• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ជួសជុលព្រះវិហារ និងបណ្ណាល័យកេរដំណែលវត្តពោធិសាលរាជ (កំពង់)

11/12/2020 09:22

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចេញផ្សាយសារលិខិតលេខ ៤៤៩២/ BVHTTDL -DSVH ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្តីអំពីការពិនិត្យវាយតម្លៃយល់ព្រមលើគម្រោងការជួសជុលកែលម្អកេរដំណែលវត្តពោធិសាលរាជ (កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។

វត្តពោធិសាលរាជ (កំពង់) ។​​  រូបថត៖ រតនា


   យោងលើមូលដ្ឋាននោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍យល់ព្រមលើគម្រោងការជួសជុលកែលម្អវត្តពោធិសាលរាជ (កំពង់) ជាមួយនឹងខ្លឹមសារដូចជា៖ ជួសជុលព្រះវិហារ និងបណ្ណាល័យ។ ថ្វីត្បិតដូច្នោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបណ្តាំថា៖ចំពោះផ្នែកនៃការងារសំណង់ព្រះវិហារ គប្បីបំពេញ បន្ថែមវិធីសាស្ត្រអធិប្បាយបន្ថែមការជួសជុលអភិរក្សបណ្តាការតែងលម្អនៅលើដំបូល និង បច្ចេកទេស បរិក្ខាជួសជុលអភិរក្សផ្ទាំងគំនូរលើជញ្ជាំង។ ចំពោះផ្នែកការងារសំណង់បណ្ណាល័យវិញ៖គឺពិនិត្យពិច័យហ្មត់ចត់ស្ថានភាពទ្រុឌទ្រោមរបស់ប្រព័ន្ធគ្រឹះ និងជញ្ជាំងសាងសង់ដើម្បីសំណើវិធីសាស្ត្រអភិរក្សនូវបណ្តាតំបន់គ្រឹះ ជញ្ជាំងសាងសង់អាចនឹងនៅប្រើប្រាស់បាន។
 ទន្ទឹមនឹងនោះ សំណុំលិខិតគម្រោងការគប្បី បំពេញបន្ថែមធ្វើសុក្រឹតវិធីសាស្ត្រកសាងរោងបិទបាំងសំណង់ក្នុងដំណាក់កាលដំណើរ ការសាងសង់ និងវិធីសាស្ត្រការពាររបស់របរ វត្ថុធាតុ។ ចំណែកធ្វើបឋាកថាបកស្រាយគំ​រោងការ​គប្បីត្រូវបំពេញបន្ថែមខ្លឹមសារឧទ្ទេសនាមអំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌របស់កេរដំណែល និងធ្វើឲ្យច្បាស់ដំណាក់កាលសាងសង់ជួសជុលកែលម្អកេរដំណែល។
  ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផ្តល់យោបល់សំណើដល់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញឲ្យចង្អុលការស្ថាប័នមានសមត្ថកិច្ចណែនាំម្ចាស់វិនិយោគបំពេញបន្ថែម ធ្វើសុក្រឹតសំណុំលិខិតគម្រោងការប្រកាសសាធារណៈនូវខ្លឹមសារជួសជុលទាំងនេះ ដើម្បីទទួលបានការយល់ព្រមរបស់ប្រជាពុទ្ធបរិស័ទនៅមូលដ្ឋាន និងវត្តឲ្យបានមុនពេលផ្សព្វផ្សាយបណ្តាជំហានបន្តត្រូវតាមសេចក្តីកំណត់ជាធរមាន៕​​​​​
   

               ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.