• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

អភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្មែរ

18/04/2022 10:35

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស-រដ្ឋ រដ្ឋអំណាចគ្រប់មូលដ្ឋានទីកន្លែងដែលមានជនរួមជាតិខ្មែររស់នៅក្នុងខេត្តតែងបានអនុវត្តគោលនយោបាយ អភិរក្សតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ជនរួមជាតិខ្មែរបានទទួលផលគ្រប់គោលនយោ បាយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រ ពិន្ទុជ្រើសរើស ចូលរៀននៅមហាវិទ្យាល័យ ដាក់ពាក្យសុំការងារពិនិត្យសុខភាព ប្រាក់កម្ចីដើម្បីពង្រីកសេដ្ឋញុាំងឱ្យគ្រួសារធូរធាហើយមានលក្ខណៈអភិវឌ្ឍន៍តម្លៃ វប្បធម៌ កេរតំណែលប្រវត្តិសាស្ត្រ និងពង្រីក ត្រួស ត្រាយផ្លូវទៅអនាគតភ្លឺស្វាងដល់កូនចៅជំនាន់ក្រោយ។

បន្ទប់រៀនភាសាបាលីនៅវត្តខ្ទឹង ។
      គោលនយោបាយពង្រីកប្រព័ន្ធអប់រំសម្រាប់ជនរួមជាតិខ្មែរក្នុងខេត្តតែងបានអនុវត្តជាប់ជានិច្ចកាល ហើយមានប្រសិទ្ធភាព។ លោកថាច់យឺ អតីតអនុរដ្ឋមន្ត្រី-ក្រសួងកិច្ចការបរទេសបានសង្កត់ធ្ងន់ថា៖ ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តវិនិយោគបង្កលក្ខណៈលើវិស័យអប់រំ-បណ្តុះបណ្តាល បច្ចុប្បន្ននេះ ក្រុមបញ្ញវន្តខ្មែរនៅក្នុងខេត្តកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ (កម្មាភិបាល បុគ្គលិក និយោជិតខ្មែរក្នុង ខេត្តមានមហាវិទ្យាល័យ សញ្ញាបត្របណ្ឌិត អនុបណ្ឌិត សញ្ញាបត្រកម្រិតបរិញ្ញាបត្រ សញ្ញាបត្របរិញ្ញាបត្ររង កម្រិតមធ្យមសិក្សាកាន់តែច្រើន) ។ អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជន រួមជាតិខ្មែរតែងបានអភិរក្ស និងអភិវឌ្ឍន៍ជាបន្ត។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានផ្ទះប្រជុំជីវភាព សហគមន៍ មណ្ឌលព័ត៌មាននៃភូមិ និងសាលជួបជុំវប្បធម៌ វត្តខ្មែរចំនួន ១៤៣ វត្តកសាងបានក្រុម យូកេ ក្រុមរបាំ ក្រុមភ្លេងពិណពាទ្យ ក្រុមឆៃយុាំ ។ល។  ជនរួមជាតិខ្មែរក្នុងខេត្តមានលក្ខណៈ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ស្ទើរតែទាំងអស់គ្រួសារ ជនរួមជាតិខ្មែរសុទ្ធតែមានគ្រប់មធ្យោបាយស្តាប់សម្លេង និងមើល រូបភាព កាសែតខេមរភាសាផ្សព្វផ្សាយ ០២ លេខ ក្នុងមួយសប្តាហ៍ដល់វត្តខ្មែរទាំង ១៤៣ វត្ត និង បណ្តាភូមិ សាខាបក្សភូមិដែលមានជនរួមជាតិខ្មែរ។ កម្មវិធីវិទ្យុ-ទូរទស្សន៍ជាភាសាខ្មែរត្រូវបានវិនិយោគកែលម្អលើកកម្រិត និងបង្កើនម៉ោងចាក់ផ្សាយ ចាក់ផ្សាយរូបភាពដោយមានខ្លឹមសារផ្លាស់ ប្តូរថ្មីៗ យ៉ាងសម្បូរបែបឃុំ ភូមិជាច្រើនបានវិនិយោគលើស្ថានីយវិទ្យុផ្សាយសម្លេង ទូសៀវភៅច្បាប់ អ៊ិនធឺណែតសាធារណ។ ជនរួមជាតិខ្មែរក្នុង ខេត្តមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ០៣ ដូចជា៖ សិល្បៈចម្រៀនចាប៉ីដងវែង ពិធីបុណ្យអកអំបុក និងសិល្បៈរាំរបាំ មានវត្តខ្មែរមួយចំនួន បានទទួលស្គាល់ជាកេរតំណែលប្រវត្តិសាស្ត្របដិវត្តន៍ថ្នាក់ខេត្ត និងកេរតំណែលប្រវត្តិសាស្ត្រវប្បធម៌ស្ថាបត្យកម្មថ្នាក់ជាតិ។ សារមន្ទីរវប្បធម៌ខ្មែរ ខេត្តត្រូវបានជួសជុលកែលម្អ ហើយដាក់តាំងនូវវត្ថុបុរាណមានតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូន ជនរួមជាតិខ្មែរជាង ១.០០០ គ្រឿង។ វត្តខ្មែរទាំង ១៤៣ វត្តតែងបានយកចិត្តទុកដាក់ ថែរក្សាតាម លំនាំស្ថាបត្យកម្មបុរាណការពារ និងរក្សាទុកនូវ​ បេតិកភណ្ឌវប្បធម៌។ សិល្បៈរាំ របាំ សិល្បៈល្ខោន យូកេ សាស្ត្រាស្លឹករឹត (សរសេរ លើស្លឹករឹត) ត្រូវ បានអភិរក្ស។  ពិធីបុណ្យទានជំនឿសាសនារបស់ជនរួមជាតិខ្មែរត្រូវបានប្រារព្ធ ឡើងតាមប្រពៃណី។  ក្រៅពីនេះបណ្តាប្រធានបទត្រូវបានសិក្សា អនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រ -បច្ចេកវិទ្យាបម្រើក្នុងការបង្កបង្កើនផលសំដៅធ្វើពិសោធនកម្មពូជ សត្វចិញ្ចឹម និងដំណាំដាំដុះ។ កសាងបានទម្រង់ រូបភាពផលិតសមស្របរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទ តំបន់ជនរួមជាតិខ្មែរ របស់ខេត្ត។ ខេត្តបានអនុវត្តព្រមជាមួយប្រមូលផ្តុំលើការពង្រីកសេដ្ឋកិច្ច-សង្គម ពង្រឹងការងារអប់រំ លើកកម្ពស់ចំណេះដឹងជូនជន រួមជាតិខ្មែរ ពង្រីកការបង្រៀនអក្សរខ្មែរសម្រាប់ កូនចៅខ្មែរ ព្រះសង្ឃ ខ្មែរបានរៀនភាសា អក្សរសាស្ត្រខ្មែរ-ធម្មវិន័យ -បាលីនៅតាមវត្ត និងបណ្តាសាលានានាក្នុង និងក្រៅខេត្ត។     ក្រៅពីគោលនយោបាយឧបត្ថម្ភពីព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្តក្នុងទូ ទាំងខេត្តរួមជាមួយនឹងសមាគមជំរុញការសិក្សា គ្រប់មូលដ្ឋានធ្វើល្អការងារសង្គមូបនីយកម្មឧបត្ថម្ភដល់ជីវភាពរស់នៅគ្រូបង្រៀន និងសិស្សានុសិស្ស។
      ក្រៅពីនោះខេត្តមានគោល នយោបាយវិនិយោគសាងសង់សម្រេច និងដាក់ឱ្យធ្វើសកម្មភាពសាលាមធ្យមសិក្សាខ្មែរ-បាលី និងប្រព័ន្ធសាលាជនជាតិអន្តេវាសិកនៅតាមបណ្តាស្រុក ទីក្រុងក្នុងខេត្ត។ ការឯកភាពកម្មវិធីបណ្តុះបណ្តាលរបបឧបត្ថម្ភគ្រូបង្រៀនដើម្បីលើកកម្ពស់កម្រិតសិក្សារបស់សមណនិស្សិត សិស្សានុសិស្សទៀតផង។
     លោកហ្វិនភឿកឡុង អតីតអនុប្រធានគណៈកម្មាធិការជនជាតិរបស់រដ្ឋសភាបានឱ្យដឹងថា៖ ដោយ​បានបក្ស រដ្ឋ ពិសេសគណៈកម្មាធិការបក្សខេត្តត្រាវិញ តែងមានសេចក្តីសម្រេចចិត្ត និងធ្វើលម្អិតទៅជាកម្មវិធីធ្វើសកម្មភាពពង្រីកលើគ្រប់ វិស័យនៅតំបន់ជនរួមជាតិខ្មែរជានិច្ច ផ្តើមពីការបណ្តុះបណ្តាលបំពាក់បំប៉នកម្មាភិបាល ការអភិរក្ស វិនិយោគ និងអភិវឌ្ឍន៍វប្បធម៌ប្រពៃណីទំនៀម ទម្លាប់អត្តសញ្ញាណវប្បធម៌ជនជាតិ មុខរបរសិប្បកម្មប្រពៃណី បណ្តាភូមិតំបន់ជនរួមជាតិខ្មែរបាន ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីតែងបាន យកចិត្តទុកដាក់យ៉ាងសកម្ម។ ទន្ទឹមនឹងការពង្រីក ទូលាយមុខរបរថ្មីៗសមស្រប ទៅនឹងលក្ខណៈជាក់ ស្តែង បង្កបានលក្ខណៈពង្រីកសិប្បកម្ម ខ្នាតតូច និងពាណិជ្ជកម្មទ្រង់ទ្រាយធំ សមស្របទៅនឹង លក្ខណៈសមត្ថភាព និងកម្រិតចំណេះដឹងរបស់ជនរួមជាតិខ្មែរ បានញុាំងឱ្យជីវភាពរបស់ ជនរួមជាតិបានលើកកម្ពស់។
     សព្វថ្ងៃមិនមាននៅបណ្តាភូមិសាមញ្ញ ក្រលំបាក លំបិន ផ្ទុយទៅវិញនៅតំបន់បងប្អូនជនជាតិខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ និងទំនើបជាងមុនជីវភាពរស់នៅ មិនត្រឹមតែរួចផុត ពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងកំពុងឈានឡើង ធូរធាមានបានទៀតផង។ គោលនយោបាយរបស់បក្ស រដ្ឋ និងខេត្ត ព្រមជាមួយការយល់ស្រប និងការខិតខំប្រឹងប្រែងរបស់ជនរួមជាតិខ្មែរត្រូវបាន ពង្រីកប្រកបដោយប្រសិទ្ធភាព។ ដោយភាពវិវឌ្ឍន៍ ទាំងនោះគឺខុសឆ្ងាយពីការបំប្លែងការពិត ការចោទ ប្រកាន់ការបំពុលសាធារណមតិប្រឆាំងបំបែក បំបាក់ធ្លុងមហាសាមគ្គីរវាងបក្ស ប្រជាជន និងជនរួមជាតិខ្មែរ៕  ​​​​​​​​​​​                  អត្ថបទ-រូបថត៖  រតនា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.