• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយកម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន"

06/11/2020 08:13

ទន្ទឹមនឹងបណ្ដាសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីការប្រិតសំចៃអគ្គិសនីក្នុងកម្មាភិបាល កម្មករ អាជីវកម្ម គ្រួសារ ការអប់រំស្មារតីប្រិតសំចៃអគ្គិសនីដល់សិស្សានុសិស្ស ក៏បានចាត់ទុកជាសកម្មភាពមួយជាក់ស្ដែង ដែល ក្រុមហ៊ុនអគ្គិសនីត្រាវិញ អនុវត្តជាប្រចាំដែរ។

            នេះជាឆ្នាំទី ៤ បន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧ មកទល់នឹងពេលនេះ ក្រុមហ៊ុនបានសហការជាមួយមន្ទីរអប់រំនិងបណ្ដុះបណ្ដាលផ្សព្វផ្សាយ កម្មវិធី “ ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន”។

ផ្សព្វផ្សាយការប្រិតសំចៃអគ្គិសនី​​។

             ឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្ត  ត្រាវិញបន្តចុះហត្ថលេខាផែនការសហការផ្សព្វ ផ្សាយកម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុងសាលា រៀន”  ឆ្នាំ ២០២០ ដោយមានបណ្ដាខ្លឹមសារសំ ខាន់ៗ៖ អំពីមុខសញ្ញាគឺកម្មាភិបាលគ្រប់គ្រងអប់រំ គ្រូបង្រៀន បុគ្គលិក សិស្សានុសិស្សរបស់ សាលារៀន ២៨ កន្លែងពីកម្រិតបឋមសិក្សា ដល់វិទ្យាល័យ ផ្សព្វផ្សាយក្នុងម៉ោងប្រជុំជីវភាពគោរពទង់ដើមសប្ដាហ៍ និងចាត់តាំងកម្មវិធី ប្រជុំជីវភាពនៅក្រៅម៉ោងរៀន។ រូបភាពផ្សព្វ ផ្សាយគឺផ្សព្វផ្សាយគួបផ្សំក្នុងពេលប្រជុំជីវភាព គោរពទង់ដើមសប្ដាហ៍​ និងចាត់តាំងអនុវត្តក្នុងខែវិច្ឆិកាឆ្នាំ ២០២០ (តាមការគ្រោងទុកគឺចាប់ផ្ដើមពីថ្ងៃទី ០២ - ២៣ ខែវិច្ឆិកា)។ ថវិកាចំណាយ អនុវត្ត ២៥០ លានដុង ពីប្រភពទុនកម្មវិធី (ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន) អាស្រ័យ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងលៃលកឲ្យ។
             អំពីខ្លឹមសារផ្សព្វផ្សាយរួមមាន៖ ផ្សព្វផ្សាយក្នុងម៉ោងប្រជុំជីវភាពគោរពទង់ដើមសប្ដាហ៍នៅ តាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យា ល័យ ២៧ កន្លែងលើភូមិសាស្រ្ដខេត្តដែលមិនទាន់បានផ្សព្វផ្សាយនៅឆ្នាំ ២០១៧, ២០១៨, ២០១៩ (រួមមានសាលាបឋមសិក្សា ០៩ កន្លែង សាលាអនុវិទ្យាល័យ ០៦ កន្លែងនិងសាលា វិទ្យាល័យ ១២ កន្លែងស្ថិតក្រោមឱវាទមន្ទីរ)។ សាលានីមួយៗផ្សព្វផ្សាយមិនឲ្យហួសពី ២០ នាទី ផ្ដុំទៅលើបណ្ដាខ្លឹមសារសំខាន់ៗអំពីប្រិត សំចៃអគ្គិសនី សុវត្ថិភាពអគ្គិសនីក្នុងសាលារៀននិងគ្រួសារ ផ្សព្វផ្សាយអំពីបន្ទះអគ្គិសនីប្រើ ដោយថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ 
               លៃលកបដាឃោសនាផ្សព្វផ្សាយអំពីប្រិតសំ ចៃអគ្គិសនីនិងសុវត្ថិភាពអគ្គិសនីក្នុងសាលារៀន ចំនួន ១០ សាលា (សាលាអនុវិទ្យាល័យ ០១ កន្លែង វិទ្យាល័យ ០៩ កន្លែង) នៅគ្រប់ស្រុក ទី ផ្សាររួមខេត្ត ទីក្រុង (ស្រុក ទីផ្សាររួមខេត្ត ទី ក្រុងនីមួយៗជ្រើសសាលារៀនមួយ ដោយឡែក ទីក្រុងត្រាវិញជ្រើស ០២ សាលា) ដើម្បីលៃ លកដាក់ បដាមួយក្នុងមួយសាលា ជ្រើសបណ្ដា សាលាដែលមិនទាន់បានដាក់បដាឃោសនា ផ្សព្វផ្សាយ)។ បដាផ្សព្វផ្សាយ អំពីខ្លឹមសារប្រើប្រាស់អគ្គិសនីប្រិតសំចៃក្នុងគ្រួសារ ប្រិតសំចៃ ក្នុងសាលារៀន អំពីម៉ោងផែនដី របៀបវិនិច្ឆ័យ ពេលមានមនុស្សត្រូវអគ្គិសនីឆក់ បណ្ដាទង្វើបង្ក ឲ្យបាត់សុវត្ថិភាពអគ្គិសនី ណែនាំសម្គាល់យី ហោថាមពលអគ្គិសនី រូបភាពជាតំណាងក្នុងការ បិទឧបករណ៍អគ្គិសនី។ បដាផ្សព្វផ្សាយមាន ខ្នាតទទឹង ២,៤ ម៉ែត្រ កម្ពស់ ២,១ ម៉ែត្រ។
               អនុវត្តកម្មវិធីប្រជុំជីវភាពក្រៅសាលាមួយ កម្មវិធីមានបធានបទ “រួមដៃប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០។ នៅសាលាវិទ្យាល័យង្វៀងដាង  ស្រុកកាងឡុងចាត់តាំងកម្មវិធីប្រជុំជីវភាពក្រៅសាលាផ្សព្វផ្សាមិនហួសពី ១២០ នាទី។ ខ្លឹមសារសំខាន់របស់កម្មវិធីផ្សព្វផ្សាយគឺ ចំណេះ ដឹងអំពីប្រិតសំចៃអគ្គិសនី បន្ទះអគ្គិសនីប្រើដោយ ថាមពលពន្លឺ ព្រះអាទិត្យលើដំបូលផ្ទះនិងសុវត្ថិ ភាពអគ្គិសនី (ផ្សព្វផ្សាយដោយមាត់និងខិត្ត ប័ណ្ណ) គួបផ្សំនឹងការបណ្ដៅ សប្បាយមានរង្វាន់។
ការផ្សព្វផ្សាយកម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុង សាលារៀន” ឆ្នាំ ២០២០ សំដៅជួយឲ្យសិស្ស សាលាបង្កើនការយល់ដឹងអំពីការប្រើប្រាស់ អគ្គិសនីប្រិតសំចៃនិងសុវត្ថិភាព ដឹងអំពីប្រភពថាមពលអគ្គិសនីច្នៃនាពេលបច្ចុប្បន្ន និងអនា គត ទន្ទឹមនឹងនោះលើកកម្ពស់ចំណេះដឹងរបស់ សិស្សសាលា ក្នុងការប្រើប្រាស់ឧបករណ៍អគ្គិសនីប្រិតសំចៃក្នុងសាលារៀននិងគ្រួសារ៕ 
 

    ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.