• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

មធ្យោបាយព័ត៌មានមហាជនជួយឱ្យប្រជាជនតាមដានការប្រែប្រួលនៃអាសន្នរោគ

10/09/2021 09:47

ចាប់ពីពេលខេត្តត្រាវិញ អនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រជាជនលើភូមិសាស្រ្តស្រុកកូវង៉ាង តែងតាមដានការប្រែបប្រួល និងបណ្តាសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។

ក្នុងការប្រជុំជីវភាពក្នុងគ្រួសារ លោកមានថាច់ផន តែងបម្រុងពេលស្វែងយល់ព័ត៌មានលើកាសែត។

     លោកមាថាច់ផន អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិភាវ ឃុំហ៊ីបហ្វាតែងទទួលបានបណ្តាព្រឹត្តិបត្រ កាសែត ទស្សនាវដ្តីសម្រាប់ ស្រាវជ្រាវអំពីបណ្តាព័ត៌មាន ព្រឹត្តិការណ៍នៅក្នុងប្រទេស ក្នុងខេត្ត ក្នុងនោះ មានការប្រែប្រួលនៃអាសន្នរោគកូវីដ-១៩។ លោកមានផនបានឱ្យដឹងថា៖ ក្នុងការស្វែងយល់ព័ត៌មានលើកាសែត ទស្សនាវដ្តី ខ្ញុំតែងប្រៀបធៀបចំនួនលេខដែល ជាប់ទាក់ទង បើសិនឃើញតួលេខអ្នកកើតជំងឺរបស់ខេត្ត បានថយចុះនោះខ្ញុំមានអារម្មណ៍រីករាយខ្លាំង ពីព្រោះនោះជាសមិទ្ធផលនៃ “ការប្រយុទ្ធ” ប្តូរផ្តាច់របស់រដ្ឋ និងការជ្រោមជ្រែងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគរបស់ប្រជាជន។ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព ខ្ញុំតែងផ្សព្វផ្សាយ បំផុសចលនាមាមីង ជនរួមជាតិខ្មែរប្រតិបត្តិម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យអាសន្នរោគឆាប់ រលត់រលាយប្រជាជនឆាប់បានត្រឡប់មកប្រជុំជីវភាព ពលកម្ម លក់ដូរតាមសភាពធម្មតាវិញ។
     ចំពោះលោកមាថាច់ខ្វែ ប្រជាជននៅភូមិកំពង់ទូក ឃុំហ៊ីបហ្វា ទោះបីមានអាយុជាង ៧០ ឆ្នាំ ហើយក៏ដោយ ប៉ុន្តែលោកមានៅតែបម្រុងពេល តាមដានស្ថានភាពអាសន្នរោគ។ ក្រៅពីតាមដាន ព័ត៌មានលើស្ថានីយទូរទស្សន៍ ស្ថានីយផ្សាយសំឡេងរបស់ស្រុក លោកមានៅទាំងស្វែងយល់ព័ត៌មានច្រើន បំផុតលើបណ្តាញសង្គមរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត (ត្រាវិញ ២៤/៧ ) ពីព្រោះទំព័រនេះតែងបញ្ចូលព័ត៌មានបានគ្រប់សព្វអំពីចំនួនអ្នកកើតជំងឺ អាសយដ្ឋានអាយុ។ល។ ជួយឱ្យអ្នកអានដឹងបានពីមូលដ្ឋានណាមានអ្នកជំងឺ ប្រជាជនបង្កើនការប្រុង ប្រយ័ត្ន។ លោកមាថាច់ខ្វែចែករំលែកថា៖ ខ្ញុំមានអារម្មណ៍រីករាយ ពេលចូលទៅរកអាសយដ្ឋានត្រាវិញ ២៤/៧ នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ មានព័ត៌មានថា “ត្រាវិញគ្មានករណីវិជ្ជមានជាមួយ SARS-COV ២ ” បើទុកជាពេលព្រឹក នៃថ្ងៃដដែលមានព័ត៌មានករណីវិជ្ជមានដល់ទៅ ៣០ ករណីក៏ដោយ។ ខ្ញុំរំពឹងគិតឃើញត្រាវិញនឹងឈ្នះមហាអាសន្នរោគ។ ខ្ញុំដាក់ជំនឿទៅលើកិច្ចចង្អុលការរបស់បក្ស  រដ្ឋ ការខិតខំអស់ពីចិត្តរបស់ផ្នែកសុខាភិបាល និងការជ្រោមជ្រែងរបស់ប្រជាជន ម៉្លោះហើយរូបខ្ញុំតែងបំផុសចលនា បណ្តាសមាជិកអនុវត្តល្អអនុសាសន៍ ៥K ដើម្បីតម្លៃសុខភាពជាការសំខាន់បំផុត។
     លោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកកូវង៉ាង បានឱ្យដឹងថា៖ ក្រោយពេល អាសន្នរោគបានរកឃើញនៅលើភូមិសាស្រ្ត គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកចង្អុលការបណ្តាឃុំបង្កើតប៉ុស្តិ៍គ្រប់គ្រងម៉ឹងម៉ាត់ អាសន្នរោគនៅតាមដងផ្លូវមួយចំនួន តាមដានការធ្វើដំណើររបស់ប្រជាជន។ ទន្ទឹមនឹងនោះបង្កើនការងារផ្សព្វផ្សាយនៅលើព័ត៌មានមហាជនស្តី ពីបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជួយឱ្យប្រជាជនខិតទៅជិតជាមួយព័ត៌មានយ៉ាង មានប្រយោជន៍។ ក្រៅពីនោះ ស្រុកនៅទាំងចង្អុលការឲ្យមជ្ឈមណ្ឌលសុខាភិបាល សហការ ជាមួយបណ្តាមូលដ្ឋានចាត់តាំងធ្វើតេស្តរហ័សប្រជាជននៅមូលដ្ឋានមួយចំនួនដែលមានបាតុភាពដើម្បីឆាប់រកឃើញអ្នកកើតជំងឺ និងធ្វើចត្តាឡីស័កទាន់ពេល។ តាមដានព័ត៌មានអាសន្នរោគ បានក្លាយជាទម្លាប់មួយចាប់ពីពេលបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ឱ្យតែដល់ពេលព្រលប់ លោកមា គឹមង៉ុកដែប អ្នកមានប្រជាប្រិយភាពនៅភូមិធ្វឹងហ៊ីប ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ចូលចិត្តមើលកម្មវិធីព័ត៌មានលើទូរទស្សន៍វៀតណាម (VTV1) បន្ទាប់ មកគឺព័ត៌មានស្ថានីយទូរទស្សន៍ត្រាវិញ។ រួមជាមួយនោះ គឺស្វែងយល់បន្ថែមបណ្តាព័ត៌មានលើកាសែត ស្វែងយល់អំពីបណ្តាវិធានការពូកែ ដើម្បីផ្សព្វផ្សាយដល់មាមីងជនរួមជាតិខ្មែរ ជួយឱ្យមា មីងខ្មែរជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន ៕        អត្ថបទ-រូបថត៖ សម្បត្តិ
TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.