• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

14/12/2021 10:31

បច្ចេកទេសចិញ្ចឹមត្រីអណ្តែងទន់ចម្រុះនឹងត្រីកន្ធរក្នុងស្រែស្រូវ

 

កសិករថាច់ថាញ់ នៅភូមិកិញឆាង ឃុំផុងថាញ់ ស្រុកកូវកែសួរ ? គ្រួសារបងចង់ចិញ្ចឹមត្រីអណ្តែងទន់ចម្រុះនឹងត្រីកន្ធរក្នុងស្រែស្រូវ ត្រូវបម្រុងស្រះចិញ្ចឹមដូចម្ដេច ?

ចម្លើយ៖

អ្នកចិញ្ចឹមត្រូវបម្រុងស្រែមុនពេលព្រោះ ធ្វើភ្លឺឲ្យមាំ ជៀសវាងកុំឲ្យទឹកជ្រាបចេញក្រៅនិងយកសំណាញ់ព័ទ្ធជុំវិញស្រែ មានលូបង្ហូតទឹកចេញចូល ចុកបណ្តារន្ធនៅជុំវិញស្រះ កម្ចាត់អស់ត្រីនៅក្នុងស្រះ ជីកប្រឡាយជុំវិញស្រែដោយមានទទឹង ០២ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ (គិតពីមុខស្រែចុះ)។ គប្បីមានស្រះដោយឡែកមួយសម្រាប់ប្រស់ត្រីមុនពេលលែងត្រីមកក្នុងស្រែនិងសម្រាប់ប្រស់ត្រី​ទុក​ក្នុងករណីដែលតម្លៃត្រីចុះថោក។ ក្រោយមកចាប់ផ្តើមព្រោះស្រូវ ថែទាំស្រូវ កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់ដង្កូវ។

ពេលស្រូវព្រោះបាន ០១ ខែពិនិត្យទឹក និងបង្ហូតទឹកចូលស្រែ ។ ប្រស់ត្រីអណ្តែងនិងត្រីកន្ធរចំនួន ០២ ខែ បន្ទាប់មកចាប់ផ្តើមលែងត្រីទៅក្នុងស្រែ ដើម្បីឲ្យស៊ីចំណីធម្មជាតិ។

កម្រិតចិញ្ចឹម៖ ក្នុងមួយម៉ែត្រក្រឡាចិញ្ចឹមត្រីអណ្តែងទន់ ០៧ ក្បាល + ត្រីកន្ធរ ០៣ ក្បាល។ គប្បីចិញ្ចឹមត្រីតាមទម្រង់យថាកម្ម ច្នៃប្រតិដ្ឋ (បន្ថែមចំណី) គួបផ្សំនឹងការឆ្លៀតយកប្រភពចំណីស្រស់ដែលមានស្រាប់នៅមូលដ្ឋាន ដូចជា៖ ខ្យងហោងលឿង។ល។ ដើម្បីកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល។

ឬក៏អាចអនុវត្តការចិញ្ចឹមត្រីអណ្តែងទន់ក្នុងស្រែតាមទម្រង់ធម្មជាតិ៖ ត្រីដែលចិញ្ចឹមក្នុងស្រះ និងក្នុងសំណាញ់នៅក្នុងស្រះឬក្នុងស្រះព័ទ្ធជុំវិញស្រែពី ០២-០៣ ខែ (ប្រើប្រាស់ចំណីឧស្សាហកម្ម+ខ្យងហោងលឿង) ក្រោយមកប្តូរឲ្យត្រីឡើងស្រែ ដើម្បីឲ្យត្រីរកស៊ីចំណីដែលមានស្រាប់ក្នុងស្រែ (កាត់បន្ថយបរិមាណចំណីឧស្សាហកម្ម) ឬឲ្យត្រីហែលរាលក្នុងបរិស្ថានធម្មជាតិនឹងជំនួយឲ្យត្រីមានដងខ្លួនមួនមាំ សាច់ហាប់  មានគុណភាពដូចជាត្រីស្រែ។ ទម្រង់ចិញ្ចឹមនេះអាចបន្ថែមចំណីឲ្យត្រីដោយរបៀបលែងត្រីភីឡាព្យាក្នុងស្រែពី ០២-០៣ ខែ មុនពេលប្តូរឲ្យត្រីអណ្តែងទន់ឡើងចិញ្ចឹមក្នុងស្រែ ដើម្បីបង្កប្រភពចំណីដល់ត្រី។

ក្រោយពេលចិញ្ចឹមបាន ០៤ ខែ ត្រីអណ្តែងមួយក្បាលអាចមានទម្ងន់ពី ២០០-២៥០ ក្រាម និងត្រីកន្ធរអាចមានទម្ងន់ ១០០ ក្រាមចាប់ផ្តើមប្រមូលផល៕ 

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.