• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

កូវង៉ាង៖ តម្រូវការទុន ៧៨០ លានដុងសម្រាប់ផ្តើមអាជីព ផ្តើមការធ្វើពាណិជ្ជកម្មរបស់នារី

08/04/2022 08:38

អនុវត្ត “គម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧-២០២៥” ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីសង្កេតពិនិត្យតម្រូវការផ្តើមអាជីព ផ្តើមធ្វើពាណិជ្ជកម្មរបស់នារីលើភូមិសាស្រ្ត ឆ្លងតាមរយៈនោះមានសមាជិក ១៤ រូបមានតម្រូវការបុលទុនផ្តើមធ្វើពាណិជ្ជកម្ម ផ្តើមអាជីពជាមួយទឹកប្រាក់ ៧៨០ លានដុង។ រក្សាសកម្មភាពក្លឹបនារីផ្តើមអាជីពពីរបរប្រពៃណី ០១ ក្លឹប មានសមាជិក ១២ រូបជាមួយបណ្តាមុខរបរដូចជា៖ ផលិតប្រេងចម្អិន កាត់ដេរ វេចនំអន្សម ច្នៃផលិតត្រីងៀត នំក្រៀបទឹកខ្ទិះដូង សណ្តែកដីលីង សេវាកម្មចម្អិន។ល។

របរតម្បាញវត្ថុធាតុដើមអំពីត្រកៀតប៉ោង។ រូបថត៖ សុខា

ទន្ទឹមនឹងនោះ សមាគមសហព័ន្ធន៍នារីស្រុកចង្អុលការបណ្តាមូលដ្ឋានសមាគមឧបត្ថម្ភសមាជិកាក្រីក្រ នារីក្រីក្រធ្វើម្ចាស់គ្រួសារមានអាសយដ្ឋានរួចផុតពីភាពក្រីក្រដោយរូបភាពជាច្រើនមានឧបត្ថម្ភទុនឯកសិទ្ធិ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ ទុនប្រិតសំចៃឥណទាន និងបណ្តាប្រភពទុនផ្សេងអាស្រ័យសមាគមគ្រប់គ្រង។ ឆ្លងតាមរយៈនោះ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីស្រុករំសាយប្រាក់ទុន ៦,៥៣០ ពាន់លានដុង ជួយគ្រួសារនារី ២៩៤ គ្រួពង្រីកការផលិត និងប្រមូលទុនឡើងវិញដល់ពេលកំណត់របស់គ្រួសារនារី ២៦១ គ្រួ ជាមួយទឹកប្រាក់ ៣,២៤៦ ពាន់លានដុង។ គិតមកទល់ពេលនេះ សរុបប្រាក់បំណុលអាស្រ័យសមាគមគ្រប់គ្រងជាង ១៩១,៦០៦ ពាន់លានដុង ជួយឲ្យគ្រួសារនារី ៩.១៨៦ គ្រួបានបុលទុន។

ក្រៅពីនោះ សមាគមសហព័ន្ធន៍នារីស្រុកនៅទាំងសហការជាមួយធនាគារដុងអា ធនាគារប្រៃសណីយ៍លៀងវៀតស្រុកកូវង៉ាងរក្សា ៥០ ក្រុម មានសមាជិក ៣៧២ រូបបុលទុនបំណុលសរុបរួមជាង ២០,៥៩០ ពាន់លានដុង ប្រមូលផ្តុំនៅបណ្តាឃុំ ហ៊ីបម៉ីតី ទ្រឿងទ័រ គីមហ្វា វីញកីម ញីទ្រឿង ម៉ីឡុងបាក់ ថាញ់ហ្វាស៊ើង។ រក្សាក្រុមហ៊ុនទុនតាមរដូវ ០២ ក្រុម ជាមួយចំនួនប្រាក់ ៣០ លានដុង ជួយសមាជិកា ០៤ រូបជួសជុលផ្ទះ គិតមកទល់ពេលនេះជួយឲ្យសមាជិកា ២៤ រូបបានជួសជុលផ្ទះ។

តួយ៉ាងដូចជាបងស្រី ថាច់ធីសួ នៅភូមិរកា(អា) ឃុំញីទ្រឿង អាស្រ័យប្រភពទុនឯកសិទ្ធិរបស់ សមាគមសហព័ន្ធន៍នារីស្រុក ឃុំឧបត្ថម្ភឲ្យមានលក្ខណៈចិញ្ចឹមគោមេ និងឈានឡើងរួចផុតពីភាពក្រីក្រ។ បងស្រីសួបានឲ្យដឹងថា៖ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ សេដ្ឋកិច្ចសំខាន់ពឹងលើដីផលិតស្រូវ ០៣ រដូវក្នុងមួយឆ្នាំ។ ០៣ ឆ្នាំមុន បងស្រីបានសមាគមសហព័ន្ធន៍នារីឃុំឧបត្ថម្ភឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ២៥ លានដុងទិញគោមេមកចិញ្ចឹម ឆ្លងតាមរយៈការថែទាំ គោកើតកូនបាន ០៤ ក្បាល។ ក្រៅពីការថែទាំពង្រីកហ្វូងគោ បងស្រីបានសមាគមសហព័ន្ធន៍នារីឃុំបង្កលក្ខណៈឲ្យចូលរួមវគ្គបណ្តុះបណ្តាលមុខរបរតម្បាញ និងទទួលវត្ថុធាតុដើមមកធ្វើនៅនឹងផ្ទះពេលទំនេរ ទទួលបានប្រភពចំណូលពី ៤០.០០០-៧០.០០០ ដុងក្នុងមួយថ្ងៃ៕ 

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.