• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ជីវភាពជនរួមជាតិខ្មែរបន្តវិវឌ្ឍយ៉ាងខ្លាំងក្លា

12/10/2020 15:32

បណ្ដាឆ្នាំកន្លង ជីវភាពជនរួមជាតិខ្មែរខេត្តត្រាវិញមិនបង្អង់បានលើកកម្ពស់។ នេះជាសមទ្ធិផលពីការផ្សព្វផ្សាយអនុវត្ត បណ្ដាកម្មវិធីគម្រោងការពិសេសរបស់រដ្ឋាភិបាល បណ្ដាក្រសួង ផ្នែកមជ្ឈិមសម្រាប់ជនរួមជាតិខ្មែរនិងការយកចិត្តទុកដាក់ដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្នុងការដាក់ចេញរួចអនុវត្ត បណ្ដាវិធីសាស្រ្ដគិតគូរជីវភាពសម្ភារ ស្មារតីជូនជនរួមជាតិខ្មែរ។

ពិធីទទួលបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្ដវត្តក្រពុំឈូក​ច្រាលចារ (ឃុំថាញ់ស៊ើង, ស្រុកថ្កូវ)។

      ក្នុងបណ្តាឆ្នាំកន្លងជីវភាពរបស់ជនរួមជាតិខ្មែរបានរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឲ្យការផលិត និងជីវភាពរស់នៅតែងបានយកចិត្តទុកដាក់វិនិយោគផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិខ្មែរបានវិនិយោគបង្កើនកម្រិតបើកទូលាយ រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គម។ បណ្ដាញគមនាគមន៍ជនបទបានយកចិត្តទុកដាក់វិនិយោគគ្រប់ទីកន្លែងដល់តំបន់ជ្រៅឆ្ងាយដាច់ស្រយាល បង្កលក្ខណៈងាយស្រួលក្នុងការលក់មុខទំនិញ និងតម្រូវការធ្វើដំណើរទៅមករបស់ជនរួមជាតិខ្មែរ។

      ឃុំឡុងហ៊ីប ស្រុកថ្កូវ មានគ្រួសារប្រជាជនរួម ១.៨៧៩ គ្រួ ក្នុងនោះគ្រួសារជាជនជាតិខ្មែរ ១.៦០១ គ្រួផ្ដុំរស់នៅក្នុង ០៧ ភូមិ។ ឃុំស្ថិតក្នុងកម្មវិធីលេខ ១៣៤, ១៣៥ ឧបត្ថម្ភទុនសម្ភារដើម្បីលំនឹងជីវភាពនិងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាល។ ដំណាក់កាល ២០១៤ - ២០១៩ ឃុំបានឧបត្ថម្ភទុន ៦,៩៦២ ពាន់លានដុងសម្រាប់កសាង ជួសជុលសំណង់ ទន្ទឹមនឹងនោះឧបត្ថម្ភទុនពង្រីកសេដ្ឋកិច្ចដល់គ្រួសារ ២៤៩ គ្រួ។ អនុវត្តកម្រិតផែនការសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សឃុំ ចុងឆ្នាំ ២០២០ ឃុំឡុងហ៊ីប ខិតខំកាត់បន្ថយគ្រួសារក្រីក្រ ១០៤ គ្រួ។ ដើម្បីជួយឲ្យគ្រួសារទាំងនោះរួចផុតពីភាពក្រីក្រ ស្ថិរភាព ឃុំបានអនុវត្តឧបត្ថម្ភគ្រួសារក្រីក្រពីគោលនយោបាយរបស់រដ្ឋផង អនុវត្តផ្សព្វផ្សាយជំរុញទឹកចិត្តគ្រួសារក្រីក្រឲ្យខិតខំឈានឡើងរួចផុតពីភាពក្រីក្រផង។ គណៈកម្មាធិការបក្សឃុំមានគោលការណ៍ពិនិត្យឡើងវិញរួចក្ដាប់ស្ថានភាពនីមួយៗ មូលហេតុក្រីក្រនិងតម្រូវការរបស់គ្រួសារនីមួយៗ ផ្ដើមពីនោះដាក់ចេញបណ្ដាវិធីសាស្រ្ដ លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រសមស្របនឹងលក្ខណៈជាក់ស្ដែងរបស់គ្រួសារនិងភូមិនីមួយៗ។ ចាត់ឲ្យបក្ខជនម្នាក់ៗអមគ្រួ សារក្រីក្រដើម្បីណែនាំពីរបៀបផលិត រកស៊ីមានប្រសិទ្ធភាពដើម្បីរួចផុតពីភាពក្រីក្រស្ថិរ ភាព។ ឃុំពង្រឹងរក្សានិងពង្រីកទូលាយក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រ ០៣ ក្រុមនៅបណ្ដាភូមិ៖ ក្បាលទូក ផ្នោរព្រាល និងអញ្ចាញ់ (បេ)។

         មីងថាច់ធីសាវនៅភូមិក្បាលទូកឲ្យដឹងថា៖  “ខ្ញុំរស់នៅម្នាក់ឯង គ្មានដីផលិត ម្ល៉ោះហើយច្រើនឆ្នាំកន្លង ខ្ញុំគ្មានលទ្ធភាពរួចផុតពីភាពក្រីក្រ ជីវភាពខ្វះមុខខ្វះក្រោយ។ ឆ្នាំ ២០១៩ ខ្ញុំបានឧបត្ថម្ភគោមេមួយក្បាល។ បានឧបត្ថម្ភគោ ខ្ញុំសប្បាយចិត្តណាស់ហើយនោះក៏ជាកម្លាំងជំរុញឲ្យខ្ញុំកាន់តែខិតខំរកស៊ីដើម្បីឈានឡើងផុតពីភាពក្រីក្រ”។

   ទន្ទឹមនឹងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិត បណ្ដាថ្នាក់ បណ្ដាផ្នែកនៅទាំងយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភសាងសង់លំនៅឋាន ដីសង់ផ្ទះ ដីផលិត បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ចលនាជនរួមជាតិឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងការផលិតកសិកម្ម អនុវត្តបណ្ដាវិទ្យាសាស្រ្ដបច្ចេក ទេសជឿនលឿន ឧបត្ថម្ភទុន ពូជដំណាំ សត្វចិញ្ចឹមសមស្របជាមួយលក្ខណៈផលិតក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះមានទម្រង់ផលិតមានលទ្ធផលជាច្រើនផ្ដល់ប្រភពចំណូលខ្ពស់បង្គួរ រួមចំណែកបង្កើនសេដ្ឋកិច្ចរបស់ខេត្តដំណាក់កាល ២០១៦ - ២០២០។

         គំរូមួយក្នុងចំណោមគំរូរួចផុតពីភាពក្រីក្រអាស្រ័យទុនបុលអាទិភាពគឺគ្រួសារបងថាច់ហ្វាយផុង បងស្រីឡេធីង៉ុករ៉ាង នៅភូមិកោះសោម ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង។​ មិនត្រឹមតែរួចចាកផុតភាពក្រីក្រ គ្រួសារនៅទាំងឈាន ឡើងធ្វើមានពីប្រភពទុនឲ្យបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គមទៀតផង។ បងផុងរៀបរាប់៖ កាលពីមុន គ្រួសារបងបានប្រាក់ ០៨ លានដុងពីកម្មវិធីឧបត្ថម្ភសាងសង់លំនៅឋានតាមអនុក្រឹត្យលេខ ១៦៧ ក្រោយពេលសាងសង់បានលំនៅឋាន គ្រួសារបងបុលទុនអាទិភាពដើម្បីបង្កើតអាជីពជាមួយទឹកប្រាក់ ២៥ លានដុង។ អាស្រ័យស៊ូទ្រាំនឿយហត់ ជាមួយចំនួនទុនដែលបានបុលនោះ គ្រួសារបងវិនិយោគដាំដំណាំខួបឆ្នាំលើផ្ទៃដី ០៥ កុង ម៉្លោះហើយពីរបីឆ្នាំក្រោយមក គ្រួសារបងបានរួចផុតពីភាពក្រីក្រ។ ពេលមានទុន គ្រួសារបងវិនិយោគទិញម៉ាស៊ីនកាត់បោកស្រូវចម្រុះមួយគ្រឿង ក្នុងមួយរដូវកាត់ស្រូវស៊ីឈ្នួលប្រមាណ ៦០០ កុង ប្រមូលបានប្រាក់ចំ ណេញ ៥០ លានដុង។

          អំពីវិស័យវប្បធម៌សង្គមក្នុងតំបន់ជនរួមជាតិខ្មែរក៏មានការវិវឌ្ឍន៍យ៉ាងសកម្ម។ បុព្វហេតុអប់រំ បណ្ដុះបណ្ដាលតែងបានយកចិត្ត ទុកដាក់។ ជាពិសេស ការបង្រៀននិងរៀនអក្សរសាស្រ្ដខ្មែរបានរក្សានិងរីកចម្រើននៅតាមបណ្ដាសាលាបឋមសិក្សានិងតាមវត្ត។ បណ្ដាអាចារ្យបង្រៀនអក្សរខ្មែរនៅតាមវត្តបានខេត្តដកយកថវិកាមួយចំណែកឧបត្ថម្ភ។ ក្រៅពីនោះ ខេត្តនៅទាំងបង្កលក្ខណៈឲ្យព្រះសង្ឃរៀនសូត្រនៅក្នុងនិងក្រៅប្រទេស។ ការងារថែទាំសុខភាពបានយកចិត្តទុកដាក់។ ដំណាក់សុខាភិបាល និងបន្ទប់ពិនិត្យជំងឺពហុព្យាបាលតំបន់ក្នុងតំបន់ជនរួមជាតិខ្មែរទាំង អស់សុទ្ធសឹងមានវេជ្ជបណ្ឌិតទទួលបន្ទុក។ ប្រព័ន្ធនយោបាយ កម្មាភិបាលជនជាតិខ្មែរបានបណ្ដុះបណ្ដាលត្រឹមត្រូវ ចំនួនបក្ខជន សមាជិកយុវជនជនជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង៕​

     ស្ពានជនបទភូមិបត់ចែក ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។

             លោកហាថាញ់ស៊ើង អនុប្រធានគណៈជនជាតិខេត្តត្រាវិញបានឲ្យដឹង៖ ថវិកា ២៥០.៦៩៣ លានដុងពីប្រភពទុនកម្មវិធី ១៣៥ ក្នុងដំណាក់កាល ២០១៦ - ២០២០ ខេត្តបានឧបត្ថម្ភវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជូនបណ្ដាឃុំលំបាកខ្លាំងចំនួន ៣០៨ សំណង់ ជួសជុល ១២២ សំណង់ អនុវត្ត ២៦១ គម្រោងការពង្រីកការផលិត និងពង្រីកទូលាយទម្រង់ផលិតឲ្យ ២.៧២២ គ្រួសារនិងចាត់តាំងបើកវគ្គហ្វឹកហាត់លើកកម្ពស់លទ្ធភាព ១៨៦ ថ្នាក់ជូនកម្មាភិបាលមូលដ្ឋាននិងសហគមន៍ ១១.៦៣៣ លើកនាក់។

         បណ្ដាគោលនយោបាយដទៃដូចជា៖ គោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg គោល នយោបាយឧបត្ថម្ភផ្ទាល់តាមសេចក្ដីសម្រេចចិត្តលេខ 102/QĐ-TTg គោលនយោបាយឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់តាមសេចក្ដីសម្រេចចិត្តលេខ 755/QĐ-TTg គោលនយោបាយឧបត្ថម្ភកសាងឈាបដ្ឋាននៅតាមវត្តបានផ្សព្វផ្សាយអនុវត្តល្អ។

        អនុវត្តគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ដំណាក់កាល ២០១៨ - ២០១៩ ខេត្តបានមជ្ឈិមលៃលកទុនឲ្យ ៤៦.០០០ លានដុងសម្រាប់អនុវត្តគោលនយោបាយឧបត្ថម្ភ ឲ្យបុលទុនផ្លាស់ប្ដូរមុខរបរបង្កការងារធ្វើ បានរំសាយទុន ជូនគ្រួសារជនជាតិភាគតិច ១.៤៣០ គ្រួជាមួយទឹកប្រាក់ ៤៦.១០៧ លានដុងនិងឆ្នាំ ២០២០ បានមជ្ឈិមលៃលកទុនឲ្យ ចំនួន ៧.០០០ លានដុងទៀតកំពុងផ្សព្វផ្សាយអនុវត្ត។    

                                                                                                                     អត្ថបទ - រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.