• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

គណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័ន៖ គម្រោងការផ្លូវរបាំងប្របសមុទ្រពង្រីកវិស័យទេសចរណ៍សមុទ្របាដុង

11/12/2020 08:50

កាលពីថ្ងៃទី ២៥ វិច្ឆិកាឆ្នាំ ២០២០ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ៣៧៦៣/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នគម្រោងការផ្លូវរបាំងមាត់សមុទ្រ ពង្រីកវិស័យទេសចរណ៍សមុទ្របាដុងលើភូមិសាស្រ្ដឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយអាស្រ័យគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយធ្វើម្ចាស់វិនិយោគ។

   គម្រោងការមានទ្រង់ទ្រាយវិនិយោគចំណែកផ្លូវប្រវែង ៥.៥៤៦,៤៥៥ ម៉ែត្រ ទទឹងផ្លូវបច្ចុប្បន្ន ០៤​ ម៉ែត្រ ក្រោយពេលបានពង្រីកមានទទឹង ០៧ ម៉ែត្រ។​ ចំណែកប្រព័ន្ធបង្ហូតទឹករួមមានលូតាមសងខាងផ្លូវប្រវែង ១១.១៣៥ ម៉ែត្រ លូបេតុងមានបន្ទាត់កាត់ផ្ចិត ៦០-៨០ មីលីម៉ែត្រ លូបង្ហូតទឹកទទឹងផ្លូវប្រវែង ១៨០,៦ ម៉ែត្រ លូបេតុងមានបន្ទាត់កាត់ផ្ចិតពី ១០០ សង្ទីម៉ែត្រ ទម្ងន់ H៣០។ ចំណែកប្រព័ន្ធអគ្គិសនីសម្រាប់បំភ្លឺតុបតែងដោយអំពូលភ្លើង ១១W ប្រវែង ៦.៤០៣ ម៉ែត្រ ប្រព័ន្ធអំពូលភ្លើងបំភ្លឺ ១២០W ប្រវែង ៥.៥៣៧ ម៉ែត្រ ផ្ទៃដីប្រើប្រាស់ ១៣,៤២ ហិកតា។ សរុបទុនវិនិយោគគម្រោងការប្រមាណ ១៣០ ពាន់លានដុង។ ពេលវេលាអនុវត្តពីឆ្នាំ ២០២១ -២០២៤។

របាំងការពារស្រុតបាក់ដីប្របសមុទ្របាដុង។ រូបថត៖ រតនា

   គោលដៅវិនិយោគគម្រោងការគឺសំដៅបន្តភ្ជាប់ជាមួយតំបន់ទេសចរណ៍សមុទ្របាដុង បង្កលក្ខណៈងាយស្រួលក្នុងការពង្រីកតម្លាភាពទេសចរណ៍ ទាក់ទាញបណ្ដាអ្នកវិនិយោគ សំដៅបង្កើតបណ្ដាតំបន់ទេសចរណ៍មានទ្រង់ទ្រាយតំបន់មានកម្លាំងប្រជែងខ្ពស់ ក្លាយជាភូមិសាស្រ្ដសំខាន់ក្នុងការពង្រីកវិស័យទេសចរណ៍ក្នុងតំបន់ រួមចំណែកបញ្ជូនវិស័យទេសចរណ៍ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចមុខព្រួញ បណ្ដាញគមនាគមន៍បានកែលម្អគួរឲ្យកត់សម្គាល់ តម្រូវការដឹកជញ្ជូនមុខទំនិញរវាងបណ្ដាតំបន់ក្នុងតំបន់កើនខ្ពស់ ល្បឿនផ្លាស់ប្ដូរមុខទំនិញរវាងបណ្ដាតំបន់បានកែលម្អគួរឲ្យកត់សម្គាល់ ការទំនាក់ទំនងសេដ្ឋកិច្ច-វប្បធម៌បានលើកកម្ពស់ វិស័យអប់រំ-សុខាភិបាលបានជំរុញមាំ សេវាសាធារណៈក៏រីកចម្រើន។ ផ្ដើមពីនោះ ប្រជាជនមូលដ្ឋាននឹងមានលក្ខណៈបានប្រសព្វជាមួយការអភិវឌ្ឍន៍ជឿនលឿនរបស់សង្គមជំរុញរហ័សឧស្សាហូបនីយកម្ម-ភាវូបនីយកម្មប្រទេសជាតិតំបន់សេដ្ឋកិច្ចមាត់សមុទ្រ៕

                  ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.