• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុលេខាបក្សខេត្ត ឡឹមមិញដាំង ត្រួតពិនិត្យស្ថានភាព អនុវត្តភារកិច្ច ០៩ ខែដើមឆ្នាំនៅនឹងស្រុកយ្វៀងហាយ

24/09/2021 08:35

កាលពីរសៀលថ្ងៃទី ២១ កញ្ញា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានអញ្ជើញទៅធ្វើការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ដើម្បីត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ច ០៩ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្តគឹមរឿន សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត ង្វៀងក្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

សមមិត្ត ឡឹមមិញដាំងអនុលេខាបក្សខេត្ត ធ្វើការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ។ រូបថត៖ ហ្វិនណូយ
     ក្នុងរយៈកាល ០៩ ខែដើម ឆ្នាំ ២០២១ បក្ខភាគស្រុកយ្វៀងហាយជ្រួតជ្រាប ធ្វើលម្អិត ទាន់ពេលគោលការណ៍ សេចក្តីសម្រេចចិត្ត របស់មជ្ឈិម របស់ខេត្តទៅជាកម្មវិធីផែនការ និងដាក់ចេញវិធានការជាក់ស្តែង ដើម្បីផ្សព្វផ្សាយ ចាត់តាំងអនុវត្តដោយមានប្រសិទ្ធភាព។ តម្លៃផលិតសម្រេចបាន ៤.៧៩៦,២៥ ពាន់លានដុង សម្រេច ៧៤,៤៦% នៃសេចក្តីសម្រេច ចិត្ត ប្រៀបជាមួយនឹងរយៈពេលតែមួយឆ្នាំទៅកើន ៥០៧ ពាន់លានដុង។ ក្នុងការវិនិយោគទូទាំងសង្គមសម្រេចចិត្តបាន ៥.៧៨០ ពាន់ លានដុង សម្រេច ៧៦,០៥% នៃសេចក្តីសម្រេចចិត្ត។ ចលនាប្រជាជនពង្រីកផ្ទៃក្នុង រួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចជម្នះការលំបាក ប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។
     ប្រមូលផ្តុំកម្លាំងចង្អុលការបណ្តាគណៈកម្មាធិការបក្សឃុំ ទីប្រជុំជនឱ្យបង្កើតគណៈបញ្ជាការកំពែងការពារ និងកសាងផែនការបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ជ្រើសរើសយកទីប្រជុំជនឡុងត្វង និងឃុំដូងស្វឹងធ្វើជាកន្លែងចង្អុលការរួម។ គិតមកដល់ពេលនេះស្ថានភាពជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រស្រុកបានត្រួតពិនិត្យ ជាសារវន្ត។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារជម្រើសសិស្សឆ្នាំសិក្សា ២០២១-២០២២ ធានា គ្រប់បណ្តាលក្ខណៈបង្រៀន នឹងរៀនដោយភ្ជាប់ ជាមួយនឹងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ត្រឹមត្រូវតាមសេចក្តីកំណត់។ ក្នុងទូទាំង ស្រុកមាន ២៨ សាលារៀន ជាមួយនឹងចំនួនថ្នាក់ ៤៦២ បន្ទប់ដោយមានសិស្សចូលរៀន ១៣.៧៤៩ នាក់។ កេណ្ឌប្រមូលសិស្សមតេយ្យសាលាបឋមសិក្សា អនុវិទ្យាល័យដែលស្ថិតក្នុងកំណត់អាយុសម្រេច ១០០% នៃសេចក្តីសម្រេចចិត្ត អត្រាសិស្សចោលរៀនពាក់កណ្តាលការស្រូបយកអត្រា ០,៣%។ 
     អនុលេខាបក្សខេត្ត ឡឹមមិញដាំង បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២១ ពិសេសគឺការងារពង្រីកបក្ខជន។ ពេលខាងមុខនេះ បក្ខភាគស្រុកយ្វៀងហាយ គប្បីបង្កើនការងារកសាងបក្ស បន្តជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបធានបទឆ្នាំ ២០២១ ប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ បណ្តាភាគកម្រិតផែនការសេចក្តីសម្រេចចិត្តដែលសម្រេចបាន ប្រមូលផ្តុំកម្លាំងឱ្យបណ្តាភាគកម្រិតផែនការសំរេចក្រោម ៧០% ពិនិត្យឡើងវិញឱ្យហ្មតចត់ ដើម្បីវាយតម្លៃលទ្ធផលអនុវត្តបណ្តាភាគកម្រិត សេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គម។ អនុវត្តល្អធារាសាស្ត្រវាលស្រែបម្រើការផលិត។ ប្រមូលផ្តុំកម្លាំងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ យកចិត្តទុកដាក់ដល់ការងារធ្វើតេស្តជម្រើស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ អនុវត្តល្អការងារការបង្ការទប់ស្កាត់អាសន្នរោគជំងឺរលាកដុំពកស្បែកលើហ្វួងគោ។ ជំរុញមាំការងារកសាងជនបទថ្មី ជំរុញមាំសន្ទុះកំណើនប្រាក់ទុន វិនិយោគសាធារណៈ។ ត្រួតពិនិត្យការងារអប់រំ -បណ្តុះបណ្តាលក្នុងលក្ខណៈដែលសិស្សរៀនលើបណ្តាញរលកផ្សាយបន្តផ្ទាល់។
     សមមិត្ត ឡឹមមិញដាំង ចង្អុលការស្រុក គប្បី ប្រមូលផ្តុំកម្លាំងត្រួតពិនិត្យ និងរបាយការណ៍ការ ជម្នះលក្ខណៈមធ្យោបាយរៀនលើបណ្តាញផ្សាយ បន្តផ្ទាល់លើរលកស្ថានីយវិទ្យុ-ទូរទស្សន៍សម្រាប់សិស្ស ក្តាប់ស្ថានការណ៍ កំណាត់ផ្លូវគមនាគមន៍ និងកំពង់ផែចម្លងបណ្តាឃុំកោះ សន្ទុះកំណើនពិនិត្យពិច័យតំបន់គោរពបូជារំលឹកអតីតអ្នកនិពន្ធ យៀងចូវ គ្រោងផែនការ ពិនិត្យពិច័យរោងផ្សារ ស្រុកយ្វៀងហាយ ស្ថានភាពកសាងបណ្តាឃុំ ជនបទថ្មី៕           ប្រែសម្រួល៖  រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.