• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កូវង៉ាងផ្សព្វផ្សាយអនុវត្ត ០៥ លក្ខឋានកសាងឃុំជន បទថ្មីលើកកម្ពស់

11/06/2022 16:57

ដំណឹងពីការិយាល័យបត់បែងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីស្រុកកូវង៉ាង សប្តាហ៍កន្លង បណ្តាមូលដ្ឋានលើភូមិសាស្រ្តស្រុកបន្តផ្សព្វផ្សាយអនុវត្ត ០៥ លក្ខឋានកសាង ឃុំជនបទថ្មីលើកកម្ពស់ រួមមាន៖ លក្ខឋានស្ដីពីការអប់រំ ពលកម្ម ចាត់តាំងផលិត និងពង្រីកសេដ្ឋកិច្ចជនបទ សុខាភិបាល ប្រសព្វជាមួយច្បាប់។

ចំពោះលក្ខឋានស្ដីពីការអប់រំ ស្រុកចង្អុលការសាលាអនុវិទ្យាល័យហ៊ីបម៉ីតីបម្រុងទទួលមូលដ្ឋានថ្មីក្នុងខែកក្កដា ឆ្នាំ ២០២២ ជូនមូលដ្ឋានសាលារៀនចាស់ឲ្យសាលាបឋមសិក្សាហ៊ីបម៉ីតី(អា) បន្តវិនិយោគកសាងសម្រេចសម្បទា។ ជួសជុលលាបពណ៌សាលាមត្តេយ្យហ៊ីបម៉ីតី។ បើកការដ្ឋានសាងសង់សាលាអនុវិទ្យាល័យវិញគីម។ កសាងថ្មីបន្ទប់រៀន បន្ទប់សមត្ថកិច្ច បន្ទប់វិញ្ញាសាសាលាបឋមសិក្សាវិញគីម(អា) ១០ បន្ទប់។ ថ្វីត្បិតដូច្នោះក្តី ចំពោះសាលាមត្តេយ្យតូយធើកំពុងជួបបញ្ហាលំបាកក្នុងការបើកទូលាយផ្ទៃសាលា។ លក្ខឋានពលកម្ម ស្រុកចង្អុលការការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចបន្តផ្សព្វផ្សាយបណ្តាគោលនយោបាយសុខុមាលភាពសង្គម ដោះស្រាយការងារធ្វើ ពិគ្រោះឧទ្ទេសនាមការងារធ្វើឲ្យពលករធ្វើការមានពេលកំណត់នៅប្រទេសក្រៅ គិតមកទល់ពេលនេះមានពលករ ២៦ នាក។ លក្ខឋានស្ដីពីការចាត់តាំងផលិត និងពង្រីកសេដ្ឋកិច្ចជនបទ សប្តាហ៍កន្លងការិយាល័យកសិកម្ម និងភិវឌ្ឍន៍ជនបទបានចូលរួមមហាសន្និបាតរបស់សហករណ៍កសិកម្មហ៊ីបហ្វា និងចង្អុលការបន្ត ពង្រឹង និងពង្រីក។ លក្ខឋានស្ដីពីសុខាភិបាល និងប្រសព្វជាមួយច្បាប់ ការិយាល័យសុខាភិបាល និងការិយាល័យយុត្តិធម៌ណែនាំបណ្តាឃុំបង្កើតឯកសារធ្វើជាកសិណសាក្សីលក្ខឋានជនបទថ្មីលើកកម្ពស់លើវិស័យសុខាភិបាលដែលបានទទួលបន្ទុក។ កសាងផែនការឧបត្ថម្ភអនុវត្តកសាងឃុំជនបទថ្មីលើកកម្ពស់សម្រេចសម្បទាបានប្រសព្វជាមួយច្បាប់នៅក្នុងរយៈពេល ០៦ ខែចុងឆ្នាំ ២០២២។

របរតម្បាញរួមចំណែកជួយដោះស្រាយការងារធ្វើ។ រូបថត៖ ម៉ីញ៉ឹង

ចំពោះបណ្តាលក្ខឋានកសាងស្រុកជនបទថ្មី ស្រុកចង្អុលការបណ្តាការិយាល័យ គណៈ ផ្នែកជំរុញមាំការត្រួតពិនិត្យល្បឿនកសាងទីក្រុងអារ្យធម៌នៅទីប្រជុំជនស្រុកកូវង៉ាង និងទីប្រជុំជនម៉ីឡុង។ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំចាត់តាំងអនាម័យបរិស្ថានមជ្ឈមណ្ឌលទាំងមូល ដាំផ្កា រៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញបណ្ណាល័យ បន្ទប់ឧបករណ៍ ទទួលសំណុំលិខិតសិស្សក្រោយពេលរៀនចប់អនុវិទ្យាល័យមករៀននៅមជ្ឈមណ្ឌល។ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទរួមបំពេញយោបល់ឲ្យសេចក្តីព្រាងគម្រោងផែនការបង្កើតមជ្ឈមណ្ឌលបច្ចេកទេសសេវាកសិកម្មជម្រាបគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ៕                                                  

                     ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.