15/06/2021 08:07
កំពង់ផែញ៉ារុងបានផ្តិតលើប័ណ្ណប្រៃសនីយកាលសម័យអាណានិគមបារាំង។
១. កាលពីឆ្នាំ ១៩១១-១៩១៧ ៖ កាលពីថ្ងៃទី ០៥ មិថុនាឆ្នាំ ១៩១១ ង្វៀងតឹកថាញ់យកឈ្មោះជា វុាំងបា ជាអ្នកជំនួយដណ្តាំស្លលើកប៉ាល់ Amitral Latouche tréville ចាកចេញកំពង់ផែញ៉ារុងឆ្លងទៅប្រទេសបារាំង។ ថ្ងៃទី ០៥ មិថុនាឆ្នាំ ១៩១១ អ៊ំតាមកប៉ាល់ចូលចតកំពង់ផែកំឡុំប៊ីប្រទេសស្រីលង្កា។ថ្ងៃទី ៣០ មិថុនាឆ្នាំ ១៩១១ តាមកប៉ាល់ចូលចតនៅកំពង់ផែសាលអិតរបស់ប្រទេសអេហ្ស៉ីប។ ខែកក្កដាឆ្នាំ ១៩១១ អ៊ំចូលដល់ប្រទេសបារាំង។ ឆ្នាំ ១៩១២ តាមត្រាចចររបស់កប៉ាល់នេះ អ៊ំទៅដល់បណ្តាប្រទេសដូចជា៖ ប្រទេសជីប៊ូទី អេស្ប៉ាញ ទ័រទុយហ្គាល់ អាល់ហ្សេរី ទុយនីស៊ី សេណេកាល បេណាំង កាមេរូន កុងហ្គោ អាហ្សង់ទីន អ៊ុយរូហ្កាយ ប្រាស៊ីល ។ ក្នុងរយៈកាលតែ ០២ ឆ្នាំ ១៩១២-១៩១៣ អ៊ំចូលមកធ្វើការ និងស្វែងរកស្ថានការណ៍នៅប្រទេសអាមេរិក។ ឆ្នាំ ១៩១៣ ង្វៀងតឹកថាញ់តាមកប៉ាល់ចាកចេញពីប្រទេសអាមេរិកវិលត្រឡប់មកប្រទេសបារាំង។ ក្នុងដំណាក់កាល ១៩១៣-១៩១៧ អ៊ំ មកធ្វើការ និងស្វែងរកស្ថានការណ៍នៅប្រទេសអង់គ្លេស។ ក្នុងរយៈកាលប្រមាណ ០៦ ឆ្នាំដែលបានត្រាចចរ “ជុំវិញពិភពលោក” នៅទីណាក៏ដោយតែងប្រទះឃើញនូវមហាជនពលកម្មត្រូវ វណ្ណៈនាយទុនសង្កត់សង្កិនរឹបត្បិតបានជួយឲ្យអ៊ំមានសតិអារម្មណ៍បញ្ជាក់បានថា៖ “ ពិតជាព័ណ៌ សម្បុរស្បែកមានការខុសគ្នា ប៉ុន្តែនៅលើលោក នេះមានតែពូជមនុស្សពីរយ៉ាងគឺ៖ ពូជមនុស្ស សង្កត់សង្កិនរឹបត្បិត និងពូជមនុស្សត្រូវសង្កត់សង្កិនរឹបត្បិត”៕
ង្វៀងតឹកថាញ់ ជំនួយដណ្តាំស្លនៅសណ្ឋាគារប្រទេសអង់គ្លេស។
២.ឆ្នាំ ១៩១៧-១៩១៩៖ ចាប់តាំងពីថ្ងៃទី ១៣ មិថុនាឆ្នាំ ១៩២៣ ង្វៀងតឹកថាញ់ បានត្រឡប់មកពីប្រទេសអង់គ្លេសចូលមកប្រទេសបារាំងដើម្បីចូលរួមចលនាអាណិកជនផ្ទាល់ និងចលនាពលករបារាំង។ នៅចុងខែកញ្ញាឆ្នាំ ១៩១៩ អ៊ំឆ្លង ទៅប្រទេសអាល្លឺម៉ង់ឬចរវិលត្រឡប់មកប្រទេសបារាំងនៅខែតុលា ឆ្នាំ ១៩១៩។ ថ្ងៃទី ១៨ មិថុនា ឆ្នាំ ១៩១៩ យកឈ្មោះជា ង្វៀងអាយក្វឹក អ៊ំបានផ្ញើជូនដល់អង្គសន្និបាតសន្តិភាព Vereailles អត្ថបទ “ទាមទាររបស់ប្រជាជនអាងណាម” ការដែល បណ្តាអ្នកបញ្ជាអង្គសន្និបាតសន្តិភាព Vereailles មិនបានយកចិត្តទុកដាក់អ្វីដល់អត្ថប័ទទាមទារដែលបានត្រដាងបញ្ចេញឲ្យឃើញច្បាស់សារធាតុ អត្តចរិត មហិច្ឆិតាបោកបញ្ឆោតប្រជាជនអាណា និគមរបស់ចក្រពត្តនិយម។ “អត្ថប័ទទាមទាររបស់ ប្រជាជនអាងណាម” បានរាលដាលចេញទូលំ ទូលាយបង្កជាទង្គុកទង្គើសូរសម្លេងយ៉ាងធំទៅក្នុងមតិសង្គមរបស់ប្រទេសបារាំង បណ្តាប្រទេស អាណានិគមបណ្តាលឲ្យមានការភ្ញាក់ស្មារតីតស៊ូស្នេហាជាតិរបស់ប្រជាជនវៀតណាម និងឥណ្ឌូ ចិនគ្រប់ជាន់ស្រទាប់៕ (យោងតាមកាសែតកងទ័ពប្រជាជន)