25/06/2021 07:29
ឆ្នាំ ២០២១ គណៈកម្មាធិការបក្សស្រុកចូវ ថាញ់ដាក់ចេញភាគកម្រិតផែនការសំខាន់ៗ ២២ យ៉ាង ជាលទ្ធផលក្នុង ០៦ ខែដើមឆ្នាំមាន ១៥/២២ ភាគកម្រិតផែនការអនុវត្តសម្រេច និងសម្រេចលើសភាគកម្រិតបើប្រៀបជាមួយ ផែនការដាក់ចេញ។ តម្លៃផលិតអនុវត្តសម្រេចជាង ៣.១៨០ ពាន់លានដុង សម្រេចជិត ៣៩% កើនជិត ១៩% បើប្រៀបជាមួយរយៈពេលកន្លង ប្រមូលថវិការដ្ឋបានជាង ៤១៦ ពាន់លានដុង សម្រេចជិត ៦០% គម្រោងថវិកា។ សកម្មភាព វប្បធម៌-សិល្បៈ-កីឡា ព័ត៌មានផ្សព្វផ្សាយបម្រើ ភារកិច្ចនយោបាយរបស់ស្រុក និងបណ្តាមូលដ្ឋានបានជំរុញមាំ។ វិស័យអប់រំ បណ្តុះបណ្តាល តែងបានយកចិត្តទុកដាក់ ពិនិត្យបង្ការទប់ស្តាត់ អាសន្នរោគកូវីដ-១៩។ សន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គមតែងបានរក្សាខ្ជាប់ខ្ជួន និង លំនឹង។ ចាត់តាំងជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ បន្តការផ្លាស់ ថ្មី បង្កើនលទ្ធភាពដឹកនាំកម្លាំងតស៊ូរបស់អង្គការចាត់តាំងបក្ស កងជួរបក្ខជន។
ទូទាំងស្រុកមាន ១០/១៣ ឃុំបានទទួលស្គាល់ ជាឃុំជនបទថ្មីនៅ ០៣ ឃុំ (ដាឡុក ហ្វាឡើយ ភឿកហាវ) អនុវត្តសម្រេច ១៩/១៩ លក្ខឋាន កសាងជនបទថ្មី កំពុងរៀបចំសំណុំលិខិត ដើម្បីផ្ញើឲ្យខេត្តត្រួតពិនិត្យ ទទួលស្គាល់សម្រេចជាឃុំជនបទថ្មី។ ស្រុកអនុវត្តសម្រេច ០៦/០៩ លក្ខឋានស្រុកជនបទថ្មី នៅ ០៣ លក្ខឋានមិនទាន់សម្រេច រួមមាន៖ លក្ខឋានទី ១ (ឡើង គម្រោងផែនការ) លក្ខឋានទី ៥ (សុខាភិបាល- វប្បធម៌-អប់រំ) និងលក្ខឋានទី ៧ (បរិស្ថាន)។
ក្នុងបណ្តាខែចុងឆ្នាំ ២០២១ ស្រុកចូវថាញ់ បន្តផ្សព្វផ្សាយអនុវត្តល្អ បណ្តាវិធីសាស្រ្តក្នុងការងារបង្ការទប់ស្តាត់អាសន្នរោគកូវីដ-១៩ យកចិត្តទុកដាក់ជួយបង្កើនចំណេះដឹងជូនប្រជាជន មិនបណ្ដែតបណ្ដោយធ្វេសប្រហែស ម្ចាស់ការកសាងបណ្តាគម្រោងផែនការបម្រុងជាស្រេច ពេលមានជំងឺកើតឡើងដោយចៃដន្យ ក្នុងសហគមន៍នៅបណ្តាក្រុមហ៊ុន អាជីវកម្ម។ ផ្សព្វផ្សាយអនុវត្តល្អការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្មឡើងវិញ ដំណាក់កាល ២០២១-២០២៥។ អនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើជូន ពលករ ធានាសន្តិសុខការពារប្រទេស បង្ការ ប្រឆាំងគ្រោះអាបាយមុខសង្គម ឆាប់អនុវត្ត សម្រេចបណ្តាលក្ខឋានកសាងជនបទថ្មី ដើម្បីស្នើទទួលស្គាល់ស្រុកសម្រេចលក្ខឋានជនបទថ្មី។
ថ្លែងយោបល់ចង្អុលការក្នុងពេលធ្វើការ លោកគឹមង៉ុកថាយ បានកត់សម្គាល់ការខិតខំ របស់បក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជា ជនស្រុកចូវថាញ់ក្នុងរយៈកាលកន្លង ព្រោះជីវភាពសម្ភារ ស្មារតីរបស់ប្រជាជនមានការវិវឌ្ឍន៍។ ក្នុងរយៈកាលខាងមុខនេះមូលដ្ឋានគប្បីច្បាម សេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈ កម្មាធិការបក្សខេត្ត និងបង្កើនការផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ ក្នុងនោះអាទិភាពពង្រីកចំពោះវិស័យកសិកម្ម ទេសចរណ៍ ធានាការងារប្រមូល ថវិការរដ្ឋ ទាក់ទាញបណ្តាអ្នកវិនិយោគ ទាញ យកសក្តានុពលរបស់ស្រុក ដូចជាពង្រីកកសិ កម្មបច្ចេកវិទ្យាភ្ជាប់ជាមួយរោងចក្រច្នៃ ពង្រឹង និងពង្រីកសហករណ៍ ដើម្បីគ្រប់លក្ខណៈចងសម្ព័ន្ធ រកច្រកចេញសម្រាប់ផលិតផលរបស់ មាមីងកសិករ។ ទន្ទឹមនោះគប្បីពង្រីកស្មារតីប្រជាធិបតេយ្យនៅមូលដ្ឋាន ទិតៀន និងស្វ័យ ទិតៀនក្នុងបក្ខភាគ យកចិត្តទុកដាក់ដល់ការងារបង្កើនគុណភាពអង្គការចាត់តាំងបក្ស។ បង្កើនការងារត្រួតពិនិត្យអង្កេត ដើម្បីបង្ការកុំឲ្យបំពានក្នុងកម្មាភិបាល បក្ខជនកសាងសមូហភាពសាមគ្គី រវាសរវៃ ដោះស្រាយការលំបាក កសាងរបៀបធ្វើល្អ ទម្រង់ពូកែ រួមចំណែកកសាងបក្ខភាគស្រុកឲ្យកាន់តែរីកចម្រើនលើ គ្រប់វិស័យ។ ខិតខំដល់ចុងឆ្នាំ ស្រុកចូវថាញ់ អនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មី៕
ផាងត្វឹង-សុខា