អ្នកផលិត។

ជំងឺក្រិនគល់ដុំស៖ ភាគច្រើនដើមនឹងត្រូវងាប់ មានចំនួនតិចដែលមិនងាប់ ប៉ុន្តែក្រធំ មើមតិច ហើយតូច។ ទងមើមក៏ត្រូវផ្សិតបំផ្លាញ ផ្លែក្រធំឬស្អុយ ធ្វើឲ្យបាត់ទិន្នផលសណ្តែក។

របៀបបង្ការជំងឺ៖ ដកចោលបណ្តាដើមដែលកើតជំងឺ រួចព្រាចកំបោរនៅត្រង់គល់ នៅលើលៀបឬស្រោចទឹកកំបោរ ០៤% នៅត្រង់គល់ដើម្បីកាត់បន្ថយផ្សិតបង្កជំងឺ។ ប្រើប្រាស់បណ្តាប្រភេទថ្នាំគីមីសាស្រ្តដូចជា៖ Anvil5EC, Bonanza 100SL, Benomyl 50WP, Kasumin2l, TopsinM-70WP, កម្ចាត់ជំងឺ៕                                     

ប្រែសម្រួល៖ ថាច់ហៀង

កសិករប្រមូលផលសណ្តែកដី។

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.