• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង បន្តកម្មវិធីអញ្ជើញទៅសួរ សុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតនៅខេត្តត្រាវិញ

24/01/2022 15:44

នាឱកាសទទួលអំណរចូលឆ្នាំថ្មី អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ផ្ញើបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យដល់បក្ខភាគ-រដ្ឋអំណាច និងទូទាំងប្រជាជនខេត្តត្រាវិញទទួលរដូវនិទាឃរដូវសុខដុម សុភមង្គល ឆ្នាំថ្មីប្រកបដោយក្តីរីករាយ។

លោកស្រី​ វ៉ធីអាញ់ស្វឹង សួរសុខទុក្ខនិងជូនអំណោយតេតដល់គ្រួសារគោលនយោបាយស្រុកចូវថាញ់ ។ រូបថត៖ បាធី
     បន្តកម្មវិធីសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតនៅខេត្តត្រាវិញ កាលពីថ្ងៃទី ២០ ខែ មករា លោកស្រីវ៉ធីអាញ់ស្វឹង សមាជិកាគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុយប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតកម្មភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង ស្រុកកូវង៉ាង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងកម្មាភិបាល បុគ្គលិកមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ របស់ខេត្ត។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

លោកស្រី​ វ៉ធីអាញ់ស្វឹង សួរសុខទុក្ខនិងជូនអំណោយបុស្តិ៍ការពារព្រំដែនម៉ីឡុង។ រូបថត៖ បាធី
     ស្ថិតនៅស្រុកចូវថាញ់ អនុប្រធានរដ្ឋបានជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារក្រីក្រសង្វាតរៀនសូត្រ និងគ្រួសារជួបលំបាកអំពីអាសន្នរោគជំងឺកូវីដ- ១៩ ចំនួន ៣០ គ្រួ។ អនុប្រធានរដ្ឋបានជូនអំណោយបុណ្យតេត ៣៥០ ចំណែក និងផ្ទះឧបការគុណ ១៤ ខ្នងដល់ខេត្តត្រាវិញ និងជូនអំណោយបុណ្យតេត ៣០០ ចំណែកដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់សម្រាប់ជូនដល់បណ្តាមុខសញ្ញានៅលើភូមិសាស្ត្រដើម្បីទទួលអំណរនិទាឃរដូវញ៉ឹមយ៉ឹងឆ្នាំ ២០២២។
     ស្ថិតនៅបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង​ បានកំណត់ត្រា និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលបក្ខភាគ កម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាលសម្រេចបានក្នុងពេលកន្លង។ អនុប្រធានរដ្ឋសំណូមពរបក្ខភាគ រដ្ឋអំណាច និងកម្មាភិបាល យុទ្ធជន បុគ្គលិកគប្បីបន្តពង្រីក ស្មារតីសាមគ្គី ឆ្លងកាត់រាល់ការទុក្ខលំបាក ពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបាន ដើម្បីកសាងមាតុភូមិត្រាវិញពីមួយថ្ងៃកាន់តែងអភិវឌ្ឍន៍។ ចំពោះកម្មាភិបាល យុទ្ធជន កម្មាភិបាល បុគ្គលិកសុខាភិបាលគប្បីពង្រីកស្មារតីខិតខំមិនអត្តនោម័ត ធ្វេសប្រហែស ក្នុងការ ត្រៀមលក្ខណៈប្រយុទ្ធ បង្ការទប់ស្កាត់អាសន្នរោគ ព្យាបាលជំងឺជូនប្រជាជន។ល។                  ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.