• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

01/10/2021 15:44

បច្ចេកទេសចិញ្ចឹមចង្រិតមេ

ចិញ្ចឹមចង្រិតពាណិជ្ជផលផ្តល់សេដ្ឋកិច្ចខ្ពស់ និងមានកន្លែងលក់ដាច់នៅតាមបណ្តាទីក្រុងធំៗ។ ចង្រិតពាណិជ្ជផល ភាគច្រើនគឺពូជចង្រិតខ្មៅ។ ដើម្បីមានប្រភពពូជល្អ ធំធាត់រហ័សទាមទារត្រូវមានប្រភពពូជចង្រិតមេមានគ្រប់សម្បទា ដើម្បីជ្រើសរើសទុកសម្រាប់បន្តពូជ។ ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួនក្នុងការជ្រើសរើសចង្រិតទុកពូជ។

អាយុកាលរបស់ចង្រិតខ្លី​ ដំណាក់កាលធំនិងកើតកូនពី ៤៥-៦០ ថ្ងៃ។ ចង្រិតសកចំនួន ០៣ លើក ពេលមានអាយុពី ៤៥-៥០ ថ្ងៃ ចង្រិតចាប់ផ្តើមសកលើកទី ០៣។ ពេលនេះ ចង្រិតឈ្មោលមានអាការសាហាវ វាជល់គ្នា ដើម្បីដណ្តើមចង្រិតមេរហូតដល់ងាប់។ ចង្រិតមេក្រោយពេលដោលឈ្មោលរួចវានឹងកើតកូនជាបន្តបន្ទាប់ក្នុងរង្វង់ពី ២០-២៥ ថ្ងៃ ក្នុងមួយក្បាលលេចពី ៦០០-៧០០ ពង។ ពេលលេចពងស៊ុតរួចវានឹងងាប់។

របៀបធ្វើឲ្យចង្រិតពង៖

ពេលវេលាចង្រិតលេចពង៖ ដំបូងបង្អស់ គឺយោងតាមសម្លេងរងាវរបស់ចង្រិតឈ្មោល។ ក្រោយពេលចង្រិតឈ្មោលរងាវពី ០២-០៣ ថ្ងៃ ចង្រិតមេចាប់ផ្ដើមដោយឈ្មោល។ ខណៈនេះ គប្បីបម្រុងកញ្ច្រែងសម្រាប់ចង្រិតពងដោយដាក់ក្នុងធុង។ ក្រៅពីនោះ ពិនិត្យមើលគូថចង្រិតមេ បើឃើញមានចេញទឹកពណ៌សនោះគឺដល់ពេលចង្រិតពង។ ក្នុងរយៈពេលពី ០១-០២ ថ្ងៃដំបូង ចង្រិតពងរាត់រាយ ពងតូចៗវែងដូចជា៖ គ្រាប់អង្ករពណ៌សល្អក់ ព្រោះចង្រិតមិនសូវបានដោលឈ្មោល ហេតុនោះហើយអត្រាភ្ញាស់ទាប។

ចាប់ពីថ្ងៃទី ០៣ ឡើងទៅ ចង្រិតពងសាជាថ្មីម្ដងទៀត រួចផ្អាប់ពងហើយញាស់កូន។ ចង្រិតពងនៅពេលយប់ ហេតុនោះហើយ ពេលដាក់កញ្ច្រែងសម្រាប់ចង្រិតពងនៅវេលាម៉ោង ៦ ល្ងាច។ ដល់ពេលព្រឹកនៃថ្ងៃបន្ទាប់ប្រមូលកញ្ច្រែងចេញរួចបង់លេខរៀង។

ផ្អាប់ពងចង្រិត៖ ក្រោយពេលប្រមូលកញ្ច្រែងរួចយកមកតម្រៀបក្នុងធុងផ្អាប់តាមលេខរៀងតាមលំដាប់ ហើយសរសេរថ្ងៃខែ។ ក្នុងមួយថ្ងៃយកកញ្ច្រែងពងចេញក្រៅរួចយកធុងបាញ់ទឹកផ្សើមម្ដងក្នុងកញ្ច្រែងចំនួនពី ០២-០៣ លើក ដើម្បីរក្សាជាតិសំណើម។

យកចិត្តទុកដាក់៖ មិនត្រូវបាញ់ទឹកច្រើនពេក ងាយធ្វើឲ្យពងស្អុយ (ពេលពងស្អុយនឹងប្រែជាពណ៌ត្នោតឬខ្មៅ)។ ប្រសិនបើខ្វះទឹក ហើយដីត្រូវស្ងួត ពងចង្រិតក៏មិនញាស់។

កម្រិតអង្សាសមស្របក្នុងបន្ទប់សម្រាប់ផ្អាប់ពងចង្រិតពី ២៤-២៥ អង្សា។ ថែទាំក្នុងរយៈពេលពី ០៧-១០ ថ្ងៃពងចង្រិតចាប់ផ្តើមញាស់បើអាកាសធាតុត្រជាក់ពី ១៥-២០ ថ្ងៃ។ បើរាប់ដល់ថ្ងៃញាស់(គឺមើលតាមលេខរៀងនិងថ្ងៃខែដែលបានកត់ត្រាលើកញ្ច្រែង) យកកញ្ច្រែងទៅដាក់ក្នុងធុងចិញ្ចឹមផ្សេង រៀបពី ០១-០៣ កញ្ច្រែង។ រយៈពេលពងចង្រិតញាស់អស់ក្នុងកញ្ច្រែងពី ០៥-០៧ ថ្ងៃ ញាស់ច្រើនបំផុតនៅថ្ងៃទី ០៣។

ផ្លាស់ដាក់ធុងថ្មី៖ បើឃើញចំនួនចង្រិតញាស់ច្រើន ត្រូវដាក់ទៅធុងផ្សេង រំលែកកម្រិតចិញ្ចឹម យកកូនដែលញាស់មុននិងក្រោយ ដើម្បីធានាស្មើភាគគ្នា ជៀសវាងកុំឲ្យថ្ងៃក្រោយកូនធំឡើងដណ្តើមចំណីចង្រិតដែលនៅតូច។ មិនត្រូវយកដៃចាប់ចង្រិត អាចនឹងធ្វើឲ្យកូនចង្រិតងាប់។ ដាក់ផ្អៀងធុងចិញ្ចឹមនៅជ្រុងណាមួយដើម្បីឲ្យចង្រិតប្រមូលចុះមួយជ្រុងខាងក្រោម ហើយពេលនោះ កូនចង្រិតធំៗនឹងឡើងពីលើ  រួចយកក្រដាស carton មួយផ្ទាំងមកកៀរស្រាលៗដាក់ទៅធុងផ្សេងវិញ៕                                                 

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.