• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករស្រុកកាងឡុងអនុវត្តល្អកាលបរិច្ឆេទចុះពូជស្រូវរដូវសម្រក

29/12/2020 10:04

កសិករស្រុកកាងឡុងប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០២០ រួចស្រេចមុនថ្ងៃទី ៣០ វិច្ឆិកាជាមួយផ្ទៃដីជាង ១១.៣០០ ហិកតា។ បន្ទាប់ពីនោះប្រជាកសិករក៏មមាញឹកក្នុងការរៀបចំអនាម័យដីធ្លីដើម្បីអនុវត្តតាមកាល បរិច្ឆេទចុះពូជតាមលិខិតជូនដំណឹងលេខ ៧៩/TB-UBND ចុះថ្ងៃទី ២៤ វិច្ឆិកាឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនស្រុកកាងឡុង កាលបរិច្ឆេទចុះពូជស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ បានអនុវត្តចាប់ពីថ្ងៃទី ០៩ ​ដល់ថ្ងៃទី ១៣ ធ្នូឆ្នាំ ២០២០។

 

ស្រូវរដូវសម្រកនៅភូមិឥដ្ឋ។

         រដូវសម្រកគឺជារដូវសំខាន់បំផុតប្រចាំឆ្នាំ ដូច្នោះហើយពេលកំពុងប្រមូលផលស្រូវរដូវវស្សានៅឡើយ ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកបានចង្អុលការឲ្យបណ្តាផ្នែកជំនាញ ជាពិសេសកម្មាភិបាលកសិកម្ម សមាគមកសិករបណ្តាឃុំចលនាកសិករអនុវត្តល្អការងាររៀបចំអនាម័យផ្ទៃដីផលិតស្រូវ អនុវត្តបណ្តាបច្ចេកទេសផលិតដូចជា៖ចន្លោះពេល ប្រមូលផលស្រូវពីរដូវមួយទៅរដូវមួយតិចបំផុត ១០ ថ្ងៃ ។ អនុវត្តវិធានការផលិតស្រូវតាមរូបភាពបន្ថយ  ០៣ យ៉ាង បង្កើន ០៣ យ៉ាង។ តាមការត្រួតពិនិត្យរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក រដូវស្រូវសម្រកឆ្នាំ ២០២០-២០២១ កសិករនៅស្រុកកាងឡុងចុះពូជបានជាង ១១.៣០០ ហិកតា សម្រេចអត្រា ១០០% នៃផែនការ។

រួមជាមួយប្រជាកសិករក្នុងស្រុ​​ក ប្រជាកសិករនៅឃុំហ្វៀងហោយ អនុវត្តល្អតាមកាលបរិច្ឆេទចុះពូជដែលផ្នែកជំនាញបានប្រកាសព្រមានដែរ។ បច្ចុប្បន្ននៅលើភូមិសាស្រ្តឃុំចុះពូជបានជាង ២.២៨០ ហិកតា សម្រេចអត្រា ១០០% នៃផែនការ។ កសិករនៅទីនេះប្រើបណ្តាពូជស្រូវដែលបានទទួលស្គាល់ដូចជា៖ ពូជស្រូវដាយថើម ៨ OM ៥៤៥១ OM ៤៩០០ OM ៤២៩ ។ល។

         បងង្វៀងធីហ្វៀង បុគ្គលិកកសិកម្មឃុំហ្វៀងហោយបានឲ្យដឹងថា៖ ពេលទទួលបានសេចក្តីប្រកាសលេខ ៧៩/TB-UBND របស់គណៈកម្មាធិការប្រជាជនស្រុកភ្លាម ឃុំក៏ចង្អុលការឲ្យកម្មាភិបាលកសិកម្មនិងបណ្តាអង្គការមហាជនផ្សព្វផ្សាយដល់ប្រជាជនក្នុងឃុំជាបន្ទាន់។ ផ្តុំកម្លាំងចលនាកសិករឲ្យរៀបចំដីធ្លីដើម្បីចុះពូជស្រូវក្នុងរង្វង់ពី ០៣ ដល់ ០៥ ថ្ងៃ តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រជាជនស្រុក។​

           កសិករគឹមង៉ុកថាញ់នៅភូមិឥដ្ឋឃុំហ្វៀងហោយបានឲ្យដឹងថា៖ គ្រួសារខ្ញុំធ្វើស្រែ ០១ ហិកតា។ រដូវវស្សាកន្លងហើយ គ្រួសារខ្ញុំប្រមូលផលស្រូវរួចស្រេចកាលពីថ្ងៃទី ២៥ វិច្ឆិកាម៉្លេះ ប៉ុន្តែខ្ញុំរង់ចាំដល់មានកាលបរិច្ឆេទចុះ ពូជរបស់ផ្នែកជំនាញ ទើបខ្ញុំចុះពូជស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ ។ បើតាមខ្ញុំយល់ឃើញថា មុននឹងប្រកាសកាលបរិច្ឆេទចុះពូជជូនកសិករបណ្តាផ្នែកជំនាញបានពិគ្រោះយោបល់គ្នាយ៉ាងច្បាស់លាស់ហើយទើបកំណត់កាលបរិច្ឆេទ ដោយមានបំណងចង់ឲ្យកសិករជម្នះបានការខាតបង់ គ្រោះធម្មជាតិអាសន្នរោគផ្សេងៗបណ្តាលឲ្យទិន្នផលថយចុះទាំងមូលក្នុង០១រដូវនោះ។ ម៉្លោះហើយ ជារៀងរាល់ឆ្នាំ ខ្ញុំតែងអនុវត្តល្អតាមកាលបរិច្ឆេទចុះពូជរបស់ផ្នែកជំនាញបានប្រកាសព្រមាន។ ជាមួយនឹងផ្ទៃដី ០១ ហិកតា គ្រួសារខ្ញុំចុះពូជក្នុងរង្វង់ ០២ ថ្ងៃគឺថ្ងៃទី ០៩ ទី ១០ ធ្នូ។ រដូវនេះគ្រួសារខ្ញុំប្រើពូជ ០២ ប្រភេទដែលបានទទួលស្គាល់៖ ដាយថើម ៨ និង OM ៥៤៥១ ដោយវិធានការផលិតស្រូវ បន្ថយ ០៣ យ៉ាង បង្កើន ០៣ យ៉ាង។បច្ចុប្បន្នស្រូវគ្រួសារខ្ញុំកំពុងលូតលាស់ល្អ។

           លោកង្វៀងវ៉ាំងអា ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកាងឡុងមានប្រសាសន៍ថា៖ ទន្ទឹមនឹងការប្រកាសព្រមានឲ្យមាមីងកសិកររៀបចំដីធ្លីបានស្អាតបាតនិងចុះពូជតាមកាលបរិច្ឆេទ ការិយាល័យនៅទាំងចង្អុលការបណ្តាឃុំប្រកាសព្រមាន ណែនាំកសិករឱ្យប្រើពូជស្រូវជាសក្តានុពលនិងបណ្តាពូជស្រូវ OM ៥៤៥១ OM ៤៩០០ OM ៤២៩ និង ពូជស្រូវដាយថើម ៨ OM ៩៩២១ ST ២៤ ST ២៥ ។ ទន្ទឹមនឹងនោះ ប្រកាសព្រមានជូនកសិករឲ្យទៅពិនិត្យស្រូវជារឿងៗ យកចិត្តទុកដាក់ការពារជំងឺដែលអាចកើតមានលើដើមស្រូវរដូវសម្រកដូចជា៖ ជំងឺរលួយស្លឹក ជំងឺបាក់កកួរ។ល។ប្រសិនបើប្រទះឃើញសត្វល្អិតណាចម្លែកបំផ្លាញស្រូវត្រូវរាយការណ៍ជូនដល់បណ្តាផ្នែកជំនាញដោះស្រាយជាបន្ទាន់៕             

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.