• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូឌឹកដាម៖បណ្តាមូលដ្ឋានយកចិត្តទុកដាក់អនុវត្តល្អការចាក់វ៉ាក់សាំងជូនសិស្ស

22/02/2022 09:52

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋាភិបាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ស្តីពីការបើកច្រកទ្វារសាលារៀនរបស់បណ្តាមូលដ្ឋាន។ សមមិត្ត វ៉ូឌឹកដាម សមាជិគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលធ្វើជាអធិបតី សន្និបាត។

សន្និបាតផ្សាយបន្តផ្ទាល់ស្តីពីការបើកច្រកទ្វារសាលារៀនទូទាំងប្រទេស។ រូបថត៖ ង៉ុកស្វង
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមាន សមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងបណ្តាថ្នាក់ដឹកនាំមន្ទីរអប់រំ-បណ្តុះបណ្តាល មន្ទីរសុខាភិបាល មន្ទីរព័ត៌មាន-ឃោសនាការ គណៈ កម្មាធិការប្រជាជនបណ្តាស្រុក ទីក្រូង ទីផ្សាររួមខេត្ត បណ្តាសាលាមហាវិទ្យាល័យ ឧត្តមសិក្សា អនុវិទ្យាល័យនៅលើភូមិសាស្ត្រខេត្ត។
     យោងតាមសេចក្តីរបាយការណ៍នៅនឹងសន្និបាត សមមិត្ត គីមស៊ើង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាល បានឱ្យដឹងថា៖ គិតមកដល់ថ្ងៃទី ១៦ ខែកុម្ភៈ មាន៥៤/៦៣ ខេត្ត ទីក្រុងបានចាត់តាំងឱ្យពន្លក កុមារចូលរៀនផ្ទាល់មាន ៥៩/៦៣ ខេត្ត ទីក្រុង ចាត់តាំងឱ្យសិស្សបឋមសិក្សាចូលរៀន មាន ៦៣/៦៣ ខេត្ត ទីក្រុងចាត់តាំងឱ្យសិស្សអនុវិទ្យាល័យ វិទ្យាល័យចូលរៀន ១០០% មូលដ្ឋានអប់រំមហាវិទ្យាល័យមានផែនការបង្រៀនផ្ទាល់។ មានសិស្ស ២១.០០១.០១៩/ ២២.៤០៩. ៨១៧ រូបចូលរៀនផ្ទាល់សម្រេច ៩៣,៧១%។
     នៅខេត្តត្រាវិញ គិតមកដល់ថ្ងៃទី ១៥ ខែកុម្ភៈ គិតជាមធ្យមមានសិស្ស ១៦៩.៩៣១/ ១៧៦.៧៨៤  រូបចូលរៀន សម្រេច ៩៦,១២% ក្នុងនោះ កម្រិតបឋមសិក្សាមានសិស្ស ៨៦.១១០/៨៨.៨០៥ រូបចូលរៀន សម្រេច ៩៦,៩៦%  កម្រិតអនុវិទ្យាល័យមានសិស្ស ៥២.២០២/៥៤.៥៩៧ រូបចូល រៀន សម្រេច ៩៥,៦១% កម្រិតវិទ្យាល័យ និងអប់រំជាប្រចាំមានសិស្ស ៣១.៦១៩/៣៣.៣៨២ រូបចូលរៀន សម្រេច ៩៤,៧២%។ សិស្សអវិជ្ជមានដោយមានហេតុផល ៥.៦២៤/៦.៨៥៣ រូប។ ការរៀនផ្ទាល់តែងបានវាយតម្លៃលំនឹងទទួលបានការព្រមព្រៀងខ្ពស់ពីសិស្ស និងឪពុក ម្តាយសិស្ស។
     មានយោបល់ចង្អុលការសន្និបាត ឧបនាយក រដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូឌឹកដាម បានបញ្ជាក់ ថា៖ ការដែលសិស្សចូលសាលារៀនផ្ទាល់នា ពេលបច្ចុប្បន្ននេះមានអត្ថន័យយ៉ាងសំខាន់ ពីព្រោះអាសន្នរោគជំងឺបានរឹតបន្តឹង គ្មាននៅ ហៅថា “មហាអាសន្នរោគ” ទៀតឡើយ សិស្សមានតម្រូវការចូលសាលាដើម្បីបន្តសកម្មភាពរៀនសូត្រ លំនឹងគុណភាពអប់រំផង លំនឹងចិត្ត សាស្ត្រសិស្ស និងរំដោះបានបរិមាណយ៉ាងធំដល់កម្លាំងពលកម្មមើលថែកុមារនៅនឹងផ្ទះ ផង។ ការកេណ្ឌប្រមូលសិស្សវិលត្រឡប់ចូលមកសាលារៀនផ្ទាល់គប្បីត្រូវមានការឯកភាព ក្នុងទូទាំងប្រទេស ប៉ុន្តែមិនគប្បីរឹតបន្តឹង គួរយោងទៅតាមលក្ខណៈស្ថានភាពអាសន្នរោគជំងឺរបស់មូលដ្ឋាននីមួយៗ។ 
     ពិសេសគឺ បណ្តាមូលដ្ឋានគប្បីយកចិត្តទុកដាក់ និងអនុវត្តល្អការចាក់វ៉ាក់សាំងជូនសិស្សបានត្រឹមត្រូវតាមសេចក្តីកំណត់គោលដៅរបស់ក្រសួងសុខាភិបាល។ ការដែលសិស្សចូលសាលារៀន នឹងមានការលេចធ្លោឡើងករណី ឆ្លងរោគជំងឺ ប៉ុន្តែប្រការសំខាន់នោះគឺត្រូវមានការត្រួតពិនិត្យកម្រិតឆ្លង មានវិធានការវិនិច្ឆ័យ  F០ F១ ឱ្យសមស្រប។ ក្រសួងសុខាភិបាលមានសារលិខិតស្តីពីបញ្ហាធ្វើតេស្តក្នុងសាលា រៀន យកចិត្តទុកដាក់ដល់សុខភាពកុមារដែល ត្រូវឆ្លងជំងឺ។ ការចូលរៀនផ្ទាល់នេះ បណ្តា កម្មាភិបាល ផ្នែកមានការទាក់ទិនគប្បីត្រូវបន្ត សុក្រឹតផ្នែកទន់បង្រៀនផ្សាយបន្តផ្ទាល់ ពីព្រោះនេះគឺជាការងារយូរអង្វែង។ ទន្ទឹមនឹងនោះ គប្បីយកចិត្តទុកដាក់ជាងទៀតការងារផ្សព្វផ្សាយ ជួយឱ្យប្រជាជនក្តាប់បានភាពប្រែប្រួលរបស់ ជំងឺព្រមព្រៀងជាមួយនឹងការសម្រេចចិត្ត បើកច្រកទ្វារសាលារៀន ទទួលសិស្សចូលរៀនផ្ទាល់៕      ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.