• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សានៅឃុំភឿងថាញ់

31/08/2021 08:41

លោកពុងវ៉ាំងញ៉ឹង ប្រធានសមាគមជំរុញការសិក្សាឃុំភឿងថាញ់បានឲ្យដឹង៖ ចលនា “ប្រិតសំចៃចិញ្ចឹមជ្រូកដី ជំរុញការសិក្សា” ជាទម្រង់មួយដែលបានកម្មាភិបាល សមាជិក និងប្រជាជនក្នុងឃុំអនុវត្តជាច្រើនឆ្នាំបន្តបន្ទាប់។ ប្រាក់ប្រិតសំចៃ ប្រមូលបានពីការ“ប្រិតសំចៃចិញ្ចឹជ្រូកដីជំរុញការសិក្សា” បានប្រើប្រាស់ទៅក្នុងគោលដៅគិតគូរការរៀនសូត្រចំពោះកូនចៅក្នុងគ្រួសារ ជូនអាហារូបករណ៍ លើកទឹកចិត្តក្មួយៗដែលមានស្នាដៃសិក្សារៀនសូត្រ និងជាសិស្សឆ្លាត កូនកតញ្ញូនៅមូលដ្ឋាន។

ទិវាបំបែកជ្រូកដីជំរុញការសិក្សាឆ្នាំ ២០២១ នៅឃុំភឿងថាញ់។ រូបថត៖ ហុងញុង

ក្នុងឆ្នាំ ២០២១ ក្នុងទូទាំងឃុំភឿងថាញ់ចិញ្ចឹមជ្រូកដីជំរុញការសិក្សាបាន ២.៣៩៥ ក្បាល (របស់សមូហភាព ២៣ កន្លែង និងបុគ្គល ២.៣៧២ នាក់)។ ដើម្បីបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២១‑២០២២ បណ្តាសាខាសមាគមបានចាត់តាំងបំបែកជ្រូកដី ២.៣៩៥ ក្បាល ប្រិតសំចៃបានប្រាក់ជាង ១,៦ ពាន់លានដុង។ ចលនាបានផ្សព្វផ្សាយ អនុវត្តដល់សមាជិកា និងប្រជាជន បង្កបានជាចលនាជំរុញការសិក្សា ជំរុញបញ្ញាទូលំទូលាយ ជាក់ស្ដែង។ ជាពិសេស ការកសាងមូលនិធិជំរុញការសិក្សា យោងលើស្មារតីភ្ញាក់រលឹករបស់បណ្តាគ្រួសារ មូលដ្ឋានជំរុញការសិក្សា​សាលារៀន ស្ថាប័នអាជីវកម្ម។ល។ គិតតាំងពីដើមឆ្នាំ បណ្តាសាខាសមាគមបានសហការជាមួយអង្គការមហាជននៅក្នុងភូមិបំផុសចលនាប្រជាជន និងសមាជិកចិញ្ចឹមជ្រូកដីជំរុញការសិក្សា ដល់ចុងខែកក្កដានឹងចាត់តាំងបំបែកជ្រូកដី។ ឆ្នាំ​ ២០២១ សាខាសមាគមជំរុញការសិក្សាភូមិង្វៀកត្រឿង ចិញ្ចឹមជ្រូកដីបាន ៤២១ ក្បាល ប្រិតសំចៃបានប្រាក់ជាង ១០៧ លានដុង។ ក្នុងនោះជ្រូកដីចិញ្ចឹមសមូហភាពរបស់ភូមិប្រិតសំចៃបានទឹកប្រាក់ ៦០០.០០០​ដុង។ យោងលើប្រាក់នោះ សាខាបក្សភូមិចាត់តាំងជូនអាហារូបករណ៍ដល់សិស្ស ០២ នាក់ជាកូនរបស់បក្ខជននៅក្នុងភូមិដែលមានស្ថានភាពក្រលំបាក ចំណែកប្រាក់ប្រិតសំចៃរបស់បុគ្គលវិញ បណ្តាគ្រួសារនឹងយកទៅប្រើប្រាស់ក្នុងការសិក្សារបស់កូនៗ។ ផ្តើមពីប្រាក់ប្រិតសំចៃបានពេលមកពីផ្សារ បណ្តាសមាជិកសមាគមបានប្រិតសំចៃដោយរបៀបបោះចូលជ្រូកដីក្រោយរយៈពេល ០១ ឆ្នាំនឹងមានប្រាក់ចូលរួមគបវាល់ជូនសិស្សក្រីក្រ។

គ្រួសារមីងង្វៀងធីថេម សមាជិកាសមាគមជំរុញការសិក្សាភូមិង្វៀកត្រឿង ជាគំរូឆ្នើមមួយក្នុងចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សា។​ ជារៀងរាល់ឆ្នាំគ្រួសារមីងថេមចិញ្ចឹមជ្រូកដីប្រិតសំចៃបានប្រាក់ពី ៦០០.០០០‑៧០០.០០០​​ ដុង។ ក្នុងថ្ងៃបំបែកជ្រូកដីនៅភូមិង្វៀកត្រឿងដែលចាត់តាំងកាលពីខែកក្កដា ឆ្នាំ​ ២០២១ មីងថេមបំបែកជ្រូកដីបានប្រាក់ ៦០០.០០០ ដុង មីងបានយកប្រាក់នោះឧបត្ថម្ភដល់សិស្សបឋមសិក្សា ០២​ ​នាក់នៅក្នុងឃុំ (៣០០.០០០​ ដុង ក្នុងមួយចំណែក)។ ក្រៅពីចិញ្ចឹមជ្រូកដីរបស់បុគ្គល មីងថេមនៅទាំងចូលរួមចិញ្ចឹមជ្រូកដីសមូហភាពរបស់សាខាបក្សភូមិ សាខាសមាគមនារីភូមិ ឧបត្ថម្ភសិស្សមានស្ថានភាពលំបាកពី ២‑៣​ នាក់របស់សាលាអនុវិទ្យាល័យភឿងថាញ់ ម្នាក់ៗបានឧបត្ថម្ភពី ៣០០.០០០‑៥០០.០០០ ដុងក្នុងមួយឆ្នាំ។

លោកពុងវ៉ាំងញ៉ឹង បានឲ្យដឹងបន្ថែម ចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” បានពង្រីកប្រពៃណីសង្វាតរៀនសូត្រ ជំរុញបញ្ញា។ ទន្ទឹមនឹងនោះ ការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្យមាតុភូមិ បណ្តាគណៈ ផ្នែក អង្គការមហាជន​ និងប្រជាជន ស្រុះចិត្តចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ អនុវត្តល្អការងារបំផុសចលនាសិស្សទៅសាលារៀន។ បណ្តាសមាគមគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ស្រុកដល់ឃុំ សាលារៀនបានអនុវត្តម៉ឹងមាត់ក្នុងការអនុវត្តច្នៃប្រតិដ្ឋ មានបណ្តាវិធីសាស្ត្រសម្បូរបែប សមាជិកសមាគមជំរុញការសិក្សាម្នាក់ៗក្លាយជាសមាជិកស្នូលក្នុងចលនានោះ។

ទន្ទឹមនឹងបណ្តាចលនាទម្រង់ចិញ្ចឹមជ្រូកដី ជំរុញការសិក្សា សមាគមជំរុញការសិក្សាឃុំភឿងថាញ់ ឆ្លៀតបំផុសចលនាពីបណ្តាទឹកចិត្តសប្បុរសធម៌របស់បុគ្គល សមាជិក អាជីវកម្ម អង្គភាពនៅក្នុងនិងក្រៅមូលដ្ឋានចូលរួមវិភាគទាន ដើម្បីបង្កមូលនិធិអនុវត្តបណ្តាសកម្មភាពជំរុញការសិក្សាសម្រាប់សិស្សក្រីក្រប្រចាំឆ្នាំ។ គិតពីដើមឆ្នាំ​ ២០២១ មកដល់បច្ចុប្បន្ន សមាគមជំរុញការសិក្សាឃុំបំផុសចលនាបានទឹកប្រាក់ជាង​ ៦០​ លានដុង ជូនទោចក្រយានចំនួន ២០ គ្រឿង អាហារូបករណ៍ ៣៤ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្របន្តការសិក្សា។ ដើម្បីបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២១‑២០២២ សមា គមជំរុញការសិក្សាឃុំភឿងថាញ់ បានបំផុសចលនាសប្បុរសជន ឧបត្ថម្ភសៀវភៅ ៥០០ ក្បាលដល់សិស្សក្រីក្ររបស់ឃុំ។ ទន្ទឹមនឹងនោះ សហការជាមួយអង្គការសម្ព័ន្ធយុវជនបំផុសចលនាចូលរួមគប់វាល់អំណោយ អាហារូបករណ៍ដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រឈានចូលឆ្នាំសិក្សាថ្មី។

លោកស្រីភឿងធីគីមអាញ់ អនុប្រធានសមាគមជំរុញការសិក្សាស្រុកកាងឡុងបានវាយតម្លៃ៖  អស់រយៈកាលច្រើនឆ្នាំអនុវត្តចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា”​ បានរាលដាលនៅបណ្តាមូលដ្ឋានក្នុងស្រុក។ នៅពេលខាងមុខនេះ សមាគមនឹងបន្តពង្រឹង និងពង្រីកអង្គការសមាគម និងពង្រីកសមាជិក បង្កើនគុណភាពសកម្មភាពបណ្តាសាខាសមាគមជំរុញការសិក្សា បណ្តាចលនាទម្រង់ជំរុញការសិក្សាដើម្បីចលនាជំរុញការសិក្សា ជំរុញបញ្ញា នៅបណ្តាមូលដ្ឋានរីកចម្រើនជាងទៀត បន្តការពង្រឹងនិងពង្រីក កសាងមូលនិធិជំរុញការសិក្សាដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.