15/10/2021 07:51
ឆ្លងតាមរយៈការបង្វែរដីផ្តល់ផលទាប ឬដីទំនេរនៅជុំវិញផ្ទះ កសិករជាច្រើននៅឃុំផុងភូទទួលបានប្រភពចំណូលក្នុងមួយហិកតាពី ១០០-១២០ លានដុងពីទម្រង់ដាំដំណាំ ដាំហ្គឹក។ តួយ៉ាងដូចគ្រួសារកសិករ ថាច់កឺង ស្នាក់នៅភូមិលេខ ៤ ឃុំផុងភូ ស្រុកកូវកែ៖ ឆ្នាំ ២០២០ គ្រួសារគាត់បង្វែរដីទួល ១.៥០០ ម៉ែត្រក្រឡាមកដាំហ្គឹកចម្រុះនឹងជីក្រអូប។ លទ្ធផលនាំមកខ្ពស់ជាងយ៉ាងច្រើនប្រៀបនឹងការផលិតស្រូវ ជារៀងរាល់ឆ្នាំ ផ្តល់ប្រភពចំណូលក្នុងមួយម៉ែត្រក្រឡាប្រមាណ ១៥ លានដុង។
កសិករកំពុងពិនិត្យផ្លែហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ
តាមលោក ង្វៀងតឹងផាក ប្រធានសមាគមកសិករឃុំផុងភូ៖ គិតដល់ចុងខែកញ្ញា ឆ្នាំ ២០២១ ទូទាំងឃុំបង្វែរដីផ្តល់ផលទាបមកដាំហ្គឹកបាន ៦,៨ ហិកតា និងបន្តបំបៅពូជបាន ៥.០០០ មែក (ផ្ទៃដីដាំប្រមាណ ០៥ ហិកតា)។ គិតជាមធ្យមទម្រង់ដាំហ្គឹកក្នុងតំបន់ជនរួមជាតិខ្មែរផ្តល់ប្រភពចំណូលខ្ពស់ជាងពី ០៤-០៥ ដង ប្រៀបនឹងផលិតស្រូវ។ ចំពោះលទ្ធផលពីការបង្វែរដីផ្តល់ផលទាប ក្នុងខែកញ្ញាឆ្នាំ ២០២១ ឃុំបន្តអនុវត្តគម្រោងការបង្វែរពីដីផលិតស្រូវមកដាំឈើហូបផ្លែ (ដូងសៀម) ក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិលេខ ០១ និងដុងខ្វែង ពីប្រភពមូលនិធិឧបត្ថម្ភរបស់កសិករខេត្ត (៥០០ លានដុង) វិនិយោគឲ្យ ១៤ គ្រួសារមានផ្ទៃដី ៥,៨ ហិកតា។
តាមការស្ថិតិ គិតដល់ចុងខែកញ្ញា ឆ្នាំ ២០២១ ទូទាំងឃុំហ្វាអឹងមានដីទួល ដីផ្នោរខ្សាច់ ដីផលិតស្រូវផ្តល់ផលទាបជិត ២០ ហិកតាបានបង្វែរមកដាំហ្គឹក។ ក្នុងនោះ មានមាមីងកសិករខ្មែរជាង ៦០% ចូលរួម។ បងង៉ូណា ស្នាក់នៅភូមិយ៉ុងយ៉ូវ ជាគ្រួសារមួយក្នុងចំណោមគ្រួសារមានដីផ្តល់ផលទាបបានបង្វែរមកដាំហ្គឹកច្រើនបំផុតរបស់ឃុំហ្វាអឹងប្រមាណ ១,៨ ហិកតា ផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។
បងង៉ូណាបានឲ្យដឹង៖ ឆ្នាំ ២០១៥ គ្រួសារចាប់ផ្តើមដាំហ្គឹកប្រមាណ ៤.០០០ ម៉ែត្រក្រឡា (ប្រមាណ ៧០០ ទង) ជារៀងរាល់ឆ្នាំផ្តល់ ប្រភពចំណូលជិត ៥០ លានដុង។ ផ្តើមពីប្រសិទ្ធភាពខាងលើ គិតមកទល់ពេលនេះ គ្រួសារពង្រីកទូលាយបានជិត ១,៤ ហិកតា។ ជាមួយតម្លៃហ្គឹកនាពេលបច្ចុប្បន្ននេះក្នុងមួយគីឡូក្រាមពី ៦.០០០-៧.០០០ ដុង នេះជាប្រភេទដំណាំផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់បង្គួរបើប្រៀបនឹងបណ្តាប្រភេទដំណាំផ្សេង ជាពិសេសហ្គឹកងាយដាំ សមស្របនិងលូតលាស់រហ័ស មិនរើសដី។
ទន្ទឹមនឹងផ្លាស់ប្តូរមកដាំដំណាំ ដាំហ្គឹកលើ ដីផ្តល់ផលទាប មានមាមីងកសិករខ្មែរជាច្រើននៅឃុំហ្វាតឹង ស្រុកកូវកែនៅទាំងបង្វែរដីចម្ការយូរឆ្នាំ ដីផលិតស្រូវមកអនុវត្តទម្រង់ដាំដូងខ្ទិះចម្រុះជាមួយក្រូច (ភាគច្រើនគឺក្រូចឆ្មារ) និងបន្លែបង្កាគ្រប់ប្រភេទ។ តួយ៉ាងដូចជាកសិករ ថាច់គង់ ស្នាក់នៅភូមិចុងផ្នោរលេខ ០២ ឃុំហ្វាតឹង។ កសិករថាច់គង់បានឲ្យដឹង៖ គ្រួសារមានដីចម្ការឈើហូបផ្លែ (ចម្ការមៀន) ពីមុន អាស្រ័យជំងឺរួញត្រួយ ម្ល៉ោះហើយគ្មានផល ចាប់តាំងពីឆ្នាំ ២០១៥ បានបង្វែរមកដាំដូងខ្ទិះ (ពូជបានបណ្តុះតាមវិធីសាស្រ្តប្រពៃណី)។ បច្ចុប្បន្ននេះ គ្រួសារមានចម្ការដូងខ្ទិះចម្រុះក្រូចឆ្មារជាង ០៣ ហិកតា ផ្ទៃចម្ការដីទាំងនោះបានបង្វែរពីដីផលិតស្រូវ និងដីចម្ការផ្តល់ផលទាប។ ជារៀងរាល់ឆ្នាំ តម្លៃសេដ្ឋកិច្ចបាននាំមកពីការប្រមូលផលដូងទុំក្នុងមួយហិកតាពី ១២០-១៥០ លានដុង។
តាមដំណឹងពីការិយាល័យកសិកម្ម និងអភិ វឌ្ឍន៍ជនបទស្រុកកូវកែ ក្នុង ០៩ ខែដើមឆ្នាំ ២០២១ ឆ្លងតាមរយៈការចលនាកសិករអនុវត្តផ្លាស់ប្តូររចនាសម្ព័ន្ធផលិតចំពោះបណ្តាផ្ទៃដីផ្តល់ផលទាប គឺបង្វែរដីចម្ការយូរឆ្នាំ ចម្ការផ្តល់ផលទាបបាន ៧៣,៤ ហិកតាមកជាចម្ការវប្បកម្ម និងបង្វែរដីផលិតស្រូវផ្តល់ផលទាប ៣៧៦,៤ ហិកតាមកដាំឈើហូបផ្លែ។ ក្រៅពីនោះ ស្រុកនៅទាំងអនុវត្តទម្រង់ផ្លាស់ប្តូរអាជីព សម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល ដូចជាទម្រង់ដាំដូងខ្ទិះ ដូងសរីរាង្គគួបផ្សំនឹងការចិញ្ចឹមជលផលនៅភូមិកំបាំងបាត់ និងភូមិបឹងធំ (ឃុំតាមង៉ាយ)។ ទម្រង់ចិញ្ចឹមត្រី-ផលិតស្រូវ នៅសហករណ៍កសិកម្មយឹងតៀង (ឃុំផុងភូ) អំពីប្រភពទុនបុព្វហេតុកសិកម្មឆ្នាំ ២០២១ ជាមួយផ្ទៃដី ០១ ហិកតា (ចិញ្ចឹមត្រី អណ្ដែងលឿង ២០.០០០ ក្បាល និងត្រីកន្ធោ ១០.០០០ ក្បាល) ថវិកាវិនិយោគ ១០៣,៤៦២ លានដុង៕
ប្រែសម្រួល៖ តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។