16/11/2021 05:23
សន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ ។ រូបថត៖ ម៉ីញ៉ឹង
ផ្តើមពីច្បាប់សហករណ៍ឆ្នាំ ២០១២ មានសុពលភាព ស្ថានភាពធ្វើសកម្មភាព សេដ្ឋកិច្ច សមូហភាព សហករណ៍មានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ សហករណ៍កំពុងធ្វើស្នូលក្នុងទម្រង់សេដ្ឋកិច្ចដ៏សមស្រប ជួយឱ្យប្រជាកសិករចងសម្ព័ន្ធផលិត លក់ផលិតផល និងរក្សាខ្ជាប់ការប្រកបរបរចិញ្ចឹមជីវិតចីរភាព។ ចាប់តាំងពីឆ្នាំ ២០០២-២០២០ បង្កើតសហករណ៍ថ្មីបាន ២៦៦ កន្លែង រំសាយសហករណ៍១៦៣ កន្លែង។ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តមានសម្ព័ន្ធសហករណ៍ ០១ កន្លែង សហករណ៍ ១៧០ កន្លែង កំពុងធ្វើសកម្មភាពជាមួយនឹងទុនលក្ខន្តិកៈ ១៦៥,៤២៣ ពាន់លានដុង តាមគ្រោងផែនការដល់ថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២១ មាន សមាជិកចូលរួមក្នុងសហករណ៍ ២៩.៩១២ នាក់ ជាមួយនឹងកម្លាំងពលកម្ម ១.១៧៣ នាក់ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៣ កើន ១៤០ នាក់។ រួមជាមួយនឹងនោះ ចាប់តាំង ពីឆ្នាំ ២០០២-២០២០ បង្កើតក្រុមសហការថ្មី ១.៩៦០ ក្រុម។ គិតមកដល់ពេលនេះក្នុងទូទាំងខេត្តមានក្រុមសហការ ១.៨៨៣ ក្រុម ដោយមានសមាជិក ៣៤.២០៦ នាក់។ ក្នុង នោះក្រុមសហការកសិកម្មចំនួន ១.៧៩១ ក្រុម ក្រុមសហការលើវិស័យពាហិរកសិកម្មចំនួន ៩២ ក្រុម។
ខិតខំដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ ឆ្នាំ ២០៤៥ គោលដៅដល់ឆ្នាំ ២០៣០ មាន សហករណ៍ពី ៥០-៦០% ធ្វើសកម្មភាពល្អ មានក្រុមសហការពី ៧០-៨០% និងសហករណ៍ចងសម្ព័ន្ធជាមួយនឹងអាជីវកម្មក្នុងការផ្គត់ផ្គង់សេវា ផ្គត់ផ្គង់ច្រកចូល និងម៉ៅទិញផលិតផល។ ដល់ឆ្នាំទី ២០៤៥ មានសហករណ៍កសិកម្ម ៨០% ចងសម្ព័ន្ធជាមួយនឹងអាជីវកម្មសហករណ៍ កសិកម្ម ៧០% ផ្គត់ផ្គង់បច្ចេកវិទ្យាខ្ពស់ ក្នុងវិស័យកសិកម្ម។ល។ ដើម្បីសម្រេចបានគោលដៅនេះ បណ្តាមន្ទីរ ផ្នែកមានការទាក់ទិនសហការជាមួយនឹងបណ្តាមូលដ្ឋានប្រមូលផ្តុំកម្លាំង ផ្លាស់ប្តូរថ្មីវិធីសាស្ត្រនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយ បង្កលក្ខណសម្រាប់សហករណ៍បានច្បាមខ្ជាប់ជាមួយនឹងមូលនិធិឧបត្ថម្ភពង្រីកសហករណ៍របស់ខេត្ត របស់មជ្ឈិម ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិត។
សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចង្អុលការ គប្បីជំរុញមាំការចងសម្ព័ន្ធជាមួយនឹង បណ្តាអាជិវកម្មដើម្បីចងសម្ព័ន្ធក្នុងការផលិត កសិកម្ម កែច្នៃ និងលក់ផលិតផល។ ជំរុញមាំការផ្លាស់ប្តូររចនាសម្ព័ន្ធការផលិត ផ្គត់ផ្គង់ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ផលិតស្អាត សុវត្ថិភាព ភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី និងពង្រីក សេដ្ឋកិច្ចសហការ សហករណ៍។ ពង្រីកពហុសណ្ឋានបណ្តាប្រភេទទម្រង់សហករណ៍កសាង ទម្រង់សហករណ៍របៀបថ្មីដោយភ្ជាប់ជាមួយ នឹងការពង្រីកកន្សោមតម្លៃផលិត មុខទំនិញ មុខព្រួញ ដែលមានរូបភាពធំ និងកម្លាំងរីករាលដាល លើកកម្ពស់គុណភាព ប្រសិទ្ធភាព ធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្មរបស់បណ្តាសហករណ៍ឱ្យសមស្របជាមួយនឹងលក្ខណសេដ្ឋកិច្ចរបស់មូលដ្ឋាន។ ខិតខំលើកស្ទួយសេដ្ឋកិច្ចសមូហភាពពិតប្រាកដជាសមាសភាពមួយក្នុងបណ្តាសមាសភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ គប្បីពង្រឹង ផ្លាស់ប្តូរថ្មី ពង្រីកសេដ្ឋកិច្ចសហករណ៍ សហការកសិកម្មដោយ ភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី និងផ្លាស់ ប្តូររចនាសម្ព័ន្ធកសិកម្មឡើងវិញ រួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ប្រភពចំណូល កាត់បន្ថយភាពក្រីក្រចិរភាព។ កសាង និងពង្រីកទម្រង់សហករណ៍របៀបថ្មី ធានាប្រសិទ្ធផាព និងពង្រីកទូលាយ។
សន្និបាតបានប្រកាសសេចក្តីសម្រេចចិត្ត របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រទានជូនបណ្ណសរសើរដល់សមូហភាព និងបុគ្គល ៣៧ កន្លែង និងរូបដែលមានស្នាដៃក្នុង ការរួមចំណែកផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW ចុះថ្ងៃទី ១៨ មិនាឆ្នាំ ២០០២ សន្និបាតលើកទី ៥ នីតិកាលទី ៩ ស្តីអំពីបន្តការផ្លាស់ថ្មី ពង្រីក និងលើកកម្ពស់លទ្ធ ផលសេដ្ឋកិច្ចសមូហភាព និង ១០ ឆ្នាំអនុវត្តច្បាប់សហករណ៍ឆ្នាំ ២០១២៕ ប្រែសម្រួល៖ រតនា