• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

25/12/2021 09:26

បច្ចេកទេសដាំពុទ្រា

ដើម្បីឆ្លៀតយកផ្ទៃដីចម្ការចម្រុះ ដីផ្នោខ្សាច់។ល។ ដាំដំណាំមួយចំនួនឲ្យបានសមស្រប រួមចំណែកកែលម្អ លើកកម្ពស់លទ្ធផលសេដ្ឋកិច្ចសម្រាប់គ្រួសារនោះ បច្ចុប្បន្ន សាខានាយកដ្ឋានដាំដុះនិងការ​ពាររុក្ខជាតិខេត្ត​ (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) កំពុងចលនា​ប្រជាជនឲ្យអនុវត្ត។

តាមរយៈមាតិកាកសិករសួរវិស្វករឆ្លើយ សូមឧទ្ទេសនាមនីតិវិធីបច្ចេកទេសមួយ​ចំនួនស្ដីពីរបៀបដាំដុះដែលផ្នែកកសិកម្មបានប្រកាសព្រមាន​ ។

បម្រុងដីដាំនិងរដូវកាល៖

ពុទ្រាជាប្រភេទឈើហូបផ្លែបានដាំច្រើននៅតំបន់ផ្សេងពីគ្នា ធានាគ្រប់គ្រាន់ជីវ​ជាតិកម្រិត pH ពី ៥,៥-០៧ ដីគ្មានជ្រាបជាតិជូរប្រៃ​ អាចបង្ហូតទឹកចេញបានល្អ​។

ពុទ្រាអាចដាំបានទាំងរដូវប្រាំង និងវស្សា ប៉ុន្តែល្អបំផុតដាំនៅខែវិច្ឆិកា រហូតដល់​ខែមេសា នៃឆ្នាំ ក្រោយ​។ បច្ចុប្បន្ននេះ មានគ្រួសារជាច្រើនដាំពុទ្រា ដូចជា ពុទ្រាជូរ ពុទ្រាផ្អែម ពុទ្រាលឿង ពុទ្រាថៃ និងពុទ្រាជប៉ុន។

មុនពេលដាំ ត្រូវបម្រុងរណ្តៅមុនបាន​ ០១​ ខែ​(ទំហំរណ្តៅពី ៥០x៥០​ សង់ទីម៉ែត្រ) ដាក់ជី ទ្រាប់បាត៖ ជីក្រោលពី ០៥-១០ គីឡូក្រាម + Supe ឡឹង ០,៣ គីឡូក្រាម + លាយជាមួយនឹងកំបោរ ០,៥ គីឡូក្រាមក្នុងមួយរណ្តៅ។

កម្រិតដាំនិងរបៀបដាំ៖

គម្លាតដើមមួយទៅដើមមួយពី ០៣-០៤ ម៉ែត្រ ក្រោយពេលដាំ រួចលុបដីឲ្យខ្ពស់ពីមាត់រណ្ដៅពី ០២-០៣ សង់ទីម៉ែត្រ រួចយកដៃបង្ហាប់នៅជុំវិញគល់និងយកចំបើងគ្របគល់។ រយៈពេលនេះត្រូវស្រោចទឹកលាយជីអ៊ុយរេស្រោច (កម្រិត ០១%) ០១ លើក​ក្នុងរយៈពេលពី 0១-០២ ខែ។

របៀបថែទាំ៖

ធានាកម្រិតត្រជាក់ឲ្យដើមពុទ្រា ក្នុងដំណាក់កាល ០១​ ខែ​ដំបូង ស្រោចជីម្ដងក្នុងមួយថ្ងៃ នៅពេលព្រឹកឬពេលរសៀលត្រជាក់ ក្រោយពេលដើមពុទ្រា​ចេញឫស ពី ០២-០៣ ថ្ងៃស្រោចទឹកម្តង។

ថែទាំកាត់មែកជាញឹកញាប់ ដើម្បីឲ្យដើមពុទ្រាចេញមែក និងចេញផ្កា ផ្លែច្រើនជាង មាន ​០២ របៀបកាត់មែក៖ (១) ក្រោយពេលប្រមូលផលមួយរដូវ កាត់មែកដែលផែ្លចោល ទុកតែមួយកំណាត់ប្រវែងពី ២០-៣០ សង់ទីម៉ែត្រ  ក្រោយមកមែកដែលបានកាត់នោះ និងចេញមែកថ្មី និងផ្លែបន្តទៀត។ (២) ពេលដើមពុទ្រាបាន ០១​ ឆ្នាំនិងអូសអន្លាយរហូតដល់ដើម​ធំ  កាត់មែកឲ្យអស់ ទុកតែដើមនិងគល់និង ០៣ មែកក្បែរគល់ (ប្រវែងពី ៣០-៤០ សង់ទីម៉ែត្រ) ទុកឲ្យវាចេញមែកមកវិញ ដើមពុទ្រានឹងចេញមែកថ្មីជាច្រើន ខ្ចីជាង ផ្ដល់ទិន្នផលនិងគុណភាពល្អជាង។ ក្រោយពេលកាត់មែកមួយលើក ត្រូវដាក់ជីដើម្បីឲ្យដើមឆាប់លូតលាស់។ល។

ដាក់ជី៖

ក្នុងមួយឆ្នាំ ពុទ្រាត្រូវការជីកាលីពី ៤០០-៥០០ គីឡូក្រាម +Supe ឡឹង៥០០ គីឡូក្រាម ក្នុងមួយហិកតា ក្រោយពេលដាំបានពី​០១ ខែឬក៏ក្រោយពេលកាត់មែក ដាក់ជីក្រោល ១០-២០ គីឡូក្រាម + ជីគីមី ១/៣  លើកទី ២ មុនពេលចេញផ្កាដាក់ជីគីមី ១/៣  លើកទី ៣ ក្រោយពេលដើមពុទ្រាជាប់ផ្លែ ដាក់ឲ្យអស់បរិមាណជីដែលនៅសល់។ ពុទ្រាចាប់ពីពេលចេញផ្កាដល់ពេលប្រមូលផលប្រមាណ ០៤ ខែ៕                                

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.