06/10/2020 08:26
ក្រោយបុណ្យសែនដូនតា ផ្ទៃដីស្រូវជាង ៧.០០០ ហិកតារបស់ប្រជាកសិករឃុំទ្រឿងទ័រ ស្រុកកូវង៉ាងបានឈានដល់ដំណាក់កាលប្រមូលផល។ ចំពោះគ្រួសារបងថាច់វើក នៅភូមិ គងមានជ័យ ជាមួយនឹងផ្ទៃដីជាង ០១ ហិកតារបស់គ្រួសារ បានបងជ្រើសពូជស្រូវ ហាមចូវសម្រាប់ផលិត សម្រេចទិន្នផលជាង ១២ បាវក្នុងមួយកុង។ គិតជាមធ្យមក្នុងមួយហិកតាសម្រេចទិន្នផលជាង ០៦ តោនបានឈ្មួញទិញដោយតម្លៃ ៦.៥០០ ដុងក្នុងមួយគីឡូក្រាម។ ជាមួយទិន្នផលនិងតម្លៃដូចខាងលើនោះ ស្រូវមួយកុងៗទទួលបានប្រាក់ចំណូលជាង ៤ លានដុង ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយ គ្រួសារបងនៅចំណេញប្រមាណ ២,៦ លានដុងក្នុងមួយកុង។ បងថាច់វើកបានឱ្យដឹង៖ ពូជស្រូវនេះសមស្របចំពោះតំបន់ដី ជម្នះបានដង្កូវជំងឺជាច្រើន។ មានរដូវខ្លះលក់បានដោយតម្លៃទាបជាងប្រភេទពូជស្រូវគ្រាប់វែង ប៉ុន្តែ រដូវនេះលក់បានតម្លៃខ្ពស់ជាងពី ៨០០-៩០០ ដុងក្នុងមួយគីឡូក្រាម។
កសិករឃុំទ្រឿងទ័រប្រមូលផលស្រូវ។
ចំពោះបណ្តាគ្រួសារដែលផលិតស្រូវគ្រាប់វែង ភាគច្រើនគឺប្រភេទពូជOM១៨, ST២៤ ទោះបីទិន្នផលសម្រេចខ្ពស់បង្គួរក៏ដោយ (៥,៦ តោនក្នុងមួយហិកតា) ប៉ុន្តែប្រាក់ចំណេញ របស់មាមីងទទួលបានមិនខ្ពស់ ពីព្រោះប្រភេទពូជនេះកើតជំងឺច្រើន។ ជាក់ស្តែងគឺ នៅ ដំណាក់កាលស្រូវមានអាយុពី ២០-៣០ ថ្ងៃកើតជំងឺរលួយស្លឹក ដំណាក់កាលស្រូវមានអាយុពី ៥៥-៦៥ ថ្ងៃកើតជំងឺឆេះស្លឹក ដំណាក់កាលស្រូវបានពី ៦៥-៩០ កើតជំងឺស្អុយកកួរ អាស្រ័យហេតុនោះ ប្រាក់ចំណាយរបស់មាមីងក្នុងការផលិតប្រភេទពូជនេះខ្ពស់បង្គួរ។ បងថាច់ធី នៅភូមិកោះស្វាយបានឱ្យដឹង៖ លើផ្ទៃដីប្រមាណ ១,៥ ហិកតារបស់គ្រួសារដែលផលិតប្រ ភេទពូជ OM១៨ ពេលប្រមូលផលសម្រេចបរិមាណផលជិត ០៩ តោន ហើយលក់បានតម្លៃ ៥.៦៥០ ដុងក្នុងមួយគីឡូក្រាម ទទួលបានប្រាក់ចំណូលជិត ៥០ លានដុង ប៉ុន្តែប្រាក់ចំណាយសម្រាប់ការផលិតដូចជា៖ ពូជ ថ្នាំការពាររុក្ខជាតិ ជីនោះអស់ជិត ៣០ លានដុង។ នេះមិនទាន់គិតដល់ថ្លៃជួលឆ្លូក ភ្ជួររាស់ផង។ អាស្រ័យហេតុនោះ ការផលិតស្រូវក្នុងរដូវដើមឆ្នាំនេះមិនមានចំណេញប៉ុន្មានឡើយ។
ផលិតស្រូវរដូវដើមឆ្នាំរួច កសិករជាច្រើននៅតែក្រែងអំពីការឥទ្ធិពលនៃការប្រែប្រួលអា កាសធាតុ ការជ្រាបជាតិប្រៃក្នុងរយៈពេលកន្លងម៉្លោះហើយនៅលើភូមិសាស្រ្តដែលមានបាតុ ភាពត្រូវខ្វះទឹកគឺមិនបន្តឱ្យការផលិតស្រូវរដូវវស្សាទៀតឡើយ។ កសិករបណ្តាភូមិដូចជា៖ កាន់ស្នំ អំពាំងសាន្ត ផ្នោរជើង អញ្ចាញ់ គងមានជ័យតែងភ្ជួរត្រាំដី រង់ចាំដល់អំឡុងពេលប្រហែលជាពាក់កណ្តាលខែកត្តិកទើបចុះពូជរដូវស្រូវសម្រក ដល់រយៈពេលប្រហែលជាដើមខែមាឃគឺស្រូវបានប្រមូលផល។ បងសឺនធា នៅភូមិកោះស្វាយបានឱ្យដឹង៖ ឆ្នាំនេះ ស្ថាន ភាពជ្រាបទឹកប្រៃក្នុងរដូវស្រូវសម្រកប្រហែលជាឆាប់ជាង ពីព្រោះភ្លៀងតិច។ ដូច្នេះបើផលិតបន្ថែមស្រូវរដូវវស្សា ហើយមានបំណងផលិតស្រូវសម្រកទៀតគឺយឺតពេលណាស់ បើជ្រុលជាមានការជ្រាបជាតិប្រៃនោះ ត្រូវរងឥទ្ធិពលដល់ផ្ទៃដីស្រូវជាក់ជាមិនខាន។ អាស្រ័យហេតុនោះ ត្រៀមបម្រុងឱ្យការផលិតស្រូវរដូវសម្រកដើម្បីធានាសុវត្ថិភាព។
លោកត្រឹងវុាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ការឥទ្ធិពលនៃរដូវជ្រាបជាតិប្រៃដើមឆ្នាំ ២០២០ គឺជាផលវិបត្តិជាប់តាមធ្វើឱ្យផ្ទៃស្រូវដើមឆ្នាំជាច្រើនផ្ដល់ផលទាប គិតជាមធ្យមក្នុងមួយហិកតាៗថយចុះពី ០,៣-០,៤ តោនប្រៀជាមួយរយៈពេលតែមួយនៃឆ្នាំកន្លង។ ដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតអំពីការឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សា្ថនភាពជ្រាបជាតិប្រៃ មូលដ្ឋានក៏ក្រើនព្រមានដល់កសិករគប្បីបន្ថយការផលិតស្រូវរដូវវស្សាបែរមកផ្តុំឱ្យការផលិតស្រូវសម្រក។ បច្ចុប្បន្ន មានតំបន់ខ្លះកសិករនៅតែមានការអនុវត្តន៍ល្អ ប៉ុន្តែតំបន់ខ្លះនៅតែស្ថិតក្នុងស្ថានភាព«ប្រថុយ»។ នៅចំពោះមុខស្ថានភាពជ្រាបជាតិប្រៃនារយៈពេលកន្លង មូលដ្ឋានបានស្នើទៅថ្នាក់លើឲ្យជីកស្តារប្រឡាយកម្រិតលេខ ១ ចំនួន ០៦ ខ្សែ ដោយមានប្រវែងជាង ០៨ គីឡូម៉ែត្រដើម្បីរក្សាទឹកបម្រើឱ្យការស្រោចស្រព។ បើសិនកសិករត្រៀមអនុវត្តល្អការផលិតស្រូវរដូវសម្រកនោះនឹងធានាបានសុវត្ថិភាពពិតប្រាកដ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។