• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ក្រូចត្លុងសម្បកខៀវណិញថើយ

22/09/2020 08:12

ក្រូចត្លុងសម្បកខៀវណិញថើយ (សហករណ៍កសិកម្មណិញថើយ) ស្រុកកូវកែ បានខេត្តទទួលស្គាល់សម្រេចសម្បទាផ្កាយ ០៣ OCOP ហើយកាន់តែអះអាងបានពីយីហោនិងកម្លាំងប្រជែង នៅលើទីផ្សារ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។ ជាមួយលក្ខណៈផ្លែមានទ្រង់ទ្រាយ ធំមូល សាច់ពណ៌ផ្កាឈូក កំពឹសក្រាស់ រសជាតិផ្អែមត្រជាក់ ក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់ជាផលិតផល វៀតហ្គ្រាប (VietGAP)

កាលពីមុន ក្រូចត្លុងសម្បកខៀវណិញថើយ គ្រាន់តែបានមាមីងកសិករដាំចន្លោះក្នុងផ្ទៃដីចម្ការឈើហូបផ្លែ ប្រមាណម្ភៃសាបសឹបហិកតាប៉ុណ្ណោះ។ តាំងពីឆ្នាំ ២០០៩‑២០១០ ផ្ទៃដីដាំក្រូចត្លុងសម្បកខៀវណិញថើយក៏បានបើកទូលាយទៅជាផ្ទៃដីដាំក្រូចវប្បកម្ម បច្ចុប្បន្ន សម្រេចជាង ៣០០ ហិកតា ហើយបានក្លាយជាប្រភេទឈើហូបផ្លែមានប្រភពចំណូលខ្ពស់របស់គ្រួសារអ្នកចម្ការរាប់រយគ្រួសារនៅលើភូមិសាស្ត្រឃុំ។ លោក តាអាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍កសិកម្មណិញថើយ (ឃុំណិញថើយ ស្រុកកូវកែ) បានឲ្យដឹង៖ សហករណ៍កសិកម្មណិញថើយមានផ្ទៃដីដាំក្រូច ៤៨ ហិកតា​ដោយមានសមាជិក ៥១ នាក់ ចូលរួម​ ជារៀងរាល់ឆ្នាំផ្តល់ផលិតផលក្រូចឲ្យទីផ្សារជាង ៣០១ តោន។ តម្លៃផ្លែក្រូចកើនឡើង បើប្រៀបនឹងកាលមិនទាន់បង្កើតសហករណ៍ ព្រមទាំងបានទទួលស្គាល់សម្រេច OCOP ទៀតផង។

            មកទល់ពេលនេះ ក្រូចត្លុងសម្បកខៀវណិញថើយជាផលិតផលតែមួយគត់របស់ស្រុកកូវកែនិយាយដោយឡែក របស់ខេត្តនិយាយរួម បានទទួលស្គាល់ជាផលិតផល  OCOP កាលពីឆ្នាំ ២០១៩ ។ កម្ម​វិធី OCOP បានបង្កលក្ខណៈងាយស្រួលឲ្យសហករណ៍ក្នុងការផ្សព្វផ្សាយយីហោមូលដ្ឋាន ជាពិសេសគឺស្វែងរកច្រកចេញឲ្យផលិតផលនិងបើកទូលាយទីផ្សារជូនសហករណ៍។ ក្រៅពីមានទិសដៅផលិតតាមរបៀបសរីរាង្គ​ពហុសណ្ឋានច្នៃផលិតផល បណ្តាអ្នកចម្ការក្នុងសហករណ៍នៅទាំងរួមជាមួយកសិករបន្តការខិតខំទំនាក់ទំនងដើម្បី បើកទូលាយទីផ្សារលក់ផ្លែក្រូចស្អាតរបស់ឃុំណិញថើយឲ្យបានស្ថិរភាពឆ្ពោះទៅដល់ការកសាងតំបន់វប្បកម្មផ្លែក្រូចត្លុងសប្បកខៀវ ពិសេស​ជំនួសឲ្យបណ្តាប្រភេទឈើហូបផ្លែទិន្នផលទាបក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត។

            តាមប្រសាសន៍របស់អ្នកចម្ការកាវវ៉ាំងកុង ភូមិវ៉ាមឌិញ ឃុំណិញថើយ ជាសមាជិកក្រុមសហករណ៍បានឲ្យដឹង៖ បច្ចុប្បន្នក្រូចត្លុងសម្បកខៀវនៅមូលដ្ឋានមាននិន្នាការវប្បកម្មសរីរាង្គធម្មជាតិ មិនប្រើជីគីមីឬថ្នាំកម្ចាត់ដង្កូវមានផ្ទុកជាតិគីមីឡើយ ម្ល៉ោះហើយផលិតផលស្អាត ១០០%។ ទន្ទឹមនឹងនោះ ដោយបានលម្អងដីល្បាប់ពីទន្លេហូវជ្រាបចូលមកផងនោះ បានជាផ្លែក្រូចនៅទីនេះមានរសជាតិផ្អែមត្រជាក់។ ក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់សម្រេច OCOP បង្កលក្ខណៈងាយស្រួលឲ្យអ្នកចម្ការពង្រីកការផលិតនិងបង្កើនតម្លៃផ្លែក្រូច។ ម្ល៉ោះហើយ គ្រួសារគាត់បានបង្វែរផ្ទៃដីដាំមៀន និងផ្ទៃដីដាំល្មុត ១,៥ ហិក​មកដាំក្រូចត្លុងសម្បកខៀវ។ ដាំក្រូចត្លុងសម្បកខៀវបង្កលក្ខណៈឲ្យគ្រួសារគាត់មានប្រភពចំណូលខ្ពស់ ប្រមាណ ៥០០ លានដុង ក្នុងមួយឆ្នាំ។

            ក្រូចត្លុងសម្បកខៀវណិញថើយ បានដាំនៅឃុំណិញថើយពីយូរយារមកហើយ ដោយបានធម្មជាតិផ្តល់អាទិភាព (ជុំវិញទន្លេហូវ)​គឺ ជាតិដីនៅទីនេះល្អទើបញ៉ាំងឲ្យផ្លែក្រូចត្លុងសម្បកខៀវណិញថើយមានរសជាតិឆ្ងាញ់ពិសេស​ប្លែកពីតំបន់ផ្សេង។ ជាក់ស្តែងគឺ អ្នកចម្ការជាច្រើននៅឃុំណិញថើយ ដាំក្រូចត្លុងសម្បកខៀវមានអាយុកាលជាង ១៥ ​ឆ្នាំហើយ​ នៅតែលូតលាស់ល្អដដែល គ្មានកើតជំងឺអ្វីផ្សេងៗឬជំងឺលឿងស្លឹក Greening ឡើយ ។ល។ គ្រួសារអ្នកចម្ការមួយចំនួនមានផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ ជាច្រើនហិកតាដូចជាអ្នកចម្ការផាងវ៉ាំងអ៊ុក នៅភូមិវ៉ាមឌិញ មានផ្ទៃដីដាំក្រូចត្លុងសម្បកខៀវជាង ០៣​ ហិកតា។​ តាមប្រសាសន៍លោកតាអាញ់យុង ចាប់តាំងពីក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់ OCOP ផ្កាយ ៣ សហករណ៍ក៏ មានទិសដៅដើម្បីរក្សាលំនឹងតំបន់ផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ។ កសាងក្រុមបច្ចេកទេស ដើម្បីហ្វឹកហាត់ណែនាំអ្នកចម្ការធានាគុណភាពប្រភពពូជ ជម្នះបញ្ហា យកពូជ " ពាសពេញ" ពីកន្លែងដទៃមកដាំ បណ្តាលឲ្យជះឥទ្ធិពលដល់គុណភាពផ្លែក្រូចក្នុងពេលអនាគត៕ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.