• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករខ្មែរបានធូរធាអាស្រ័យដោយផលិតស្រូវគុណភាពខ្ពស់

03/11/2022 16:05

ការផលិតស្រូវគុណភាពខ្ពស់ដោយមានការចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការធានាប្រមូល ទិញកសិផលកំពុងបានមូលដ្ឋានជាច្រើននៅក្នុងខេត្តអនុវត្ត។ គោលដៅគឺជួយឲ្យមាមីងកសិករ ជាពិសេសនៅតំបន់ជនជាតិខ្មែរផលិតកសិផលពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែមានគុណភាព និងមានប្រភពចំណូលខ្ពស់។

    

     ផ្លាស់ប្ដូរផ្នត់គំនិតក្នុងការផលិត

     ក្នុងពេលកន្លង បណ្ដាកម្មវិធីឧបត្ថម្ភទុនដល់មាមីងខ្មែរ ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស អនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត បង្កើនបរិមាណកសិផល និងគុណភាពស្រូវ។ល។ បានបណ្ដាមូលដ្ឋានក្នុងខេត្តផ្សព្វផ្សាយទាន់ពេលដល់មាមីងខ្មែរ។ អា ស្រ័យហេតុនោះ បានជួយឲ្យមាមីងផ្លាស់ប្ដូរទម្លាប់ផលិត សន្សឹមៗបង្កបានការងារធ្វើ លំនឹងជីវភាព​ឈានឡើងរួចផុតពីភាពក្រីក្រ។

     បណ្ដាទម្រង់ផលិត ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងតំបន់ជនជាតិខ្មែរ ដូចជា៖ វាល ស្រែធំនៅឃុំតឹបង៉ាយ (ស្រុកទីវកឹង) ឃុំចូវដៀង (ស្រុកកូវកែ) តំបន់ផលិតស្រូវគុណភាព ខ្ពស់នៅឃុំញីត្រឿង ត្រឿងទ័រ (ស្រុកកូវង៉ាង)។ល។ បានរួមចំណែកលើកកម្ពស់លទ្ធ ភាពផលិត សមត្ថភាពផ្គត់ផ្គង់ និងលក់មុខទំនិញក្នុងតំបន់ជនជាតិខ្មែរ។ ជីវភាពរបស់ជនជាតិខ្មែរមានការវិវឌ្ឍន៍យ៉ាងច្រើន អត្រាគ្រួសារក្រីក្របានកាត់បន្ថយរាល់ឆ្នាំ។ កាលទើបបង្កើតខេត្តត្រាវិញឡើងវិញ គ្រួសារខ្មែរក្រីក្រនៅជាង ៥០% ប៉ុន្តែគិតដល់ចុង ឆ្នាំ ២០២១ អត្រានោះបានថយចុះនៅតែ ០,០៨% (ស្មើ ៨០៥ គ្រួសារ)។

កសិករប្រមូលផលស្រូវ។

     ឃុំគីមស៊ើង ស្រុកថ្កូវជាឃុំដែលមានជនជាតិខ្មែររស់នៅជាង ៩៣%។ កាលពីមុន មូលដ្ឋាននេះជាតំបន់ជំនាញដាំអំពៅប្រមាណ ១.៣០០ ហិកតា។ បន្ទាប់ពីបានផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតពីការដាំអំពៅមកចិញ្ចឹមជលផល ផលិតស្រូវ។ល។ ប្រជាជនមានប្រភពចំណូលលំនឹង ជីវភាពរបស់មាមីងមានការផ្លាស់ប្ដូរយ៉ាងសកម្ម។ គិតជាមធ្យម តម្លៃក្រោយពេលបានផ្លាស់ប្ដូរទម្រង់ផលិតសម្រេច ៤០ លានដុងក្នុងមួយហិកតា (ក្នុងមួយឆ្នាំ) (ផលិតស្រូវ ០១ រដូវ ចិញ្ចឹមជលផល ០១ រដូវ) សម្រេចពី ១៥០-២០០ លាន ដុងមួយហិកតាក្នុងមួយឆ្នាំ (ចិញ្ចឹមជលផល)។ ផ្ដើមពីការផលិតកសិកម្មតាមរបៀបប្រពៃ ណី បច្ចុប្បន្ន មាមីងកសិករឃុំគីមស៊ើងបានអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស ពង្រីកទូលា យបណ្ដាទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាពខ្ពស់ទៅក្នុងការផលិត។ល។

      បងគឹមមិញឡើយ នៅភូមិថ្កូវ (បេ) ឃុំគីមស៊ើងបានឲ្យដឹងដោយរីករាយថា៖ ដោយ ឃើញរបរដាំអំពៅមិនបាននឹងនរ ខាតដើមទុន ម៉្លោះហើយ គ្រួសារគាត់សម្រេចចិត្តកែប្រែដីដាំអំពៅ ០២ ហិកតាមកផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមបង្កងសាវទាវ។ អាស្រ័យដោយបានរៀនសូត្រ រួចអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត ក្នុងមួយឆ្នាំៗ ទម្រង់របស់គាត់ផ្ដល់ប្រភពចំណូលជាង ២០០ លានដុង។

      ដោយបានប្រសព្វរួចអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនទៅក្នុងការផលិតស្រូវ បានជួយឲ្យគ្រួសារកសិករគាងកើន នៅភូមិ ផ្នោរអំពក់ ឃុំត្រឿងទ័រ ស្រុកកូវង៉ាងលំនឹង សេដ្ឋកិច្ច។ លោកមាគាងកើនបានឲ្យដឹងថា៖ ដីនៅទីនេះជាតំបន់ជ្រាបជាតិជូរប្រៃ។​មុននេះ យើងខ្ញុំនៅតែផលិតស្រូវ ប៉ុន្តែមិនសូវចំណេញប៉ុន្មាន។ ដើម្បីកែលម្អ រដូវសម្រកឆ្នាំ ២០២១-២០២២ គ្រួសារគាត់បានអនុវត្តទម្រង់ផលិតស្រូវបញ្ញាសម្រប សម្រួលតាមការប្រែប្រួលធាតុអាកាស។ ការផលិតស្រូវដោយរបៀបព្រោះដោយម៉ាស៊ីន ដើម្បីប្រិតសំចៃចំនួនពូជ គួបផ្សំនឹងការប្រើជីបញ្ញា នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទិន្នផលស្រូវសម្រេច ០៨ តោនក្នុងមួយហិកតា (កើន ១,៥ ដង ប្រៀបជាមួយរដូវស្រូវ ឆ្នាំ ២០២០-២០២១)។ ក្នុងបណ្ដារដូវខាងមុខ គ្រួសារគាត់នឹងចលនាបណ្ដាគ្រួសារ ដែលនៅជុំវិញចូលរួមអនុវត្តទម្រង់ផលិតស្រូវបញ្ញា។

      បង្កើនគុណភាពស្រូវ

      នៅចំពោះមុខស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ (ជីគីមី) ស្រូវរដូវដើមឆ្នាំ ២០២២ សហករណ៍កសិកម្ម អាជីវកម្ម និងមាមីងកសិករជាច្រើនបានណែនាំអំពីវិធី សាស្រ្តផលិតគួបផ្សំនឹងការប្រើជីគីមី និងជីធម្មជាតិដើម្បីកាត់បន្ថយខ្ទង់ចំណាយក្នុង ការផលិត។ ទន្ទឹមនឹងនោះ បណ្ដាពូជស្រូវគុណភាពខ្ពស់ដូចជា៖ OM៥៤៥១ OM ៤៩០០ និងដាយថើម ៨ ST២៥ ST២៤ ។ល។ បានមាមីងកសិករជាច្រើនយក មកផលិតដើម្បីលើកកម្ពស់គុណភាពសម្រាប់នីហរ័ណ។

      តាមប្រសាសន៍លោកឡឹមក្វាងឌុង ប្រធានដំណាក់ការពាររុក្ខជាតិស្រុកទីវកឹងឲ្យដឹងថា៖ បច្ចុប្បន្ន មាមីងកសិករជាច្រើនបានជ្រើសរើសបណ្ដាពូជស្រូវគុណភាពខ្ពស់មកផលិត គួបផ្សំជាមួយការប្រើជីគីមី និងជីធម្មជាតិដើម្បីកាត់បន្ថយប្រាក់ចំណាយទិញសម្ភារកសិ កម្ម និងបង្កើនទិន្នផលស្រូវ។

      លោកត្រឹងវ៉ាំងជុង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មផាកតាយ (ឃុំថាញ់មី ស្រុកចូវថាញ់) បានឲ្យដឹង៖ តាំងពីរដូវសម្រកឆ្នាំ ២០២១-២០២២ សហករណ៍បាន សហការជាមួយក្រុមហ៊ុនភាគហ៊ុនអូវឡាក (ហាណូយ) ដើម្បីផ្សព្វផ្សាយវិសោធនកម្ម ការប្រើជីធម្មជាតិក្នុងការផលិតស្រូវ ២០ ហិកតា ជំហានដំបូងឃើញមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយប្រាក់ចំណាយទិញជីគីមីបាន ២០% ប៉ុន្តែទិន្នផល និងគុណភាពស្រូវ បានរក្សាដូចដើម។ នៅពេលខាងមុខ សហករណ៍នឹងចលនាមាមីងកសិករ និងសមា ជិកឲ្យប្រើចម្រុះជីគីមី និងជីធម្មជាតិ។ ថ្វីត្បិតរបៀបផលិតនេះថ្មី ប៉ុន្តែមាមីងកសិករកំ ពុងទម្លាប់បន្តិចម្ដងៗ។ តាមការគ្រោងទុក នឹងមានផ្ទៃដី ៣០ ហិកតាបានផលិតស្រូវ ដោយប្រើជីធម្មជាតិគួបផ្សំជីគីមី។

      បច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើនបានសហការជាមួយបណ្ដាសហករណ៍ និងគ្រួសារ កសិករដើម្បីផលិតស្រូវតាមទិសដៅធម្មជាតិ។ យោងតាមនោះ អាជីវកម្មនឹងផ្គត់ផ្គង់ជីធម្មជាតិឲ្យគ្រួសារផលិតដោយរូបភាពបញ្ចាំសាក្សី ដល់ពេលប្រមូលផលទើបប្រ មូលដើមទុនវិញ។ ការប្រើជីធម្មជាតិនាំមកផលប្រយោជន៍យ៉ាងច្រើនដល់មាមីងកសិករ និងអាជីវកម្មខណៈដែលកែប្រែដី បន្ថយប្រាក់ចំណាយក្នុងការផលិត បង្កើនគុណភាព គ្រាប់អង្ករ ធានាតាមសំណូមពរការនីហរ័ណរបស់បណ្ដាអាជីវកម្ម៕

ហុងយ៉ាម- ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.