27/11/2020 09:07
កសិករថែទាំដំណាំ។ រូបថត៖ ឌិញកាញ់
តាមធនាគារគោលនយោបាយសង្គមស្រុកកូវង៉ាង គិតមកទល់ពេលនេះទូទាំងស្រុកមានគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជិតក្រ គ្រួសារទើបរួចផុតក្រីក្រ ១៦.៦៦៧ គ្រួបានបុលទុនជាង ៣៨៧,៦ ពាន់លានដុងពីបណ្ដាកម្មវិធី។ ក្នុងនោះ ចំពោះក្រុមកម្មវិធីទុនឥណទានបម្រើផលិតធ្វើពាណិជ្ជកម្ម បង្កការងារធ្វើ រួមមានបណ្តាកម្មវិធីឲ្យបុលដូចជា៖ គ្រួសារក្រីក្រ ជិតក្រ គ្រួទើបរួចផុតក្រីក្រ ដោះស្រាយការងារធ្វើ មុខសញ្ញាគោលនយោបាយទៅធ្វើការនៅប្រទេសក្រៅ ផលិតធ្វើអាជីវកម្មនៅតំបន់លំបាក អាជីវករធ្វើសកម្មភាព ពាណិជ្ជកម្មនៅតំបន់លំបាក គ្រួសារជនជាតិភាគតិចបុលតាមសេចក្តីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg គ្រួសារជនជាតិភាគតិចលំបាកខ្លាំងបុលតាមសេចក្តីសម្រេចចិត្តលេខ ៣២ និង ៥៤ និង គ្រួសារជនជាតិភាគតិចក្រីក្រនៅតំបន់វាលទំនាបទន្លេគឺវឡុងបុលតាមសេចក្តីសម្រេចចិត្តលេខ ៧៤ សេចក្តីសម្រេចចិត្តលេខ ២៩។ល។ ឆ្លងតាមរយៈប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយសង្គមបានកាត់បន្ថយស្ថានភាពឲ្យបុលដោយយកប្រាក់ការខ្ពស់ ឥណទានងងិតបង្កលក្ខណៈឲ្យគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិខ្មែរបណ្តាឃុំញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង ថាញ់ហ្វាស៊ើង មីហ្វា ធ្វឹងហ្វា។ល។ ពង្រីកការផលិត ប្រិតសំចៃ និងរួចផុតពីភាពក្រីក្រស្ថិរភាព សន្សឹមៗលំនឹងជីវភាព៕
ឌិញកាញ់-តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។