• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករភូមិក្រកណ្តាលដាំឪឡឹកបម្រើទីផ្សារតេត

21/01/2025 08:51

ភូមិក្រកណ្តាល ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ មានផ្ទៃដីកសិកម្ម ១៤០ ហិកតាក្នុងនោះដំណាំឪឡឹកស្រូបយកអត្រាប្រមាណ ០៧ ហិកតា។បុណ្យតេតជាពេលដែលបណ្តាមុខទំនិញកសិផលលក់បានច្រើនបំផុតក្នុងឆ្នាំ ក្នុងនោះ ឪឡឹកជាមុខទំនិញបានគេពេញនិយមចូលចិត្តច្រើនផងដែរ។

បងថាច់ឡាងថែទាំចម្ការឪឡឹក

     ជនរួមជាតិខ្មែរមានប្រភពចំណូលខ្ពស់អាស្រ័យដោយដាំឪឡឹកបម្រើទីផ្សារបុណ្យតេត ម៉្លោះហើយនាឱកាសចុងឆ្នាំធ្វើដំណើរទៅកាន់វាលស្រែនៅភូមិក្រកណ្តាល ឃុំអាងក្វាងហ៊ឺវ ឃើញមាមមីងកសិករកំពុងមមាញឹកនឹងការថែទាំឪឡឹក។ បងថាច់ហុងវិញនៅភូមិក្រកណ្តាលកំពុងថែទាំឪឡឹក ៤ កុង បានឲ្យដឹងថា ឪឡឹករបស់បងជាពូជ F១ ២០១៤ ពីព្រោះប្រភេទពូជនេះមិនសូវមានជំងឺ ផ្តល់ផ្លែស្មើ។ ដោយមានបទពិសោធន៍ក្នុងការដាំឪឡឹកជាង ១០ ឆ្នាំប្រសិនបើធាតុអាកាសងាយស្រួលក្នុងមួយកុងទិន្នផលអាចផ្ដល់ ២ តោន។ បច្ចុប្បន្នតម្លៃឪឡឹកពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម(ពេលទទួលបុណ្យតេតអាចលក់ជាមួយតម្លៃពី ៩.០០០-១០.០០០ ដុង)។

     បងវិញឲ្យដឹង៖ “ដាំឪឡឹកមិនពិបាកប៉ុន្តែបង់កម្លាំងថែទាំ ត្រូវចេះតាមដានស្ថានភាពជំងឺដង្កូវក្រា មមាច។ល។

ចំណែកបងឡាង នៅភូមិក្រកណ្តាលជាមួយគ្នានោះក៏ដាំឪឡឹកជាង ២កុងដែរ។ តាមបងឡាង ដាំឪឡឹកបង់កម្លាំងថែទាំពេលឪឡឹកនៅតូចដូចជាពេលបណ្តុះកូនកាត់ដៃដាក់ផ្លែដំណាក់កាលនីមួយៗត្រូវម៉ត់ចត់។​ ដាំឪឡឹកសម្រាប់ទីផ្សារតេតកសិករមិនត្រឹមតែទទួលបានផលខ្ពស់នៅទាំងលក់បានថ្លៃទៀតផង។ បងឲ្យដឹងបន្ថែម៖ “ក្រៅពីបច្ចេកទេសដាំឪឡឹកគឺការរៀបចំដីកម្ចាត់ជាតិជូរប្រៃដល់ការបណ្តុះកូនក៏ជាការសំខាន់ដែរ។ ក្រៅពីនោះកសិករត្រូវជ្រើសពូជឪឡឹកសមស្របជាមួយរដូវកាល។ក្រោយពេលឪឡឹកដាំបានប្រហែល ៣៥ ថ្ងៃគឺដាក់ផ្លែនិងបន្តទៅមុខប្រហែលពី ៤-៥ ថ្ងៃទៀតគឺចាប់ផ្តើមកាត់ដៃជ្រើសផ្លែធំមូលប្រឡេះចោលក្ដឹបមិនល្អ។ ប្រសិនបើធាតុអាកាសងាយស្រួលឪឡឹកលូតលាស់ល្អគឺរយៈពេលប្រមាណ ៥០ ថ្ងៃអាចប្រមូលផលបាន។ ប្រៀបជាមួយឆ្នាំមុនគឺរដូវឪឡឹកឆ្នាំនេះមិនសូវជាប់ផ្លែព្រោះមានភ្លៀងខុសរដូវចុងឆ្នាំ”។

     បងថាច់ហាញ់ហឿង លេខាសាខាបក្សនិងជាប្រធានគណៈកម្មការប្រជាជនភូមិក្រកណ្តាលឲ្យដឹងថា៖ក្រោយពេលរដ្ឋអំណាចមូលដ្ឋានបំផុសចលនាបង្វែរផ្ទៃដីទួលខ្ពស់មិនសូវមានផលមកដាំដំណាំមានរយៈពេលខ្លីដើម្បីលើកម្ពស់ប្រភពចំណូលកែលម្អកម្រិតជីវភាពជូនគ្រួសារ។ក្នុងទម្រង់ដាំឪឡឹកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជាពិសេសគឺដាំឪឡឹកសម្រាប់ទីផ្សារតេតបាននាំមកប្រភពចំណូលលំនឹងបង្គួរសម្រាប់មាមីងកសិករនៅមូលដ្ឋាន។ ផ្តើមពីនោះមានប្រជាជនជាច្រើនបានបង្វែរមកដាំដំណាំគ្រប់ប្រភេទកាន់តែច្រើនរួមចំណែកបង្កសក្ដានុពលក្នុងការផលិតកសិកម្មនៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖ លឺវវ៉ូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.