• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ឯកភាពឆ្លងលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុងសម័យប្រជុំលើកទី ១៣

23/02/2024 08:59

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ គីមឡង

កាលពីថ្ងៃទី ២០ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីស្តាប់គណៈកម្មាធិការបក្សផែនមហាជនក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍បណ្តាខ្លឹមសារត្រៀមបម្រុងជម្រាប ជូនសម័យប្រជុំលើក ទី ១៣ (សម័យប្រជុំឯកទេសបទ)-ក្រុមប្រឹក្សា ប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល  ២០២១-២០២៦។ 
សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ធ្វើជាអធិបតីសន្និបាត។
អញ្ជើញចូលរួមសន្និបាតមានបណ្តាសម មិត្តង្វៀងមិញត្វឹង អនុប្រធាននាយកដ្ឋានភូមិភាគលេខ ៣ នៃគណៈចាត់តាំងមជ្ឈិមបក្ស  គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិនដល់លិខិតជម្រាប ការិយាល័យគណៈកម្មាធិការបក្សខេត្ត ការិយាល័យក្រុមប្រតិភូមិតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត។ 
ស្ថិតក្នុងសន្និបាតនេះ បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់លើលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី៖ (១) ពន្យារពេលអនុវត្ត និងរំសាយផែនការវិនិយោគសាធារណៈឆ្នាំ២០២៣  ឆ្លងទៅឆ្នាំ ២០២៤ (២)  អំពីការប្រគល់ តម្រែ តម្រង់ផែនការវិនិយោគសាធារណៈមធ្យមទុន ថវិកាខេត្តដំណាក់កាល ២០២១-២០២៥ (លើក ទី ៥) (៣)  តម្រែតម្រង់ផែនការវិនិយោគសាធារណៈទុនថវិកាខេត្តឆ្នាំ ២០២៤ (លើកទី ១)  (៤) ការកំណត់ច្បាស់លាស់បណ្តាភារកិច្ចចំណាយស្តីពីការពារបរិស្ថាននៅលើភូមិសាស្ត្រខេត្តត្រាវិញ (៥)  ឆ្លងផែនការប្រើប្រាស់ដីធ្លី  (២០២១-២០២៥) ខេត្តត្រាវិញ (៦) ឆ្លងតម្លៃ ផលិតផល សេវាកម្មផលប្រយោជន៍ធារាសាស្ត្រ ឆ្នាំ ២០២៤ នៅលើភូមិសាស្ត្រខេត្តត្រាវិញជាក់ច្បាស់ (៧) ឆ្លងការងារចាត់តាំង រៀបចំឡើងវិញមូលនិធិឧបត្ថម្ភពង្រីកសហករណ៍ខេត្តត្រាវិញ  (៨) កំណត់តម្លៃសេវាកម្មពិនិត្យជំងឺ  ព្យាបាលជំងឺដែលមិនស្ថិតក្នុងក្របខ័ណ្ឌទូទាត់ប្រាក់របស់មូលនិធិគាំពារសុខាភិបាល  ប៉ុន្តែមិនមែនជាមុខសញ្ញាពិនិត្យជំងឺ ព្យាបាល ជំងឺតាមតម្រូវការ និងពេលអនុវត្តចំពោះបណ្តាមូលដ្ឋានពិនិត្យជំងឺ ព្យាបាលជំងឺរបស់រដ្ឋដែល ស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងរបស់ខេត្តត្រាវិញ (៩) កំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងសាលាសកលរដ្ឋដែលមិន ទាន់ធានាបានការចំណាយប្រចាំនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២៣-២០២៤។ (១០) កំណត់កម្រិតចំណាយអនុវត្តការងារផ្សព្វផ្សាយ សាយភាយ អប់រំច្បាប់ សម្បទាច្បាមច្បាប់ និងសម្រុះសម្រួលនៅមូលដ្ឋាននៅលើ ភូមិសាស្ត្រខេត្តត្រាវិញ (១១) ឧបត្ថម្ភថវិកាជួស ជុលព្រះវិហារវត្តកប្បព្រឹក្ស (បាឆាវ) ភូមិបាឆាវ ឃុំគីមស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ (១២)  ផ្តល់ សច្ចាប័នចំនួនក្របខ័ណ្ឌកម្មាភិបាល បុគ្គលិក ក្នុងបណ្តាស្ថាប័ន អង្គការចាត់តាំងរដ្ឋបាលរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ស្រុកឆ្នាំ ២០២៤ (១៣)   ផ្តល់សច្ចាប័នចំនួនមនុស្សធ្វើការ (ក្របខ័ណ្ឌនិយោជិត)  ដែលទទួលប្រាក់ខែពីថវិការដ្ឋនៅក្នុងបណ្តាអង្គភាពបុព្វហេតុរដ្ឋដែលធានាមួយចំណែកចំណាយប្រចាំដោយខ្លួនឯង អង្គភាពបុព្វហេតុ រដ្ឋអាស្រ័យដោយថវិការដ្ឋធានាចំណាយប្រចាំ និងបណ្តាសមាគមដែលបានបក្ស រដ្ឋប្រគល់ភារកិច្ចនៅមូលដ្ឋានឆ្នាំ ២០២៤។ (១៤)   ការប្រគល់ចំនួនកម្មាភិបាល បុគ្គលិកថ្នាក់ឃុំ  និងចំនួនមនុស្សធ្វើសកម្មភាពមិនជំនាញនៅ ថ្នាក់ឃុំឆ្នាំ ២០២៤ សម្រាប់បណ្តាអង្គភាពរដ្ឋបាលស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទខេត្តត្រាវិញ (១៥) កែប្រែបំពេញបន្ថែមខ្ទង់ទី ១ មាត្រាទី ១ សេចក្តីសម្រេចចិត្តលេខ  ១៩/២០២២/NQ-HĐND ចុះថ្ងៃទី ០៩/១២/ ២០២២ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់គាំពារសុខាភិបាលជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចដែលមិនស្ថិតក្នុងមុខសញ្ញាថវិការដ្ឋបង់ប្រាក់ និងឧបត្ថម្ភកម្រិតបង់ប្រាក់គាំពារសុខាភិបាលនៅលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល ២០២៣-២០២៥។ 
បន្ទាប់ពីបានស្តាប់គណៈកម្មាធិការបក្ស ផែនមហាជនក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែករបាយការណ៍ និងអធិប្បាយខ្លឹមសារ មួយចំនួនដែលទាក់ទិនដល់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តាប់បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍លទ្ធ ផលពិនិត្យផ្ទៀងផ្ទាត់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត សមមិត្ត ង៉ូជីកឿង រួមជាមួយនឹង បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ពិនិត្យផ្ទៀងផ្ទាត់ឯកភាពឆ្លងលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេច ក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តដែលបានពោលមកខាងលើដើម្បីត្រៀមបម្រុងសម័យប្រជុំលើកទី ១៣ (សម័យប្រឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ ៕     ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.