23/07/2021 09:15
ដល់ពាក់ កណ្តាលខែកក្កដា ឆ្នាំ ២០២១ កសិករក្នុងទូទាំងស្រុកប្រមូលផលបង្កងពាណិជ្ជផលបានជាង ១៣.៣៥០ តោន។ ដោយសារអាសន្នរោគជំងឺកូវីដ-១៩ តម្លៃបង្កងមិនបានលំនឹង ជំងឺកើតលើបង្កងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ម៉្លោះហើយ អត្រាគ្រួសារចិញ្ចឹមត្រូវបន្ថយប្រាក់ចំណេញបើប្រៀបជាមួយរដូវចិញ្ចឹមឆ្នាំកន្លង។ ដើម្បីបរិមាណផលបង្កងចិញ្ចឹមឆ្នាំ ២០២១ សម្រេចបាន ២៩.៤០០ តោន តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុកដាក់ចេញនោះ ទន្ទឹមនឹងបង្កើនការគ្រប់គ្រងមានប្រសិទ្ធភាពអំពីបរិស្ថាន កាត់បន្ថយពន្លកជំងឺរាលដាល ផ្នែកកសិកម្មបានប្រកាសព្រមានដល់អ្នកចិញ្ចឹមបង្កង គប្បីអនុវត្តល្អបណ្តាបច្ចេកទេសជឿនលឿន បើកទូលាយស្រះចិញ្ចឹមបង្កងដោយប្រើកម្រាលប្រាក់ បន្ថយផ្ទៃស្រះចិញ្វឹមបង្កងក្នុងស្រះធម្មតា សំដៅកាត់បន្ថយការខូចខាតពេលអាកាសធាតុប្រែប្រួល៕
ឌិញកាញ់-សុខា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។