• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករត្រាវិញអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត

13/10/2020 19:25

បណ្តាឆ្នាំកន្លងមក ខេត្តត្រាវិញជំរុញទឹកចិត្តឲ្យកសិករបង្វែរផ្ទៃដីផលិតមិនសូវបានផលមកដាំបណ្តាប្រភេទដំណាំ ចិញ្ចឹមសត្វមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ ជំរុញមាំអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតដើម្បីបង្កើនទិន្នផល គុណភាព កសិផល បង្កើនប្រភពចំណូលជូនគ្រួសារ។

ទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូល។ រូបថត៖ ថាញ់ក្វាង

         ដើម្បីពង្រីកវិស័យកសិកម្មជនបទសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល គណៈកម្មាធិការបក្សខេត្តត្រាវិញបានដាក់ចេញដំណោះស្រាយជាច្រើន ក្នុងនោះយកចិត្តទុកដាក់ដល់ការពង្រីកកសិកម្មបច្ចេកវិទ្យាខ្ពស់។ ខេត្តចង្អុលការបណ្តមន្ទីរ ផ្នែកពាក់ព័ន្ធ បណ្តាមូលដ្ឋានជំរុញការស្រាវជ្រាវផ្ទេរជូន និងអនុវត្តវិទ្យាសាស្រ្តបច្ចេក វិទ្យាជឿនលឿនក្នុងទូទាំងបណ្តាវគ្គរបស់កន្សោមតម្លៃផលិតមុខទំនិញ អាទិភាពវិនិយោគដកពិសោធន៍ ជ្រើស បង្កាត់ ប្រើប្រាស់បណ្តាប្រភេទពូជថ្មី បណ្តាកំណត់ក្នុងការផលិតសម្រេចប្រសិទ្ធភាព បង្កើនបច្ចេកវិទ្យាស្រោចស្រពប្រិតសំចៃទឹក។ល។

        ទូទាំងខេត្តបច្ចុប្បន្នមានផ្ទៃដីផលិតកសិកម្មជិត ១៧.០០០ ហិកតាបានអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្រូបយក ៤,៥% នៃផ្ទៃដីផលិតកសិកម្មរួមរបស់ខេត្ត។ បណ្តាបច្ចេកវិទ្យាដូចជាស្រោចទឹកដោយចំពួយអេលិចត្រូនិច ផ្ទះសំណាញ់ ផលិតសម្រេចសម្បទា VietGAP GlobalGAP សរីរាង្គ ចិញ្ចឹមជលផលវប្បកម្ម វប្បកម្មទំនើប។ល។

         ផ្តើមពីមូលនិធិឧបត្ថម្ភកសិករខេត្តត្រាវិញ  រយៈពេលកន្លង ខេត្តឧបត្ថម្ភគ្រួសារសមាជិកកសិករជិត ៤.០០០ គ្រួផ្លាស់ប្តូរ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិតជាមួយ ៣២៤ គម្រោងការ រួមចំណែកដោះស្រាយការងារធ្វើជូនពលករជនបទជាង ៣.៨០០ នាក់ កសាងសម្រេចជិត ២០០ ទម្រង់សេដ្ឋកិច្ចសមូហភាពមានប្រសិទ្ធភាព។ គិតមកទល់ពេលនេះ ប្រភពទុនរបស់មូលនិធិជាង ៣០ ពាន់លានដុង ក្នុងនោះទុនរបស់មជ្ឈិមប្រគល់សិទ្ធិឲ្យជាង ៩,៤ ពាន់លានដុង ថវិកាខេត្ត ០៧ ពាន់លានដុង ថវិកាស្រុក ៩,៦ ពាន់លានដុង និងចំនួនប្រាក់មូលដ្ឋានចលនាបានជាង ០៤ ពាន់លានដុង។

           មានទម្រង់ផលិតតាមរូបភាពនេះជាច្រើនបានពង្រីកប្រសិទ្ធភាព និងបើកទូលាយ ជួយគ្រួសារក្រីក្ររាប់ពាន់គ្រួរួចផុតពីភាពក្រីក្រឈានឡើងលំនឹងជីវភាព។ តួយ៉ាងដូចជាទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូលក្នុងផ្ទះសំណាញ់ អនុវត្តបច្ចេកវិទ្យាខ្ពស់របស់កសិករឃុំលឿងហ្ វា(អា) ស្រុកចូវថាញ់ ក្នុងមួយឆ្នាំចំណេញពី ១,២-១,៨ ពាន់លានដុងក្នុងមួយហិកតា។ ទម្រង់ដាំក្រូចត្លុងសម្បកខៀវតាមសម្បទា VietGAP ឃុំលឿងហ្វា ស្រុកចូវថាញ់ក្នុងមួយឆ្នាំចំណេញពី ២០០-៣០០ លានដុងក្នុងមួយហិកតា ។ គម្រោងការដាំដំណាំតាមទិសដៅសុវត្ថិភាពនៅឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយក្នុងមួយឆ្នាំចំណេញជាង ៨០ លានដុងក្នុងមួយហិកតា ។ល។

             ឃុំលឿងហ្វា (អា) មានអត្រាជនរួមជាតិ ខ្មែរជាង ៧០% ជីវភាពសំខាន់អាស្រ័យលើរបរកសិកម្ម។ ស្ថានភាពអាកាសធាតុប្រែប្រួល រាំងស្ងួតជ្រាបជាតិជូរប្រៃកើតឡើងពីមួយ ថ្ងៃកាន់តែធ្ងន់ធ្ងរបណ្តាលជះឥទ្ធិពលដល់ការផលិតរបស់កសិករ។ ផ្តើមពីស្ថានភាពខាងលើ សមាគមកសិករឃុំលឿងហ្វា (អា) បានចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដំណាំ ចិញ្ចឹមសត្វដោយអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការផលិតសម្របសម្រួលជាមួយធាតុអាកាស ។ ឆ្នាំ ២០១៩ សមាគមបានបង្កើតក្រុមសមាគមកសិករអាជីពដាំដំណាំបច្ចេកវិទ្យាខ្ពស់ ផលិតតាមកន្សោមតម្លៃ និងអនុវត្តទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូល ដាំដំណាំក្នុងផ្ទះសំណាញ់មានសមាជិក ១១ រូបចូលរួម។ ផ្តើមពីថវិកាវិនិយោគសរុបរួម ២,៣៥ ពាន់លានដុង ក្នុងនោះប្រភពទុនបុលអាទិភាពពីមូលនិធិឧបត្ថម្ភកសិករមជ្ឈិម ០១ ពាន់លានដុង ទឹកប្រាក់ក្រៅពីនោះគឺសមាជិកបដិភាគ ក្រុមផ្សព្វផ្សាយកសាងផ្ទះសំណាញ់លើផ្ទៃដី ០១ ហិកតា។

             បងថាច់ចន្ធី ប្រធានសមាគមកសិករឃុំលឿងហ្វា (អា) បានឲ្យដឹង៖ នេះជាទម្រង់អាជីពរបស់ក្រុមសមាគមកសិករនិងជាកន្លែងចង្អុលការរបស់ឃុំលឿងហ្វា (អា) ហើយក៏ជាទម្រង់ដំបូងបង្អស់របស់មូលនិធិឧបត្ថម្ភសមាគមកសិករឲ្យបុលទុនអាទិភាពជាមួយកម្រិតមិនលើសពី ១០០ លានដុងក្នុងមួយគ្រួសារ។ ត្រសក់ស្រូវផ្អែមផ្លែមូលក្រោយពេលដាំបានជិត ០៣ ខែប្រមូលផល។

              តាមបងចន្ធី ប្រសិនលក់ដោយតម្លៃជាមធ្យម ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ជាមួយផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ត្រសក់ស្រូវផ្អែមផ្លែមូល និងដាំដំណាំក្នុងផ្ទះសំណាញ់កសិករចំណេញពី ១២០-១៨០ លានដុងក្នុងមួយឆ្នាំ ខ្ពស់ជាង ១០ ដងបើប្រៀបនឹងផលិតស្រូវ។ ទន្ទឹមនឹងនោះ ក្រុមនៅទាំងដោះស្រាយការងារធ្វើលំនឹងជូនពលករនៅមូលដ្ឋានពី ១០-១២ រូបទៀតផង។ ផ្តើមពីប្រសិទ្ធភាពរបស់ទម្រង់ ក្រុមមានគ្រួសារកសិករចូលរួមបន្ថែមក្នុងទម្រង់ ០៦ គ្រួ។ គិតមកទល់ពេលនេះ ក្រុមអាជីពសមាគមកសិករឃុំលឿងហ្វា (អា) មានសមាជិក ១៧ រូប។ ទម្រង់បានសម្រេច ហើយបានអះអាងថាការអនុវត្តន៍បច្ចេកវិទ្យាក្នុងការផលិតត្រសក់ស្រូវផ្អែមផ្លែមូលនិយាយដោយឡែក  បណ្តាកសិផលនិយាយរួមជាការចាំបាច់ ដើម្បីបង្កើតចេញកសិផលគុណភាព ធានាសុវត្ថិភាពគ្រឿងបរិភោគ និងបង្កើនប្រភពចំណូលជូនកសិករលើអង្គភាពផ្ទៃដីផលិតតែមួយ។

               លោកង្វៀងតឿងលីន អនុប្រធានការរិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់បានអះអាងថា៖ ដាំត្រសក់ស្រូវផ្អែមផ្លែមូល និងដាំដំណាំក្នុងផ្ទះសំណាញ់ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយចំពួយជួយប្រិតសំចៃទឹក ផ្ទះសំណាញ់បង្ការបានសត្វបំផ្លាញម៉្លោះហើយកាត់បន្ថយដង្កូវជំងឺ មិនសូវប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ព្រោះហេតុនោះបានជួយអនាម័យបរិស្ថាន។ នេះជាទម្រង់ផលិតកសិកម្មតាមទិសដៅស្ថិរភាពសម្របសម្រួលជាមួអាកាសធាតុប្រែប្រួលនាពេលបច្ចុប្បន្ននេះ។

            ខេត្តបន្តស្រាវជ្រាវគោលនយោបាយឧបត្ថម្ភទាក់ទាញអាជីវកម្មធំៗ បណ្តាសហករណ៍ឬកសិដ្ឋានមានទ្រង់ទ្រាយ ប្រភពកម្លាំងរឹងមាំវិនិយោគលើវិស័យកសិកម្មជនបទ។ បណ្តាអង្គភាពដែលពាក់ព័ន្ធឧបត្ថម្ភកសិករកសាងស្លាកសញ្ញា ណែនាំភូមិសាស្រ្ត ស្វែងរកប្រភពដើម។ កសាងផែនការបណ្តុះបណ្តាល ហ្វឹកហាត់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជូនអាជីវកម្ម សហករណ៍បណ្តាអង្គការចាត់តាំង បុគ្គលឆ្លើយតបតម្រូវការអំពីប្រភពធនធានក្នុងការពង្រីកកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់៕

                 ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.