• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុវត្តម៉ឹងម៉ាត់គម្លាតសង្គម ខិតខំត្រួតពិនិត្យ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលក្នុងសង្គម

10/08/2021 08:56

នោះជាខ្លឹមសារមួយក្នុងបណ្ដាខ្លឹមសារចង្អុលការរបស់សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង ក្នុងអង្គសន្និបាត គណៈអចិន្រ្តៃយ៍បក្សខេត្តបើកទូលាយបានចាត់តាំងកាលពីថ្ងៃទី ០៦ ខែសីហាដោយរូបភាពផ្សាយបន្តផ្ទាល់។

សន្និបាតបើកទូលាយផ្សាយបន្តផ្ទាល់បូកសរុបស្ថានភាពអនុវត្តកម្មវិធីការងារខែកក្កដានិងខែសីហា។ រូបថត៖ គីមឡង
     គណៈអចិន្រ្តៃយ៍បក្សខេត្តចាត់តាំងសន្និបាត​គណៈអចិន្រ្តៃយ៍បក្សខេត្តបើកទូលាយ ដើម្បីបូកសរុបស្ថានភាពអនុវត្តកម្មវិធីការងារខែកក្កដា និងផ្សព្វផ្សាយកម្មវិធីការងារខែសីហាឆ្នាំ ២០២១។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្តរួមជាមួយបណ្ដាអនុលេខាបក្សខេត្តធ្វើអធិបតីអង្គសន្និបាត។
     ក្នុងខែកក្កដាឆ្នាំ ២០២១ ស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលស្មុគស្មាញ រហ័សមានច្រើនករណីកើតក្នុងសហគមន៍ បណ្ដាលឲ្យលំបាកដល់ការបង្ការទប់ស្កាត់ជំងឺលើភូមិសាស្រ្តខេត្ត ជះឥទ្ធិពលធ្ងន់ធ្ងរដល់ការផលិត ធ្វើអាជីវកម្ម និងជីវភាពរបស់ប្រជាជន។ ថ្វីត្បិតដូច្នោះក្ដី គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត បានម្ចាស់ការ ប្ដេជ្ញាដឹកនាំចង្អុលការបណ្ដាផ្នែក បណ្ដាថ្នាក់មូលដ្ឋានធ្វើ ល្អការងារបង្ការ រកស្នាមជំងឺ គម្លាតសង្គម ព្យាបាលមកទល់ពេលនេះ ស្រុក ទីផ្សាររួមខេត្ត ក្រុងមួយចំនួនក្នុងខេត្តត្រួតបានជំងឺ។
     ផ្សព្វផ្សាយអនុវត្តបណ្ដាខ្លឹមសារតាមកម្មវិធីផែនការដាក់ចេញ។ ក្នុងខែកក្កដាឆ្នាំ ២០២១ អនុវត្តសម្រេចផែនការចុះពូជស្រូវរដូវដើមឆ្នាំ មកទល់ពេលនេះ ផ្ទៃដីផលិតស្រូវចុះពូជ ក្នុងបណ្ដារដូវបាន ១៣៣.៨៤ ៨ ហិកតា សម្រេច ៦៨,៩% នៃផែនការ ដំណាំដាំបាន ៣៦.៦៧៥ ហិកតា សម្រេច ៧០% នៃផែនការ ស្ថានភាពអាសន្នរោគជំងឺលើសត្វចិញ្ចឹមបានត្រួតពិនិត្យបរិមាណផលជលផលទទួលបាន ១២៧.៩៤៥ តោន  សម្រេច ៥៣,៩% នៃផែនការជីកស្ដារ ប្រឡាយធារាសាស្រ្តវាលស្រែបាន ៦៧៩ សំណង់សម្រេច ៩៩,៧% នៃផែនការ ប្រមូលថវិការដ្ឋបាន ៩៤៩,៤ ពាន់លានដុង កើនចំនួនមកទល់ពេលនេះបាន ១០.១៥៧ ពាន់លាន ដុង សម្រេច ៧៣% នៃគម្រោងថវិកាផ្ដល់ថ្មី សេចក្ដីសម្រេចចិត្តឲ្យគោលការណ៍វិនិយោគគម្រោងការក្នុងប្រទេស  ០៣ គម្រោង កើន ចំនួនពីដើមឆ្នាំមកទល់ពេលនេះ ផ្ដល់ថ្មី ១៧ គម្រោង សរុបទុនវិនិយោគ ១០.៣៣៥ ពាន់លានដុង ពង្រីកថ្មី ៣២ អាជីវកម្ម បង្កើនចំនួន មកទល់ ពេលនេះ ពង្រីកថ្មីបាន ២៣៨ អាជីវកម្ម ជាមួយចំនួនទុនចុះឈ្មោះ ៤.៤៩៥ ពាន់ លានដុង។ ចាត់តាំងសម័យប្រឡងយកវិញ្ញា បនបត្រវិទ្យាល័យត្រូវតាមបែបបទ ធានាសុវត្ថិ ភាពការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោះ ស្រាយការងារធ្វើថ្មីជូនពលករ ១.២៥៦ នាក់។
     ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និបាត សមមិត្ត ង៉ូជីកឿង បានសង្កត់ធ្ងន់ថា៖ ក្នុងខែ សីហា និងបណ្ដាខែចុងឆ្នាំ ២០២១ បណ្ដាផ្នែក បណ្ដាថ្នាក់ អង្គភាព មូលដ្ឋានអនុវត្តម៉ឹងម៉ាត់គម្លាតសង្គម ខិតខំត្រួតពិនិត្យ ទប់ស្កាត់ បន្ថយជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលក្នុងសហគមន៍។ បង្កើនការត្រួតពិនិត្យឲ្យបានម៉ត់ចត់ បណ្ដាតំបន់ហ៊ុមព័ទ្ធ ចត្តាឡីស័ក ត្រួតពិនិត្យក្រើនរំលឹក ពិន័យម៉ឹងម៉ាត់បណ្ដាករណីបំពាន។ ចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ធានាប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាពទាន់ពេល ត្រូវតាមមុខសញ្ញា ក្ដាប់ច្បាស់គ្រួសារ ក្រីក្រ គ្រួសារលំបាកទន់ខ្សោយ បំផុតគឺប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធមណ្ឌលចត្តាឡីស័ក អាស្រ័យដោយរងឥទ្ធិពលនៃជំងឺកូវីដ-១៩ ដើម្បីឧបត្ថម្ភទាន់ពេល។ ចង្អុលការឲ្យបណ្ដាអាជីវកម្ម ក្រុមហ៊ុន សហគ្រាស រោងចក្រ មូលដ្ឋាន ផលិត អាជីវកម្មត្រូវធានាបណ្ដាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
     គណៈកម្មាធិការប្រជាជនខេត្ត បណ្ដាផ្នែក បណ្ដាថ្នាក់មូលដ្ឋានផ្ដុំដោះស្រាយការលំបាក ដើម្បីប្រជាជន ងាយស្រួលក្នុងការប្រមូលផល កសិផលជលផលដោយមិនទុកឲ្យខូចខាតច្រើន។ យកចិត្តទុកដាក់ឧបត្ថម្ភដោះស្រាយ ច្រកចេញសម្រាប់មុខទំនិញកសិផលបង្ក លក្ខណៈ ឲ្យកសិករផលិត ផ្ដោះប្ដូរមុខទំនិញ សុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ផ្ដុំរំសាយទីធ្លាបណ្ដាសំណង់គម្រោងការ ក្នុងនោះ អាទិភាពឲ្យបណ្ដាគម្រោងការវាយោអគ្គិសនីរោងចក្រទឹកស្អាត។ល។ តាមដានឧបត្ថម្ភ ដល់បណ្ដាអ្នកវិនិយោគជំរុញល្បឿនផ្សព្វផ្សាយ គម្រោងការ ទន្ទឹមនឹងនោះ អនុវត្តប្ដូរផ្ដាច់ការរំសាយបណ្ដាប្រភពទុនសម្រាប់កសាងសំណង់ រឹងមាំ៕                 ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.