24/08/2021 08:54
លោក គឹមង៉ុកថាយ ត្រួតពិនិត្យស្ថានភាពជំងឺកូវីដ-១៩ នៅស្រុកថ្កូវ។ រូបថត៖ ផាងត្វឹង
របាយការណ៍ជូនក្រុមប្រតិភូការងារ ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សស្រុកថ្កូវបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគជំងឺ នៅលើភូមិសាស្ត្រស្រុកថ្កូវប្រែប្រួលយ៉ាងស្មុគស្មាញ ក្នុងទូទាំងស្រុកមាន ៣២៩ ករណី F0 និង ៩៧៥ ករណី F១ កំពុងបានធ្វើចត្តាឡីស័កប្រមូលផ្តុំ បង្កើតប៉ុស្តិ៍រាំងស្កាត់នៅលើភូមិសាស្ត្របណ្តាឃុំ ទីប្រជុំជន ៤៦ កន្លែង និងក្រុម ប៉ុស្តិ៍រាំងស្កាត់តភ្ជាប់ភូមិ អនុសង្កាត់ ៧៣ កន្លែង ដើម្បីត្រួតពិនិត្យរោគជំងឺ។ល។ ស្រុកចង្អុលការផ្នែកដែលមានសមត្ថកិច្ច ផ្នែកជំនាញការខិតខំប្រញាប់រុញច្រានរោគជំងឺកូវីដ-១៩។
អនុលេខាប្រចាំការបក្សខេត្តគឹមង៉ុកថាយ ចង្អុលការថា៖ ស្រុកថ្កូវគប្បីប្រគល់ការងារភារកិច្ចជាក់ច្បាស់ឱ្យសមាជិកគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គ្រប់រូប ម្ចាស់ការក្តាប់ខ្ជាប់ស្ថានភាព ប្តូរផ្តាច់ក្នុងការចង្អុលការការងារប្រមាញ់រកហ៊ុមព័ទ្ធតំបន់ និងកំចាត់រោគជំងឺ បង្កើនការគ្រប់គ្រង ពិនិត្យអង្កេត ហ្មត់ចត់ចំពោះបណ្តាករណីចត្តាឡីស័កប្រមូលផ្តុំ មិនទុកឱ្យរីករាលដាលជ្រាបឆ្វេងគ្នា អនុវត្តម៉ឹងម៉ាត់ ការត្រួតពិនិត្យហ្មត់ចត់ការអនុវត្តន៍ គម្លាតសង្គម ពង្រីកតួនាទីបណ្តាក្រុមអង្កេតសហគមន៍ បង្កើនការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អការងារចាក់វ៉ាក់សាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ធានាចាក់គ្រប់ចំនួនមនុស្ស និងត្រឹមត្រូវតាមសន្ទុះកំណើន។ល។ ថែទាំជីវភាពប្រជា ជនធានាការពង្រីកសេដ្ឋកិច្ច-សង្គម។
សមមិត្ត គឹមង៉ុកថាយ បានសាកសួរសុខទុក្ខ ដល់សុខភាព ជូនទេយ្យវត្ថុ និងជំរុញទឹកចិត្ត ស្មារតីដល់កម្មាភិបាល យុទ្ធជនកំពុងបំពេញភារកិច្ចបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ ក្រើនរំលឹកដល់កម្មាភិបាល យុទ្ធជនបំពេញការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ គប្បីជ្រោងខ្ពស់ស្មារតី ទទួលបន្ទុកភារកិច្ច អនុវត្តល្អភារកិច្ចថែទាំសុខ ភាពជូណប្រជាជន ធានាសុខុមាលភាពសង្គម។ ប្រជាជន គប្បីត្រូវមានភារកិច្ចសហគមន៍ រួមកម្លាំងគំនិត ជាមួយ នឹងរដ្ឋអំណាចមូលដ្ឋានឆាប់ រុញច្រានអាសន្នរោគជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ រតនា