08/01/2021 08:31
ប្រទានជូនគ្រឿងឥស្សរិយយសព្រោះបុព្វហេតុកិច្ចការនយោបាយផ្ទៃក្នុងរបស់បក្ស។ រូបថតៈ ហុងពឿង
អញ្ជើញចូលរួមមានសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត តំណាងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត តំណាងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាស្ថាប័នសេនាធិការ ជំនួយការងារគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត គណៈ កម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត គ្រប់ជំនាន់។
ស្ថិតនៅនឹងពិធីជួបជំនេះបណ្តាតំណាងបានរួមគ្នារំលឹកឡើងវិញ ប្រវេណីដ៏ត្រចះត្រចង់របស់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាងនិងការពារមាតុប្រទេស បណ្តាការរួមវិភាគទាន ទៅក្នុងវិស័យនយោបាយផ្ទៃ ក្នុងការបង្ការទប់ស្កាត់ អំពើពុករលួយកែទម្រង់យុត្តិធម៌ ពិសេសគឺក្នុងដំណាក់កាលពីឆ្នាំ ១៩៩២ មកដល់បច្ចុបប្បន្ននេះ។
កាលពីថ្ងៃទី ០៥ មករាឆ្នាំ ១៩៦៦ ការិយា ល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣៣-NQ/TW បង្កើតគណៈនីតិការមជ្ឈិម-ជាអង្គការចាត់តាំងប្រភពដើមរបស់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមនាពេលបច្ចុប្បន្ន នេះ។ នៅខេត្តត្រាវិញ ក្នុងដំណាក់កាលធ្វើសកម្មភាព និងរីកចម្រើន ថ្វីត្បិតមានការផ្លាស់ប្តូរអំពីសមត្ថ កិច្ចភារកិច្ច និងទ្រង់ទ្រាយចាត់តាំងពិតមែន ប៉ុន្តែផ្នែកនយោបាយ ផ្ទៃក្នុងរបស់បក្សខេត្តត្រាវិញជានិច្ចកាលតែងបញ្ជាក់បានតួនាទី ទីតាំងយ៉ាងសំខាន់ក្នុងការងារធ្វើសេនាធិការដោយមានប្រសិទ្ធភាព ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដឹកនាំ ចង្អុលការ និងចាត់តាំងអនុវត្តភារកិច្ចការងារនយោបាយផ្ទៃក្នុង និងបង្ការ ប្រឆាំង នឹងអំពើពុករលួយរួមចំណែករក្សាខ្ជាប់ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម បង្កជាបុព្វបទ ដើម្បីពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។
មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្ត ដាំងក្វឹកខើយ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត បានឳ្យដឹងថា៖ ក្នុងរយៈកាល ៥៥ ឆ្នាំកន្លងហើយ ពិសេស គឺចាប់តាំងពីគណៈកម្មាធិការកិច្ចការផ្ទៃ ក្នុងនៃគណៈកម្មាធិការបក្សខេត្តគឺវឡុង បន្ទាប់ពីនោះគឺគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានបង្កើតឡើង និង ធ្វើសកម្ម ភាពផ្នែកកិច្ចការផ្ទៃក្នុងខេត្តត្រាវិញ សន្សឹមៗនឹងបានរីកចម្រើន និងពង្រីក។ ពិសេសគឺ ក្នុង ដំណាក់កាល ២០១៣-២០២០ គណៈកម្មាធិការ កិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តបានម្ចាស់ការ និងធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សខេត្តដឹកនាំ ចង្អុលការលើវិស័យកិច្ចការនយោ បាយផ្ទៃក្នុងទាន់ពេល កសាងបណ្តាស្ថាប័នកិច្ច ការនយោបាយផ្ទៃក្នុងស្អាតស្អំរឹងមាំ ធ្វើសេនាធិការចេញផ្សាយសារាចរសំខាន់ៗជាច្រើនស្តីអំពី ការអនុវត្តន៍ភារកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់ អំពីការងារការពារជាតិ កិច្ចយោធាមូលដ្ឋានអំពីការបង្កើនការដឹកនាំលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារត្រួតពិនិត្យស៊ើបអង្កេត កោះហៅវិនិច្ឆ័យកាត់ទោស និងអនុវត្តសាលក្រមនៅលើភូមិសាស្ត្រខេត្ត អំពីការបង្កើនការដឹកនាំចង្អុលការមានប្រសិទ្ធភាពការងារប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយការងារអនុវត្តសាលក្រមរដ្ឋប្បវេណី ជំនួយឧបត្ថម្ភច្បាប់និងគោលការណ៍ចង្អុល ការជាច្រើនដែលមានការទាក់ទិនដល់ការងារកែទម្រង់គតិយុត្តិ ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស សវនាការពលរដ្ឋ ។ល។ ផ្តើមពី នោះ ជារៀងរាល់ឆ្នាំការងារសន្តិសុខការពារជាតិតែងបានបង្កើន ធានារក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់នយោបាយ និងរក្សាខ្ជាប់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលខាងមុខនេះគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តបន្តពង្រីកលទ្ធផលស្នាដៃដែលផ្នែកសម្រេចបាននិយាយរួមបន្តធ្វើ សេនាធិការសំណើស្នើដឹកនាំចង្អុលការលម្អិតបណ្តាទស្សនៈគោលការណ៍របស់បក្សស្តីអំពីបណ្តាខ្លឹមសារទាក់ទិនដល់ការងារនយោបាយផ្ទៃក្នុងបង្ការប្រឆាំងនឹងអំពើពុលរលួយខ្ជះខ្ជាយ ដែលបានចែងក្នុងឯកសារមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ រួមចំណែកអនុវត្តដោយ មានប្រសិទ្ធភាពគោលដៅភាគកម្រិតរបស់សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តអាណត្តិកាល ២០២០-២០២៥។
នាឱកាសនេះដែរគណៈកម្មាធិការកិច្ចការផ្ទៃ ក្នុងនៃគណៈកម្មាធិការបក្សខេត្តបានសំណើស្នើគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមប្រទានជូនគ្រឿងឥស្សរិយយសព្រោះបុព្វហេតុកិច្ចការនយោ បាយផ្ទៃក្នុងរបស់បក្ស កត់ត្រាការរួមវិភាគទាន យ៉ាងសកម្ម សំខាន់របស់បណ្តាសមមិត្តជាអតិតសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត កម្មាភិបាលបុគ្គលិករបស់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តរបស់ផ្នែក នយោបាយផ្ទៃក្នុងរបស់បក្ស៕
ប្រែសម្រួល៖ រតនា