• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុស្សាវរីយ៍ថ្នាក់ជាតិឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប

27/12/2021 14:24

កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ គណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម​ ចាត់តាំងពិធីអនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប (២៥ សីហា ឆ្នាំ ១៩១១-២៥ សីហា ឆ្នាំ ២០២១)។

ឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាប ។
     នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងក្រុមប្រតិភូការងារបានអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូនៅបូជនីយដ្ឋានអ៊ំហូ និងបណ្តាវីរយុទ្ធជនពលីខេត្តក្វាងបិញ។
     ពិធីអនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប បានចាត់តាំងដោយមហាទ្រង់ទ្រាយថ្នាក់ជាតិដោយភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អនុស្សាវរីយ៍ឆ្នាំទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ខែធ្នូ ឆ្នាំ ១៩៤៤-២២ ខែធ្នូ ឆ្នាំ ២០២១) និងឆ្នាំទី ៣២ ទិវាទូទាំងប្រជាជនការពារប្រទេសជាតិ (២២ ខែធ្នូ ឆ្នាំ ១៩៨៩- ២២ ខែធ្នូ ឆ្នាំ ២០២១)។ ពិធីអនុស្សាវ រីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប ដើម្បីលើកតម្កើងកិត្តិយស និងដឹងគុណចំពោះស្នាដៃរួមបំពេញយ៉ាងមហិមារបស់ឧត្តមសេនីយ៍ឯកដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេស កសាងនិងការពារមាតុប្រ ទេស។
     ស្ថិតនៅពិធីអនុស្សាវរីយ៍ សមមិត្ត ផាមមិញជីញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានថ្លែងសុន្ទរកថា អនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប។ សមមិត្តអគ្គលេខាបក្សង្វៀងភូត្រុង  ប្រធានរដ្ឋ ង្វៀងស្វឹងភុក ប្រធានរដ្ឋសភាវឿងឌិញហ្វេ បានផ្ញើកម្រងផ្កាប្រសិទ្ធពរ។
     តំណាងឱ្យយុវវ័យ កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាមជំនាន់បន្តស្នង ឧត្តមសេនីយ៍ទោង្វៀងក្វឹកធឿក អតីតមេបញ្ជាការដ្ឋានយោធភូមិភាគលេខ ៤ ក្តុកក្តួលរំលឹងឡើងវិញ នូវបណ្តាអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅចំពោះឧត្តម សេនីយ៍ឯកវ៉ង្វៀងយ៉ាប។ ឧត្តមសេនីយ៍ទោង្វៀងក្វឹកធឿក សម្តែងថា៖ កម្មាភិបាល យុទ្ធជនទូទាំង កងទ័ពជំនាន់ក្រោយនេះ មានក្តីមោទនភាពចំពោះកងទ័ពយើង គឺជាកងទ័ពច្បាំងរយដងឈ្នះរយដង ជាមួយនឹងកម្រាស់ជិត ៨០ ឆ្នាំដែលបាន កសាង ប្រយុទ្ធ និងរីកចម្រើនវ័យវឌ្ឍនាការមោទនៈ និងគោរពកោតសរសើរ “បងប្រុសច្បង” របស់កងទ័ពយើង ហើយជាឧត្តមសេនីយ៍ឯកប៉ិនប្រសប់ ឆ្នើមបណ្តាច់មិនត្រឹមតែរបស់វៀតណាម ប៉ុណ្ណោះ នៅទាំងស្មើលំដាប់ជាមួយនឹងពិភពលោក ទៀតផង។ ជានិច្ចកាលគឺជាដើមកំណើតឫសគល់ជួយជំរុញជំនាន់កម្មាភិបាល យុទ្ធជនខិតខំបញ្ចេញកម្លាំង ឆ្លងកាត់រាល់ការទុក្ខលំបាក ពលី សម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន ដើម្បីទុកឱ្យកងទ័ពប្រជាជនវៀតណាមវីរភាពជានិច្ចកាលគឺជាកងទ័ពប្រយុទ្ធកងកម្លាំងនយោបាយស្មោះត្រង់ ផ្តាច់មុខក្តីជំនឿទុកចិត្តរបស់បក្ស-រដ្ឋនិងប្រជាជន។
     មុននោះ កាលពីថ្ងៃទី ២១ ខែធ្នូ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ និងក្រុមប្រតិភូការងារមជ្ឈិមបានអញ្ជើញទៅដាក់កម្រងផ្កាអុជធូប រំលឹកវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបនៅនឹងផ្នូររបស់ឧត្តមសេនីយ៍ឯកនៃតំបន់កោះអៀង យុងចួរ ឃុំក្វាងដុង ស្រុកក្វាងត្រាច ខេត្តក្វាងបិញ៕         ប្រភពរដ្ឋាភិបាល

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.