• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

វត្តស្វាយសៀមចាស់បង្កើនគុណភាពនៃការអប់រំគ្រប់ជ្រុងជ្រោយ

15/12/2020 08:26

           ដើម្បីបន្តការលើកកម្ពស់គុណភាពអប់រំប្រគេនជូនព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទនៅមូលដ្ឋាន វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ តែងរិះរកវិធីសាស្រ្តបង្រៀន អប់រំព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទឲ្យបានល្អទាំងគុណសម្បត្តិនិងវិជ្ជាសម្បត្តិតាមមាគ៌ាពុទ្ធសាសនាផង អក្សរសាស្រ្តជាតិផង រួមចំណែកអភិរក្សនិងអភិវឌ្ឍភាសា និងវប្បធម៌ជាតិ ។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនិងថ្នាក់ដឹកនាំស្រុក ពិនិត្យការងារចាត់តាំងមណ្ឌលប្រឡង។

ចំណុះជើងវត្តស្វាយសៀមចាស់មានគ្រួសារពុទ្ធបរិស័ទជាង ១.០០០ គ្រួ។ ក្នុងនោះគ្រួសារពុទ្ធបរិស័ទជនជាតិខ្មែរស្រូបយកអត្រា ៧០% គ្រួសារពុទ្ធបរិស័ទ ជនជាតិកិញ និងចិន ៣០%។​ ជនជាតិខ្មែរ-កិញ‑ចិននៅលើភូមិសាស្រ្តតែងគោរពតាមពុទ្ធសាសនា។ វត្តគឺជាមជ្ឈមណ្ឌលអប់រំសហគមន៍ ជាបូជនីយដ្ឋានសម្រាប់រៀនភាសាសាស្រ្ត និងអក្សរសាស្រ្តជាតិ ​ ជាពិសេសជាមណ្ឌលអប់រំអំពីសីលធម៌ សុចរិតធម៌ ដើម្បីពុទ្ធបរិស័ទកសាងខ្លួនជាសប្បុរសជន និងចូលរួមកសាងសង្គមបានរីកចម្រើន។ព្រះចៅអធិការ ព្រះឧទ្ទេសាចារ្យនិងគណាចារ្យបង្រៀនគឺជាអ្នកឧបត្ថម្ភគាំទ្រទាំងសម្ភារនិងស្មារតីដើម្បីកូនចៅពុទ្ធបរិស័ទបានរៀនសូត្រ ផ្ដោះប្តូរវប្បធម៌ដ៏មានប្រយោជន៍ក្នុងវត្ត។ ជារៀងរាល់ឆ្នាំវត្តមានព្រះសង្ឃពី ៦០-៧០ អង្គរៀនសូត្រ។ ក្នុងនោះមានព្រះសង្ឃជាអាគន្តុកៈប្រមាណ ៦០% មកគង់អាស្រ័យវត្តដើម្បីរៀនសូត្រ។ ក្នុងឆ្នាំសិក្សា ២០២០-២០២១ វត្តបើកថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ‑ទុតិយភូមិបាន ០៣ ថ្នាក់ រួមមាន៖ ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ១ ឆ្នាំទី ២ និងពុទ្ធិកសិក្សាទុតិយភូមិឆ្នាំទី ១ ដោយមានសមណសិស្ស និងសិស្សជិត ៩០ អង្គនិងរូបចូលរៀន។ រដូវវិស្សមកាលវត្តតែងបើកបង្រៀនថ្នាក់ខេមរភាសាក្នុងវត្ត ទាក់ទាញកូនចៅពុទ្ធបរិស័ទជិត ៣០០ នាក់មកចុះឈ្មោះរៀន។

       ដើម្បីបន្តការពង្រឹងនិងពង្រីកប្រវេណីដ៏ល្អរបស់អតីតព្រះចៅអធិការគ្រប់ជំនាន់ ព្រះតេជគុណ ថាច់ថាយយ៉ៀង តែងអនុវត្តល្អការងារអប់រំព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ។ ព្រះចៅអធិការថាច់ថាយយ៉ៀងមានថេរដីកាឲ្យដឹងថា៖ ដើម្បីបន្តការបង្កើនគុណភាពអប់រំ បច្ចុប្បន្នអាត្មាបានទិញម៉ាស៊ីនកំព្យុទ័រ ១៨ គ្រឿង បម្រុងជួលគ្រូបង្រៀនមកបង្រៀនក្នុងវត្ត។ នេះជាថ្នាក់រៀនដោយឥតគិតថ្លៃ ដើម្បីបង្កលក្ខណៈឲ្យព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទបានរៀនសូត្របច្ចេកវិទ្យាព័ត៌មាន រៀនចំណេះវិជ្ជាផ្សេង មានប្រយោជន៍ក្នុងសម័យទំនើប។ 

ព្រះតេជគុណគឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិកំពុងថ្លែងការក្នុងពេលត្រួតពិនិត្យមណ្ឌលប្រឡង។

       ឆ្នាំសិក្សា ២០២០‑២០២១ វត្តស្វាយសៀមចាស់ទទួលចាត់តាំងមណ្ឌលប្រឡងរួមថ្នាក់ពុទ្ធិកបឋមសិក្សាឆ្នាំទី ២ ឆ្នាំទី ៣ នៅដើមខែមករាឆ្នាំ ២០២១ ដោយមានបេក្ខសិស្សជិត ៣៦០ អង្គនិងរូបចុះឈ្មោះប្រឡង។

       លទ្ធផលដែលព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តសម្រេចបានអាស្រ័យដោយការឧបត្ថម្ភយ៉ាងស្ងៀមស្ងាត់របស់វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ហើយអ្នកជាមគ្គុទ្ទេសក្នុងវត្តគឺព្រះចៅអធិការ ព្រះចៅអធិការរង និងការឧបត្ថម្ភគាំទ្ររបស់ប្រជាពុទ្ធបរិស័ទទាំងចតុទ្ទិស។ លោកថាច់ភឿក ប្រធានគណៈកម្មការវត្តបានឲ្យដឹងថា៖ ពុទ្ធបរិស័ទទាំងចតុទ្ទិសនិយាយរួម ពុទ្ធបរិស័ទចំណុះជើងវត្តស្វាយសៀមចាស់និយាយដោយឡែក តែងមានសទ្ធាជ្រះថ្លាឧបត្ថម្ភវត្តដើម្បីវត្តឧបត្ថម្ភព្រះសង្ឃរៀនសូត្រ។ ក្រៅពីនោះ ពុទ្ធបរិស័ទនៅទាំងមានសទ្ធាជ្រះថ្លាចូលរួមកសាងកុដិសាលានិងសម្ភារសម្រាប់ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទរៀនសូត្របានល្អជានិច្ច។

       ព្រះតេជគុណ ថាច់ញ៉ឹក អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាឲ្យដឹងថា៖ វត្តស្វាយសៀមចាស់តែងអនុវត្តល្អការងារអប់រំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទជានិច្ច។ ជាពិសេសក្នុងឆ្នាំសិក្សានេះ វត្តនៅទាំងទទួលចាត់តាំងមណ្ឌលប្រឡងរួមថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ២ និងឆ្នាំទី ៣ រួមចំណែកជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុវត្តសម្រេចភារកិច្ចអប់រំក្នុងឆ្នាំសិក្សានេះ។ វត្តតែងយកចិត្តទុកដាក់អប់រំព្រះសង្ឃខ្ចីវស្សារៀនសូត្របានល្អដើម្បីបន្តប្រវេណីរៀនសូត្ររបស់វត្ត​ រួមចំណែកបណ្តុះបណ្តាលបញ្ញវ័ន ប្រភពធនធានមនុស្សតំបន់ជនជាតិខ្មែរជូនបក្សនិងរដ្ឋ៕ 

                                                                                                                                             អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.