03/11/2020 16:42
ផ្ដើមពីនោះ បណ្តាគ្រួសារមានស្ថានភាពក្រលំបាក គ្រួសារជិតក្របង្កើនបានប្រភពចំណូល ដោះស្រាយការងារធ្វើ។ល។ ដោយមានប្រភពចំណូលពី ១៥០-១៨០ លានដុងក្នុងមួយហិកតា។ សំណេះសំណាលជាមួយយើងខ្ញុំ លោកង្វៀងតឹងផាក ប្រធានសមាគមកសិករឃុំផុងភូបានឲ្យដឹង៖ ទម្រង់ដាំជីរណារនិងហ្គឹកបានជួយឲ្យគ្រួសារក្រីក្រជាច្រើនមានប្រភពចំណូលលំនឹង។ ទម្រង់នេះសមស្របជាមួយបណ្តាគ្រួសារក្រីក្រមានដីផលិតតិច (ពី ១-២ កុងក្នុងមួយទម្រង់) វិនិយោគទុនមិនច្រើន (ពី ១២-១៥ លានដុងក្នុងមួយកុង) ក្រោយរយៈកាល ៤ ខែមានប្រភពចំណូលខួបឆ្នាំ។ នោះជាទម្រង់មានការចងសម្ព័ន្ធក្នុងការលក់ផលិតផលជីរណារម៉្លោះហើយលំនឹងឲ្យប្រជាជន និងដោះស្រាយការងារធ្វើជូនពលករទំនេរនៅមូលដ្ឋាន។ល។ បច្ចុប្បន្ន កសិករឃុំឆ្លងតាមរយៈការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ដើម្បីបំផុសចលនាផ្សព្វផ្សាយដល់បណ្តាគ្រួសារដែលមានដីទំនេរនៅជុំវិញផ្ទះ ដើម្បីពង្រីកសេដ្ឋកិច្ច រួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យការងារលុបបំបាត់ភាពក្រីក្រ និងផ្លាស់ប្តូររចនាសម្ព័ន្ធផលិត។
ទម្រង់ដាំជីរណារចម្រុះជាមួយហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ
ដល់ចុងខែកញ្ញាឆ្នាំ ២០២០ នៅលើភូមិសាស្រ្ដឃុំផុងភូ មានគ្រួសារប្រមាណ ៤៥ គ្រួដាំជីរណារលើផ្ទៃដីជាង ១០ ហិកតា ក្នុងនោះមានផ្ទៃដី ៦០% ដាំជីរណារចម្រុះជាមួយហ្គឹក។ បច្ចុប្បន្នជីរណារមានតម្លៃ ៨.០០០ ដុងក្នុងមួយគីឡូក្រាម ទិន្នផលផ្ដល់ជាមធ្យម ៣០ តោនក្នុងមួយហិកតា។ដើម្បីបង្កើនលទ្ធផលលើផ្ទៃដីដាំមានខ្នាតតែមួយ បណ្តាគ្រួសារដាំជីរណារបានឆ្លៀតដាំហ្គឹកឲ្យវាឡើងទ្រើង។
កសិករថាច់ធីបូណី ប្រធានក្រុមសមាគមរួមអាជីពដាំជីរណារនៅភូមិឫស្សីស្រុក ឃុំផុងភូបានឲ្យដឹង៖ ក្នុងក្រុមមានសមាជិក ៩ នាក់ចូលរួម ទម្រង់ដាំជីរណារចម្រុះជាមួយហ្គឹក ០២ ទម្រង់។ បច្ចុប្បន្ន ទម្រង់អនុវត្តបានជាង ៦ ខែ និងផ្តល់សេដ្ឋកិច្ចខ្ពស់ (ប្រមាណ ១៥ លានដុងក្នុង ១ កុង) ទម្រង់បានបណ្តាសាខាសមាគមកសិករភូមិពង្រីកទូលាយដល់បណ្តាគ្រួសារដទៃនៅក្នុងភូមិ និងបណ្តាភូមិជិតខាងអនុវត្តតាម។
ប្រាក់ចំណាយវិនិយោគទម្រង់ដាំជីរណារក្នុងមួយកុងប្រមាណ ០៦ លានដុង រួមមានគ្រាប់ពូជ ០៤ គីឡួក្រាម ( ២ លានដុង) ជួលជ្រួយដី ៣០០.០០០ ដុង និងទិញជី ២០០.០០០ ដុងក្រោយពេលប្រមូលផលម្ដង រយៈកាលពីដាំរហូតដល់ប្រមូលផលលើកទី ១ ប្រមាណ ៤ ខែ ក្រោយមកក្នុងមួយខែប្រមូលផលម្តង និងប្រមូលផល ៣ លើក ទើបជ្រួយដីដាំជីថ្មីឡើងវិញ។ ជាមួយតម្លៃម៉ៅទិញសព្វថ្ងៃ ៨.០០០ ដុងក្នុងមួយគីឡូក្រាម ទិន្នផល ៣ តោនក្នុងមួយកុង និងជួលអ្នកកាត់ជី ២.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមកសិករថាច់ធីបូណី ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេចនៅចំណេញជិត ១៥ លានដុងក្នុងមួយកុង។ ចំពោះបណ្តាគ្រួសារដែលមានលក្ខណៈ នឹងវិនិយោគទុនដាំហ្គឹកចម្រុះជាមួយផងនោះ អាស្រ័យប្រាក់ចំណាយដាំហ្គឹកខ្ពស់ ជាពិសេសគឺវិនិយោគសសរដើម្បីធ្វើទ្រើង និងទិញខ្សែដែករាយឲ្យហ្គឹកវាឡើង (ប្រមាណ ១២ លានដុងក្នុង ១ កុង) និងប្រាក់ទិញពូជហ្គឹក (៥០ ទងក្នុង ១ កុង ប្រមាណ ២ លានដុង)។ ក្រោយពេលដាំជីរណារ ០២ រដូវហ្គឹកនឹងអំណោយផលពី ៦០០-៦៥០ គីឡូក្រាម លក់ជាមួយតម្លៃបច្ចុប្បន្នពី ៧.០០០-១០.០០០ ដុងក្នុងមួយគីឡូក្រាម។
កសិករថាច់គឹង ជាគ្រួសារជិតក្រ នៅភូមិលេខ ៤ ឃុំផុងភូ ទើបបានធនាគារគោលនយោបាយសង្គមវិនិយោគទុនសម្រាប់ពង្រីកការផលិត ( ៥០ លានដុង)។ លោកមាចែករំលែកថា៖ គ្រួសារខ្ញុំមានដី ២ កុងដាំចេក ប៉ុន្តែលទ្ធផលមិនសូវបានខ្ពស់ ដោយបានរៀនសូត្រតាមទម្រង់ដាំហ្គឹកចម្រុះជាមួយជីរណាររបស់សមាគមកសិករផ្សព្វផ្សាយនោះ គ្រួសារក៏អនុវត្តតាម។ ជាមួយប្រាក់ទុនដែលបានបុលនោះ គ្រួសារខ្ញុំដាំហ្គឹកចម្រុះជាមួយជីរណារ បច្ចុប្បន្នទម្រង់កំពុងលូតលាស់ល្អ និងមានក្តីសង្ឃឹមថាគ្រួសារនឹងបានឈានឡើងរួចផុតពីភាពក្រីក្រ៕
ប្រែសម្រួល៖ សុខា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។