• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ អញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិនៅភូមិចាយ៉ា

10/11/2023 09:17

នេះជាភូមិដែលបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុកជ្រើសធ្វើជាកន្លែងចង្អុលការបានចាត់តាំងឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកាកន្លង។អញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ នៅទាំងមានបណ្ដាសមមិត្ត៖​ ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផាមតៀកគឿង អនុប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ត្រឹងទ្រីគឿង លេខាសម្ព័ន្ធយុវជនខេត្ត ថាច់ធីធូហាសមាជិកាគណៈប្រតិបត្តិការបក្ស​ខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង ត្រឹងមិញបាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ង្វៀងវុាំងត្រាយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក រួមជាមួយ តំណាងថ្នាក់ដឹកនាំបណ្ដាការិយាល័យ គណៈ ផ្នែកស្រុក ឃុំ និងប្រជាជនមូលដ្ឋាន ជាង ២០០ រូប។

បណ្ដាតំណាងចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិនៅភូមិចាយ៉ា។


នៅក្នុងទិវាតំណាងទាំងឡាយបានស្ដាប់ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សឃុំវិញ គីមរំលឹកឡើងវិញពីប្រវេណី ៩៣ ឆ្នាំនៃរណសិរ្ស ជនជាតិឯកភាពវៀតណាម បច្ចុប្បន្នគឺគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម (១៨/១១/ ១៩៣០- ១៨/១១/២០២៣) បានស្ដាប់គណៈការងាររណសិរ្សភូមិចាយ៉ារបាយការណ៍ពីលទ្ធផល សកម្មភាពលើបណ្ដាវិស័យ ក្នុងនោះ មានចលនាកសាងជនបទថ្មី  អារ្យធម៌ទីក្រុងជាដើម។
ឆ្នាំ ២០២៣ គណៈការងាររណសិរ្សភូមិចាយ៉ា ឃុំវិញគីម ស្រុកកូវង៉ាង បំផុសចលនាកសាងផ្ទះមហាសាមគ្គីបានចំនួន ២ ខ្នងជូនដល់គ្រួសារក្រជួបលំបាកអំពីលំនៅឋាន និងអំណោយ ៤០០ ចំណែកជូនគ្រួសាក្រ ជិតក្រសរុបទឹកប្រាក់ជាង ២៦០ លានដុង។ ក្នុងនោះ ប្រភពមូលនិធិសុខុមាលភាពសង្គមនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភ ៤០ លានដុង។ ក្រៅពីនោះ គណៈកាងរងារ រណសិរ្សភូមិបំផុសចលនាទីសក្ការបូជាវិញគីម រួមជាមួយសាសនិកជន និងបណ្ដាសប្បុរសជនកសាងផ្លូវបេតុងបានប្រវែង ០១ គីឡូម៉ែត្រនៅភូមិចាយ៉ា គិតជាតម្លៃទឹកប្រាក់ ៣៣០ លាន ដុង។ឧបត្ថម្ភប្រាក់កាស សៀវភៅឱ្យសិស្សក្រ សិស្សមានស្ថានភាពលំបាកចំនួន ៧៥ រូប។
 អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានសម្ដែងការសាទរជាមួយ ស្នាដៃដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញគីម និងគណៈការងាររណសិរ្សភូមិចាយ៉ាសម្រេចបាននាពេលកន្លង។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុល ការ នៅពេលខាងមុខ បក្ខភាគស្រុក និងរដ្ឋអំ ណាចមូលដ្ឋានគប្បីផ្ដុំអនុវត្តកម្មវិធីគោលដៅ ជាតិកសាងជនបទថ្មី ៣ យ៉ាង បន្ថយភាពក្រីក្រ ស្ថិភាព ពង្រីកសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនរួមជាតិភាគតិចដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ចាត់តាំងឱ្យបានល្អបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រជាជន ជំរុញទឹកចិត្ត លើកទឹកចិត្តចំពោះគំរូជឿនលឿន បណ្ដាសមូហភាព  និងបុគ្គលឆ្នើម។ ពង្រីកស្មារតីជួយគ្នាទៅវិញ ទៅមកក្នុងសហគមន៍។ បំផុសចលនាបណ្ដាអាជីវកម្ម អង្គការចាត់តាំងបុគ្គលសកម្មចូល រួមឧបត្ថម្ភមូលនិធិ «ដើម្បីជនក្រីក្រ»ក្នុងខែកំ ពូល «ដើម្បីជនក្រីក្រ»ឆ្នាំ ២០២៣។

សមមិត្ត គឹមង៉ុកថាយ ជូនស្លាកនិមិត្តផ្ទះមហាសាមគ្គីដល់សមមិត្ត ថាច់ធីធូហា។
ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានជូនស្លាកនិមិត្តផ្ទះ ១៣០ ខ្នងដល់ថ្នាក់ដឹកនាំ ស្រុកឧបត្ថម្ភដល់គ្រួសារក្រ ជិតក្រលើភូមិសាស្រ្តស្រុក សរុបថវិកាជាង ៥,៣ ពាន់លានដុង។ 
នាឱកាសនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានជូនបណ្ណសរសើរដល់គណៈការងាររណសិរ្សភូមិចាយ៉ាដែល សម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង» ជូនផ្ទះមហាសាមគ្គីចំនួន ២ ខ្នង (តម្លៃ ៤០ លានដុងក្នុងមួយខ្នង) និងអំណោយ ៣០ ចំណែកដល់គ្រួសារក្រនៅភូមិចាយ៉ា (ក្នុងមួយចំណែកៗជាទឹកប្រាក់ ៥០០.០០០ ដុង)។ គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ឃុំជូន លិខិតសរសើរ ១០ ច្បាប់ដល់បណ្ដាសមូហភាពដែលសម្រេចឆ្នើមការងារបំផុសចលនាមូលនិធិសុខុមាលភាពសង្គម និងបុគ្គល ២៣ រូបដែលមានស្នាដៃឆ្នើមក្នុងចលនា «ទូទាំងប្រ ជាជន សាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌»។ គណៈសាមគ្គីសាសនាកាតូលិកស្រុក ជូនអំណោយ ៥៥ ចំណែកដល់គ្រួសារក្រជិតក្រ។ សម្ព័ន្ធយុវជនខេត្តឧបត្ថម្ភដោះស្រាយការងារ ធ្វើផលិតធ្វើអាជីវកម្មជាទឹកប្រាក់ ១ ពាន់លាន​ដុង និងស្ពានជនបទ ១ កន្លែងជូនឃុំវិញគីម ជាទឹកប្រាក់ ១៥០ លានដុង៕     ដំណឹង-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.