• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

កូវង៉ាងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជនជាតិ-សាសនាជូនដល់ព្រះចៅអធិការ និងគណៈអារាមាភិបាលវត្ត

06/10/2020 09:21

ក្នុងបណ្តាឆ្នាំកន្លង ការិយាល័យជនជាតិស្រុកកូវង៉ាងសហការជាមួយគណៈជន ជាតិខេត្ត ចាត់តាំងបណ្តាវគ្គហ្វឹកហាត់អំពីគោលនយោបាយជនជាតិ សាសនា ប្រគេន -ជូនដល់បណ្តាអ្នកមុខ អ្នកការបណ្តាសាសនាលើភូមិសាស្រ្តស្រុក។ ផ្តើមពីនោះ បាន ជួយឱ្យព្រះចៅអធិការ និងគណៈអារាមាភិបាលទាំងនោះលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយជនជាតិ សាសនារបស់បក្ស និងរដ្ឋ រួចផ្សព្វផ្សាយជូនដល់បរិស័ទអនុវត្តបានល្អ។

ព្រះសង្ឃ និងគណៈអារាមាភិបាលចូលរួមថ្នាក់ហ្វឹកហាត់គោលនយោបាយជនជាតិ​សាសនា។

  គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកចាត់តាំងបាន ០២ ថ្នាក់ដោយមាន​ ព្រះចៅអធិការ គណៈអារាមាភិបាលជាង ១៨០ អង្គ-រូប​របស់ ២៣ វត្តលើភូមិសាស្រ្ត វត្តនីមួយៗ មានព្រះចៅអធិការ ព្រះពហូសូត គណៈអារាមាភិបាលពី ០៤-០៥ អង្គ-រូបនិមន្តចូលរួម។ និមន្ត-អញ្ជើញចូលរួមវគ្គហ្វឹកហាត់ ព្រះចៅអធិការ គណៈអារាមាភិបាលបានជ្រួតជ្រាបបណ្តាខ្លឹមសារសារវន្តនៃការរៀនសូត្រ  និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជី មិញ  តួនាទីភារកិច្ច និង សិទ្ធិរបស់ព្រះចៅអធិការរួមមាន ០៧ ប្រការ​ ​លទ្ធភាពនិងភារ កិច្ចរបស់ព្រះចៅអធិការរួមមាន ១៣ ប្រការ  បែបបទគណៈអារាមាភិបាល អាណត្តិកាលរបស់គណៈអារាមាភិបាល លក្ខន្តិកៈរបស់វត្ត។ល។ អាស្រ័យគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចេញផ្សាយ។

  កាលពីមុនអ្នកផ្សព្វផ្សាយសម្រាប់វគ្គហ្វឹកហាត់ច្រើនតែជាកម្មាភិបាលគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ស្រុក​ ថ្នាក់ដឹកនាំគណៈជនជាតិ​ បច្ចុប្បន្នេះនៅទាំងមានកិច្ចសហការរបស់បណ្តាព្រះឧបជ្ឈាយ៍ អង្គមានប្ជាប្រិយភាពបានព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនគោរពកោតក្រែងក៏និមន្តចូលរួមជាអង្គផ្សព្វផ្សាយផងដែរ។ អាស្រ័យហេតុនោះ បណ្តាខ្លឹម សារហ្វឹកហាត់ក៏ដូចជាបណ្តាពាក្យពេចន៍ផ្តាំផ្ញើរបស់ព្រះឧបជ្ឈាយ៍ បានព្រះចៅអធិការគ្រប់ព្រះអង្គ គណៈអារាមាភិបាលគ្រប់រូបយកចិត្តទុកដាក់ជាង។ ជាក់ស្តែងគឺសម័យកាលសព្វថ្ងៃបច្ចេកវិទ្យាព័ត៌មានកំពុងរីកចម្រើនខ្លាំង ក្នុងនោះបណ្តាញសង្គមកំពុងមានព្រៀបក្នុងជីវភាពសង្គម ម៉្លោះហើយព្រះចៅអធិការ គណៈអារាមាភិបាលក៏មានការថ្លឹងថ្លែងបណ្តាព័ត៌ មានសកម្មដើម្បីចែករំលែកឱ្យមនុស្សជាច្រើនបានដឹង។ ទន្ទឹមនឹងនោះ ណែនាំរបៀបកំណត់សម្គាល់់ និងបំបាត់ចោលបណ្តាព័ត៌មានអសកម្មរបស់បណ្តាអានុភាពជាអមិត្តនៅ លើបណ្តាញសង្គម។

  ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាចែករំលែក៖ គណៈជនជាតិខេត្ត​​ ក៏ដូចជាការិយាល័យជនជាតិស្រុកមានរបៀបធ្វើថ្មី ច្នៃប្រតិដ្ឋហើយនាំមកប្រសិទ្ធភាពយ៉ាងខ្ពស់។ អង្គជាច្រើនចូលរួមដោយស្មារតីសកម្ម ទទួល យកព្រះកថារបស់ព្រះឧបជ្ឃាយ៍ ព្រះមេគណបានណែនាំដើម្បីអនុវត្តទៅក្នុងភាពជាក់ស្តែងនៅក្នុងវត្តមានការគ្រប់គ្រង និងរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរជាង។ ចំពោះការប្រើប្រាស់បណ្តាញសង្គមរបស់ព្រះចៅអធិការគ្រប់អង្គវិញតែងបែរទៅរកខ្លឹមសារសកម្មច្រើនជាង។

   ការចាប់អារម្មណ៍របស់ព្រះចៅអធិការ និងគណៈអារាមាភិបាលនៅលើភូមិសាស្រ្តកាន់តែ ជួយឱ្យអ្នកបំពេញការងារជនជាតិមានភាពងាយស្រួលជាង។ លោកង្វៀងថាញ់ញ៉ាង អនុប្រធានការិយាល័យជនជាតិស្រុកកូវង៉ាងបានឱ្យដឹង៖ នៅរាល់ពេលចាត់តាំងវគ្គហ្វឹកហាត់និងចាក់លិខិតនិមន្តទៅតាមវត្ត ព្រះចៅអធិការ គណៈអារាមាភិបាលតែងបម្រុងពេល និមន្ត-អញ្ជើញចូលរួមបានគ្រប់គ្រាន់ មានអង្គខ្លះនៅ​ទាំងសម្តែងទស្សនៈផ្ទាល់អង្គអំពី គោលនយោបាយជនជាតិ សាសនាជាធរ មានជាគោលបំណងជួយឱ្យការអនុវត្តន៍ជំនឿ សាសនាមានរបៀបរៀបរយល្អប្រសើរជាង និងជួយឱ្យស្រុកធានាបានកម្រិតហ្វឹកហាត់ដែលបានដាក់ចេញ៕                                                      អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.