22/06/2021 08:08
ក្រមវណ្ណកម្ម “មាគ៌ាបដិវត្តន៍”។
៥- ឆ្នាំ ១៩២៤-១៩២៧៖ ថ្ងៃទី ១១ វិច្ឆិកាឆ្នាំ ១៩២៤ ដល់ខែឧសភាឆ្នាំ ១៩២៧ អ៊ំធ្វើសកម្មភាពនៅប្រទេសចិន។ ឆ្នាំ ១៩២៤ តាមដំណើរចេញពីប្រទេសសូវៀតមកប្រទេសចិន អ៊ំបានឈានចូលកំពង់ផែសមុទ្រមួយរបស់ជប៉ុន។ ក្នុងរយៈពេលនៅប្រទេសចិន អ៊ំបានចាត់តាំងបើកថ្នាក់ហ្វឹកហាត់ជូនកម្មាភិបាលបដិវត្តន៍វៀតណាមបានច្រើនថ្នាក់។ ហើយសរសេរបានពីរអត្ថប័ទដ៏ល្បីឈ្មោះនោះគឺ “សាលក្រមរបបអាណានិគមបារាំង” និង “មាគ៌ាបដិវត្តន៍” បង្កើតសមាគមវៀតណាមបដិវត្តន៍យុវជន ចាត់តាំងដើម កំណើតរបស់បក្ស។ ខែឧសភាឆ្នាំ ១៩២៧ ង្វៀងអាយក្វឹកចាកចេញពីក្វាងចូវទៅហុងកុង ដល់ថឿងហាយ រួចចុះកប៉ាល់ពីថឿងហាយទៅប្រទេសសូវៀត។ មកដល់ Moscow ធ្វើការក្នុងអន្តរជាតិកុម្មុយនិស្ត។ ខែ វិច្ឆិកាឆ្នាំ ១៩២៧ ង្វៀងអាយក្វឹកបានអន្តរជាតិកុម្មុយនិស្តចាត់ឲ្យទៅប្រទេសបារាំង អ៊ំចាកចេញពី Moscow ទៅ អាល្លឺម៉ង់ បន្ទាប់ពីនោះសម្ងាត់ឆ្លងទៅប្រទេសបារាំងវិញ។ ខែ ធ្នូ ឆ្នាំ ១៩២៧ ទទួលបានការ ប្រគល់ភារៈរបស់អន្តរជាតិកុម្មុយនិស្ត ង្វៀងអាយ ក្វឹកចាកចេញពីប្រទេសបារាំងចូលទៅរួមអង្គ ប្រជុំរបស់មហាសន្និបាតក្រុមប្រឹក្សាសហព័ន្ធ ប្រឆាំងសង្គ្រាមចក្រពត្តនៅនឹង Brussels ប្រទេស បែលហ៊្សិក។ ខែ ធ្នូឆ្នាំ ១៩២៧ ង្វៀងអាយក្វឹកសម្ងាត់វិលត្រឡប់មកអាល្លឺម៉ង់ និងទទួលបន្ទុក ធ្វើជាអ្នកយកសារព័ត៌មានឲ្យកាសែតអន្តរជាតិ (Die Welt)៕
ផ្ទះរតឈើបានសាងសង់ឡើងវិញនៅនឹងទីសម្រាក់នៅអ៊ំហូ-ខេត្ត ភិកជិក ប្រទេសថៃកាលពីឆ្នាំ ១៩២៨។
៦-ឆ្នាំ ១៩២៨-១៩២៩៖ ដើមខែមិថុនាឆ្នាំ ១៩២៨ ង្វៀងអាយក្វឹកចាកចេញពីប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមត្រាច់ចរទៅជិតដល់ប្រទេសជាតិយើង។ តាំងពីប្រទេសអាល្លឺម៉ង់ អ៊ំត្រាច់ចរឆ្លងប្រទេស ស្វីស រួចឆ្លងប្រទេសអ៊ីតាលី ផ្តើមពីនោះ ចុះកប៉ាល់ជប៉ុនទៅប្រទេសថៃ តាមដំណើរផ្លូវត្រាច់ចរ អ៊ំបានសម្រាក់នៅនឹងប្រទេសស្រីលង្កាប៉ុន្មានថ្ងៃ។ ក្នុងរយៈពេលធ្វើសកម្មភាពនៅប្រទេសថៃង្វៀងអាយក្វឹកបានឆ្លងទន្លេមេគង់យ៉ាងតិចណាស់បានពីរលើកដើម្បីឆ្លងទៅប្រទេសឡាវដើម្បីសិក្សាស្រាវជ្រាវស្ថានការណ៍សេដ្ឋកិច្ច នយោបាយ សង្គមរបស់ប្រជាជានឡាវ។ ជាមួយ នឹងការធ្វើសកម្មភាពយ៉ាងសកម្មរបស់ង្វៀង អាយក្វឹក បានជាចលនាស្នេហាជាតិរបស់អា ណិកជននៅប្រទេសថៃតែងមានភាពវិវឌ្ឍន៍ថ្មីដូចជា៖ បណ្តាអង្គការចាត់តាំងបដិវត្តន៍បាន ពង្រឹង និងពង្រីក ភាពសាមគ្គីរវាងប្រជាជន ប្រទេសទាំងពីរបានរិតបណ្តឹង កម្រិតវិជ្ជារបស់ កម្មាភិបាល និងអាណិកជនបានបង្កើនឡើង៕ (ប្រភពពីកាសែកងទ័ពប្រជាជន)