• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ក្រុមហ៊ុនចំកាត ហាយសាង (តឺណោ)៖ ០៣ ជំនាន់រក្សាពាណិជ្ជសញ្ញាស្រាស្វឹងថាញ់

20/10/2020 08:19

ភូមិរបរផលិតស្រាស្វឹងថាញ់ ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ បានទទួលស្គាល់តាមសេចក្តីសម្រេច ចិត្តលេខ ១៦៧១/QĐ-UBND ចុះថ្ងៃទី ១៨ តុលា ឆ្នាំ ២០១១ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ រយៈកាលនោះ ភូមិរបរមាន ០៧ គ្រួសារជំនាញផលិតស្រាស្វឹងថាញ់ អស់រយៈកាល ០៧ ឆ្នាំសកម្មភាព អាស្រ័យមូល ហេតុជាច្រើន ម្ល៉ោះហើយបច្ចុប្បន្ននេះភូមិរបរនៅតែ ០៣ មូលដ្ឋានសកម្មភាព ក្នុងនោះមាន ក្រុមហ៊ុនចំកាតហាយសាង (តឺណោ) លេខ ១៨៣ ផ្លូវស្រុកលេខ ១០ ភូមិវិញទ្រឿង ឃុំ ហ្វាធ្វឹង ស្រុកចូវថាញ់។

លោកហាយសាងជាមួយផលិតផល​ ។​ រូបថតៈ​ ទ្រឿងហ៊ីវ

        ក្រុមហ៊ុនអាស្រ័យ លោកស្រី ង្វៀងង៉ុកខាញ់ ធ្វើជានាយក លោក ង្វៀងក្វាងមិញ (ហាយសាង) ប្រធានក្រុមប្រឹក្សា ភិបាល។ តាមលោកហាយសាង លោកជាជំនាន់ទី ០៣ បានរក្សាការពារ និងពង្រីកពាណិជ្ជសញ្ញាស្រាស្វឹងថាញ់និយាយរួម ពាណិជ្ជសញ្ញា ហាយសាង (តឺណោ) និយាយដោយឡែក។ មុនឆ្នាំ ២០០០ ស្រារបស់ពូហាយសាងសំខាន់ គឺស្រាសមូលដ្ឋាននៅភូមិរបរផលិតស្រាស្វឹងថាញ់សំខាន់គឺលក់ឲ្យអ្នកប្រើប្រាស់នៅក្នុងខេត្ត អង្គភាពរង្វាស់សំខាន់គឺលិត្រ។ គិតតាំងពីឆ្នាំ ២០០០ ផលិតផលស្រាស្វឹងថាញ់ហាយសាងបានបញ្ចូលក្នុងដប ប្រភេទ ៥០០ មីលីលិត្រ មានឈ្មោះថាឡាវតឺវ។ ក្រោយពេលផលិត ផលមានប្រភេទដប ចំនួនត្រូវការលើសចំនួន ផ្គត់ផ្គង់ ម្ល៉ោះហើយដល់ឆ្នាំ ២០០៥ មូលដ្ឋាន បង្កើតផលិតផលថ្មីបន្ថែម ០៣ ប្រភេទ មាន រង្វាស់ដូចគ្នា៖ ស្រាស្វឹងថាញ់ហាយសាង (តឺណោ)  ចេកគ្រាប់ ខ្នុរ ខ្វាត់។ ដល់ឆ្នាំ ២០១៣ បាន ស្ថាប័នពាក់ព័ន្ធទទួលស្គាល់ពាណិជ្ជសញ្ញាកម្មសិទ្ធិហាយសាង (តឺណោ)។
                បច្ចុប្បន្ននេះ មូលដ្ឋានផលិតស្រាស្វឹងថាញ់ ហាយសាង (តឺណោ) ផលិតបានផលិតផល ស្រា ០៥ ប្រភេទ៖ ឡាវតឺវ ចេកគ្រាប់ ខ្វាច់ ដេ និងស្វឹងថាញ់។ ប៉ុន្តែសំខាន់គឺផលិតផល នីមួយៗមានចំណុះ ០២ ប្រភេទគឺ ៥០០ មីលី លិត្រ និង ៦៥០ មីលីលិត្រ។ មានតម្លៃផ្សេងគ្នា ដោយយោងទៅលើអង្សា និងចំណុះ។ ចំពោះ ប្រភេទដបមានចំណុះ ៥០០ មីលីលិត្រ ប្រ ភេទ ១៩ អង្សាតម្លៃ ២៥.០០០ ដុងក្នុងមួយដប  ប្រភេទ ២៩ អង្សាតម្លៃ ៣០.០០០ ដុងក្នុង មួយដបប្រភេទ ៣៣ អង្សាតម្លៃ ៣៥.០០០ ដុងក្នុងមួយដបនិងប្រភេទ ៣៦ អង្សា តម្លៃ ៤០.០០០ ដុងក្នុងមួយដប។ ទន្ទឹមនឹងនោះ ទីផ្សារលក់ផលិតផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានបើកទូលាយ មានមុខនៅគ្រប់ខេត្ត ក្រុង ក្នុងប្រទេស។ ជាពិសេស តាំងពីបណ្តាប្រព័ន្ធ ផ្សារទំនើបទូទាំងប្រទេសសកម្មភាពរឹងមាំ ពាណិជ្ជសញ្ញាស្រាស្វឹងថាញ់ហាយសាង(តឺណោ) មានមុខនៅបណ្តាផ្សារទំនើបធំៗ ម្ល៉ោះហើយ អ្នកប្រើប្រាស់ជាច្រើនបានដឹងឮ។ ថ្មីៗនេះ ផលិតផលបាន អតិថិជនទិញយកទៅប្រទេស មួយចំនួន។                     ស្ថិតលើមូលដ្ឋាននោះ អាណិកជន នៅប្រទេសមួយចំនួនបានដាក់ពាក្យទិញមុខទំនិញ។ ច្រើនឆ្នាំកន្លង ទិន្នផលផលិតរបស់ ក្រុមហ៊ុនតែងរក្សាលំនឹងពី ៤៨.០០០-៤៩.០០០ លិត្រក្នុងមួយឆ្នាំ។ ឆ្នាំនេះ អាស្រ័យជះឥទ្ធិពល របស់អាសន្នរោគជំងឺកូវីដ-១៩ ថ្វីត្បិតលំបាក អំពីទីផ្សារលក់ចេញ ប៉ុន្តែអាស្រ័យផលិតផល របស់ក្រុមហ៊ុនសម្រេចកិត្តិនាមផលិតផលឧស្សា ហកម្មជនបទឆ្នើមថ្នាក់តំបន់ និងផលិតផល OCOP ម្ល៉ោះហើយក្រុមហ៊ុនខិតខំរក្សាបរិ មាណផល។
             របៀបផលិតស្រាស្វឹងថាញ់ក៏ងាយស្រួលគ្រាន់ បើប្រសិនមិនមែនជាមនុស្សរបស់តំបន់ភូមិរបរ ស្វឹងថាញ់ មានបទពិសោធន៍ក្នុងការស្នងបន្តគឺ មិនអាចផលិតបានស្រាស្វឹងថាញ់មានអង្សាខ្ពស់ ធំក្លិនក្រអូប ពិសេស។ អង្ករដំណើបបានដណ្តាំ ឆ្អិន រួចទុកឲ្យត្រជាក់ ប៉ុន្តែមានគ្រប់អង្សាសំ ណើម ច្របល់ស្មើបណ្តាប្រភេទជាតិតម្បែរស្រា រួមជាមួយបណ្តាប្រភេទតម្បែរស្នងបន្ត ដាក់ ចូលក្នុងក្រឡគ្របផ្ជិតក្នុងរយៈពេល ០៣ ថ្ងៃ។ បន្ទាប់មកចាក់ទឹកចូលក្រឡបាយស្រា កម្រិត ល្មមគ្រប់រួចផ្អឹបទុកបន្ត ០៣ ថ្ងៃទៀត ក្រោយ មកយកទៅរម្ងាស់ ក្នុងរយៈពេលរម្ងាស់ឲ្យភ្លើងឆេះស្មើល្មម ដើម្បីស្រាស្រក់ចុះធានាអង្សានិង រសជាតិ ផ្តើមពីនោះផ្តល់ផលិតផលប្រភេទ ស្រាពិសេស ល្បីឈ្មោះស្វឹងថាញ់។ល។ នោះក៏ជាអាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំង។
                 ក្នុងពេលអនាគត ប្រភពវត្ថុធាតុដើមចេក ខ្វាត់។ល។ ពិសេសគឺប្រភពដំណើបសម្រាប់ ផលិតស្រាស្វឹងថាញ់និយាយរួម ពាណិជ្ជសញ្ញា កម្មសិទ្ធិហាយសាង (តឺណោ) និយាយដោយ ឡែក សម្បូរបែប អំពីសុវត្ថិភាពគ្រឿងបរិភោគ ក្រុមហ៊ុនបានមជ្ឈមណ្ឌលជំរុញឧស្សាហកម្មនិង ជំរុញពាណិជ្ជកម្ម មន្ទីរឧស្សាហពាណិជ្ជកម្ម ឧបត្ថម្ភឆ្នាំងរម្ងាស់ស្រាតម្លៃជាង ៤០ លានដុង(សរុបតម្លៃគម្រោងផែនការលើកកម្ពស់របៀបផលិតជាង ១០០ លានដុង)។ ថ្វីត្បិតដូច្នោះក្ដី តាមពូហាយសាង ស្រាស្វឹងថាញ់ជាផលិតផល ពិសេស ម្ល៉ោះហើយត្រូវអនុវត្តកាតព្វកិច្ចពន្ធដារ ចំពោះរដ្ឋយ៉ាងខ្ពស់ បើប្រៀបនឹងបណ្តាមុខទំ និញប្រើប្រាស់ផ្សេង។ នេះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុរយៈពេលភូមិរបរបង្កើតឡើងមានមូលដ្ឋានផលិត ០៧ កន្លែង បច្ចុប្បន្ន នៅតែ ០៣ មូលដ្ឋាន។ មួយចំណែកវិញទៀត ជាមួយទិន្នផលផលិតដូចបច្ចុប្បន្ននេះ ប្រមាណ ៤៨.០០០ លិត្រក្នុងមួយឆ្នាំ គឺកម្រិតប្រើប្រាស់អគ្គិសនីជារៀងរាល់ខែច្រើន ម្ល៉ោះហើយជះ ឥទិ្ធពលដល់ប្រភពចំណូល។ អាស្រ័យហេតុ នោះ ពូហាយសាងសង្ឃឹមថា ខេត្តនឹងមាន គោលនយោបាយអាទិភាពប្រភពទុនឲ្យបុលជា មួយប្រាក់ការទាប ដើម្បីផ្សព្វផ្សាយគម្រោងការបន្ទះអគ្គិសនីប្រើដោយថាមពលពន្លឺព្រះ អាទិត្យ សរុបថវិកាប្រមាណ ០,៥ ពាន់លានដុង សំដៅកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត តម្លៃផលិតផលសមស្រប ឆ្លើយតបតម្រូវការ អ្នកប្រើប្រាស់។
                 “ទោះបីជួបការលំបាកមួយចំនួន ប៉ុន្តែពាណិជ្ជ សញ្ញាស្រាស្វឹងថាញ់ហាយសាង (តឺណោ)បាន ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងនិងក្រៅខេត្តស្ងប់ចិត្ត។ រួមជាមួយភារកិច្ចរបស់ញាតិសន្តាន ប្រពៃណី របស់របរដែលខ្ញុំមានភារកិច្ចអភិរក្ស និងអភិវឌ្ឍ ម្ល៉ោះហើយខ្ញុំប្តេជ្ញារក្សាពាណិជ្ជសញ្ញា និងខិត ខំពង្រីកសម្រេចជាផលិតផលផ្កាយ ០៤។ល។”  ពូហាយសាងបានអះអាងដូច្នោះ៕ 

 ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.