• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

23/02/2022 10:26

ទល់ពោះជាជំងឺច្រើនកើតចំពោះសត្វពាហនៈ (ក្របី គោ ពពែ ចៀម។ល។) ជំងឺនេះធ្វើ ឲ្យសត្វពិបាកដកដង្ហើម ឬត្រូវងាប់យ៉ាងរហ័ស អាស្រ័យដកដង្ហើមមិនបាន។ ជំងឺនេះច្រើនកើតក្រោយពេលដែលសត្វស៊ីចំណីរួចពី ០២-០៣ ម៉ោង។

ជំងឺកើតឡើង អាស្រ័យសត្វពាហនៈស៊ីចំណីច្រើនពេក ទល់ខ្យល់ញ៉ាំងខ្សោយលទ្ធភាពចម្រាញ់ជាតិពុលរបស់ថ្លើម។ ទន្ទឹមនឹងនោះ ធ្វើឲ្យទល់ទ្រូង រាំងស្ទះសកម្មភាពរបស់បេះដូង និងសួត។ អាស្រ័យបណ្ដាលមកពីជំងឺមួយចំនួន ដូចជា៖ ផ្តាសាយ កកឈាម។ល។ ឬជំងឺរលាកក្រពះ រលាកទងសួត។ល។

រោគសញ្ញា៖ ជំងឺកើតរហ័ស (ក្រោយពេលស៊ីចំណីពី ៣០-៦០ នាទី) ពេលជំងឺទើបកើត សត្វច្រើនមានអាការៈ ហើមពោះ ឈឺពោះ ឈរឬដេកមិននឹង វិលជុំបង្គោល  វាត់កន្ទុយខ្លាំងៗទៅលើពោះខាងឆ្វេង។ ពេលជំងឺកាន់តែធ្ងន់ បណ្តារោគសញ្ញាទាំងនោះក៏កាន់តែធ្ងន់ពោះរបស់សត្វកាន់តែរីកធំ ពោះខាងឆ្វេងប៉ោងឡើង។ សត្វពាហនៈពិបាកដកដង្ហើម ដកដង្ហើមញាប់ ជើង ០២ ខាងមុខលាតចេញដើម្បីដកដង្ហើម ឬលាតអណ្តាតចេញដើម្បីដកដង្ហើម។ ប្រព័ន្ធ ដកដង្ហើមជ្រួលច្របល់ ឈាមនៅត្រង់កនិងក្បាល មិនអាចចលនាចុះមកបេះដូងបាន ម៉្លោះ ហើយ បេះដូងចលនាញាប់ (១៤០ ដងក្នុងមួយនាទី) ជីពចរលោតខ្សោយ  សម្ពាធឈាមទាប។ សត្វនឹងងាប់យ៉ាងរហ័ស អាស្រ័យថប់ដង្ហើម។ រន្ធច្រមុះ គូថមានពេលចេញឈាមស្រស់។

ព្យាបាលជំងឺ៖ ដាក់ឲ្យសត្វពាហនៈឈរងើបក្បាលឡើងខ្ពស់ជាងគូទ។ បង្កើនការដកខ្យល់ចេញពីក្រពះដោយវិធីយកដៃទាញអណ្តាតតាមចង្វាក់ដកដង្ហើមរបស់សត្វមានជំងឺ។ លូកដៃយកអាចម៍ឲ្យអស់ពីក្រពះចេញ។

យកស្មៅស្ងួតនិងចំបើងរូតពោះសត្វមានជំងឺទៅវិញទៅមកនៅតំបន់ក្រពះក្នុងមួយថ្ងៃពី ០២-០៣ លើក ក្នុងមួយលើកពី​១០-១៥ នាទី។

ប្រើប្រាស់ថ្នាំព្យាបាល៖ លាបថ្នាំ MgSO4 ឬ Na2SO4 លើបរបូមាត់។ ដើម្បីយកជាតិកំណល់ចេញពីពោះស្មៅអាចប្រើបណ្ដាប្រភេទថ្នាំមួយមុខ  Magie sulfat ឬ natri sufat។​ ចំនួនប្រើ៖ ចំពោះគោក្របីពី ៣០០-៥០០ ក្រាម ចំពោះពពែ ចៀមពី ១០០-២០០ ក្រាម។ ឲ្យផឹកតែម្ដងគត់ក្នុងថ្ងៃព្យាបាលដំបូង។  ឬប្រើ Magie sulfat ២០% ចាក់ចំនួន ០១ មីលីលីត្រ ក្នុង១០ គីឡូក្រាម(ទម្ងន់ខ្លួនសត្វ)។

ដើម្បីបង្ការជំងឺទល់ពោះ គប្បីឲ្យសត្វផឹកស្រាមើមខ្ទឹម៖ មើមខ្ទឹមពី ០៣-០៤ មើម ចិញ្ច្រាំឲ្យល្អិត+ត្រាំជាមួយស្រា ១០០ មីលីលីត្រ+ទឹកស្អាត ០១ លីត្រ។ និងឲ្យផឹកទឹកជ្រក់ជូរពី ០១-១,៥ លីត្រ ៕                                                       

ប្រែសម្រួល៖ ថាច់ហៀង

ទម្រង់ចិញ្ចឹមកោ។

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.