• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អធិកអធមពិធីបុណ្យអកអំបុកសំពះព្រះខែឆ្នាំ ២០២០

03/11/2020 07:07

 * ប្រកាសលទ្ធផលប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ និងសមោសរសិល្បៈមហាជនខ្មែរ
* អង្គភាពស្រុកទីវកឹង ទទួលរង្វាន់លេខ ១ សម្រាប់ក្រុមផ្នែកប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ
* អង្គភាពស្រុកកូវង៉ាង ទទួលរង្វាន់លេខ ១ សម្រាប់កម្មវិធី សមោសរសិល្បៈមហាជនខ្មែរ

សិល្បៈអំណរបុណ្យអកអំបុក។  រូបថត៖ សុជា

 

 កាលពីរាត្រីថ្ងៃទី ៣១ តុលានៅមណ្ឌលវប្បធម៌ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ចាត់តាំងពិធីបុណ្យអកអំ បុកឆ្នាំ ២០២០។ លោកគឹមង៉ុកថាយ អនុលេខា បក្សខេត្ត លោកឡេវុាំងហាំង  អនុលេខាបក្ស ខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តំណាងមន្ទីរ ស្ថាប័នខេត្ត ស្រុក អតីតថ្នាក់ដឹកនាំខេត្តព្រះសង្ឃខ្មែរនិងប្រជាជន និមន្ត និងអញ្ជើញចូលរួមយ៉ាងកុះករ។
 នៅពិធីនេះ លោកឡេវុាំងហាំង អនុលេខា បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតំណាងឲ្យថ្នាក់ដឹកនាំខេត្តបានប្រសិទ្ធពរប្រគេន និងជូនដល់ព្រះសង្ឃជនរួមជាតិខ្មែរក្នុងខេត្ត អំណរបុណ្យអកអំបុកប្រកបដោយភាពសប្បាយរីករាយ សាមគ្គី ប្រិតសំចៃនិងសុវត្ថិ ភាព។ លោកសង្ឃឹមថាព្រះសង្ឃ និងជនរួមជាតិខ្មែរក្នុងខេត្តបន្តការអភិរក្ស អភិវឌ្ឍប្រវេណីវប្បធម៌ដ៏ត្រចះត្រចង់របស់ជនជាតិខ្លួនក្នុងនោះមានពិធីបុណ្យអកអំបុកជាដើម។ ទន្ទឹមនឹងនោះលោកក៏ចង្អុលការបណ្តាផ្នែកមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ជាពិសេសគឺមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តគប្បីអនុវត្តយ៉ាងមានប្រសិទ្ធភាពបណ្តាសកម្មភាពក្នុងការអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌បុណ្យអកអំបុកដែលជាបេតិកភណ្ឌវប្បធម៌អរូបបិយថ្នាក់ជាតិ។​ ក្នុងឱកាសនេះព្រះ​ឧបជ្ឈាយ៍ថាច់សុខសាន្ត មានថេរដីកាថ្លែងអំណរ គុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស   ក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនខេត្តត្រាវិញដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងស្មារតីចំពោះជនរួមជាតិខ្មែរក្នុងខេត្តនាពេលកន្លង។ ព្រមជាមួយ នោះ ព្រះឧបជ្ឈាយ៍ ក៏បានអំពាវនាវដល់ប្រជាជននិងព្រះសង្ឃ ខ្មែរក្នុងខេត្តឲ្យបន្តពង្រីកប្រវេណីសាមគ្គីបណ្តាជនជាតិខ្មែរ-កិញ - ហ្វា ខិតខំបញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្ម ផលិតកម្មនិងធ្វើអាជីវកម្មដើម្បីរួមចំណែកពង្រីកសេដ្ឋកិច្ច សង្គមនៅ មូលដ្ឋានឲ្យរីកចម្រើន។
 នៅរាត្រីនេះដែរ បណ្តាតំណាងនិងប្រជាជននៅទាំងបានទស្សនាកម្សាន្តជាមួយកម្មវិធីសិល្បៈ ទស្សនាវីឌីអូខ្លីប អំពីពិធីថ្វាយព្រះខែ អំពីរឿងព្រេង នៃពិធីបុណ្យអកអំបុក ។ល។ ក្នុងក្នុងឳកាសនេះដែរ សមាគមជំរុញការសិក្សាខេត្តបានជូនអំណោយនិងអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរក្រីក្រជម្នះការលំបាករៀនពូកែ។  លោកគឹមង៉ុកថាយអនុលេ ខាបក្សខេត្តបានទូងស្គរបើកវារៈអបអរសាទបុណ្យអកអំបុករួច បណ្តាតំណាងចូលរួមដង្ហែប្រទីបជ្វា លាជុំវិញរមណីយដ្ឋានគូស្រះរួចលយប្រទីបបួងសួងសុំសេចក្តីសុខ បង្កបង្កើនផលរីកចម្រើន៕ 

លោកគឹមង៉ុកថាយអនុលេខាបក្សខេត្តទូងស្គរបើកវារៈអំណរបុណ្យអកអំបុក។​ រូបថត៖​ សុជា

ថ្នាក់ដឹកនាំខេត្តនិងបណ្តាតំណាងចូលរួមដង្ហែប្រទីបជ្វាលា។​       រូបថត៖ សុជា

* រង្វាន់ប្រណាំងទូក-ងអំណរបុណ្យអកអំបុកឆ្នាំ ២០២០៖

ក្នុងរយៈពេល ២ ថ្ងៃ ទី ២៩ និង ៣០ ខែ តុលា នៅព្រែកឡុងបិញ (ទីក្រុងត្រាវិញ) ក្រុម ទូក-ងចំនួន ៩ ក្រុម៖ ស្រុកយ្វៀងហាយ ចូវ ថាញ់ កូវង៉ាង ថ្កូវ ទីវកឹង កូវកែ កាងឡុង ទី ក្រុងត្រាវិញ និងស្រុកបិញមិញ (វិញឡុង) ចូល រួមប្រកួតប្រជែងពានរង្វាន់ Cup Sacombank លើកទី ៧ អំណរបុណ្យអកអំបុកឆ្នាំ ២០២០។ ថ្ងៃប្រកួតទី១ នៅចម្ងាយផ្លូវ ៨០០ ម៉ែត្រ បណ្តា ក្រុមទូកត្រូវឆ្លងកាត់ការប្រកួត៦លើកដើម្បីរក ក្រុមទូកចូលប្រកួតក្នុងរង្វង់ផ្តាច់ព្រ័ត្រ។ លទ្ធ ផលក្រុមទូក-ងស្រុកកាងឡុងទទួលបានរង្វាន់ លេខមួយ កូវកែលេខពីរ ចូវថាញ់លេខបី និង ក្រុមទូក-ងស្រុកទីវកឹង ទទួលបានរង្វាន់លើក ទឹកចិត្ត។
ថ្ងៃប្រកួតលើកទី ២ (៣០ តុលា) ក្រុមទូក-ង ទាំង ៩ ក្រុមខាងលើ ចូលរួមប្រកួតចម្ងាយផ្លូវ ៦០០ ម៉ែត្របុរស។ ក្រុមទូក-ង ៣ ក្រុម(កូវកែ ទីវកឹង និងចូវថាញ់) ចូលរួមប្រកួតខ្លឹមសារបុរសនារីសហការ (បើកទូលាយ) ចម្ងាយ ៧០០ ម៉ែត្រ។
ការប្រកួតចម្ងាយផ្លូវ ៦០០ ម៉ែត្របុរស នៅ លើកប្រកួតលើកទី៤ រង្វង់ទី ២ ក្រុមទូក-ង ២ ក្រុម៖ចូវថាញ់ និងទីក្រុងត្រាវិញមានល្បឿនប្រ កួតស្មើគ្នា ក្រុមអាជ្ញាកណ្តាលសម្រេចចាប់ឆ្នោត ដើម្បីយកការឈ្នះចាញ់ លទ្ធផលក្រុមទូក-ង ស្រុកចូវថាញ់ឈ្នះក្រុមទូក-ងទីក្រុងត្រាវិញ ហើយ បានឈានដល់រង្វង់ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងលើកប្រកួតរង្វង់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមទូក-ងស្រុកចូវថាញ់ ជួបជាមួយក្រុមទូក-ង​ស្រុកកាងឡុង រួចក្រុមទូក-ងស្រុកកាងឡុង ទទួលបានជ័យជម្នះ ក្រុមទូក-ងស្រុកទីវកឹង ជួបប្រកួតជាមួយក្រុមទូក-ងស្រុកកូវកែ លទ្ធផល ក្រុមទូក-ង ស្រុកទីវកឹងទទួលបានជ័យជម្នះ ។ ក្រុមទូក-ង ស្រុកទីវកឹងនិងកាងឡុងឈានបន្តចូលប្រកួតរង្វង់ផ្តាច់ព្រ័ត្រ។ លទ្ធផលប្រកួត រង្វង់ផ្តាច់ព្រ័ត្រ ក្រុមទូក-ងស្រុកកាងឡុងទទួល បានជ័យជម្នះលើក្រុមទូក-ង ស្រុកទីវកឹង។ លទ្ធ ផលប្រកួតខ្លឹមសារនេះ ក្រុមទូក-ង ស្រុកកាង ឡុងទទួលបានរង្វាន់លេខមួយ ទីវកឹងទទួល បានរង្វាន់លេខពីរ កូវកែទទួលបានរង្វាន់លេខ បី និងក្រុមទូក-ងស្រុកចូវថាញ់ទទួលបានរង្វាន់លើកទឹកចិត្ត។ ដូច្នេះ ក្រុមទូក-ងស្រុកកាងឡុងទទួលបានរង្វាន់លេខមួយទាំងពីរចម្ងាយផ្លូវប្រកួត ៨០០ និង ៦០០ ម៉ែត្របុរស។
នៅការប្រកួតខ្លឹមសារបុរសនារីហសការ បណ្តាក្រុមទូក-ង ចូលរួមប្រកួតរង្វង់មូលគិត ពិន្ទុ។ លទ្ធផលក្រុមទូក-ងស្រុកកូវកែទទួលបាន រង្វាន់លេខមួយ ស្រុកចូវថាញ់ទទួលបានរង្វាន់លេខពីរ និងក្រុមទូក-ងស្រុកទីវកឹងទទួលបានរង្វាន់លេខបី៕

ពិធីជូនរង្វាន់ប្រណាំងទូក-ង​ ។ រូបថត៖ ថាច់សម្បត្តិ

ក្រុមបាល់ទះស្រុកថ្កូវទទួលបានរង្វាន់លេខមួយ។ រូបថត៖ សម្បត្តិ

ពិធីដង្ហែប្រទីបជ្វាលានៅរមណីយដ្ឋានគូស្រះស្រី ។​   រូបថត៖ សុជា

បណ្តាក្រុមទូក-ង ត្រៀមបម្រុងប្រណាំង។ ​រូបថត៖ សម្បត្តិ

កីឡាករទូក-ង រីករាយជាមួយនឹងស្នាដៃជ័យលាភីលេខមួយ។ ​រូបថត៖  រតនា

ទឹកមុខរីករាយរបស់ក្រុមទូកនារីស្រុកកូវកែ។ ​រូបថត៖ សម្បត្តិ

ពិធីដង្ហែប្រទីបជ្វាលានៅរមណីយដ្ឋានគូស្រះស្រី  ។​  រូបថត៖  សុជា

ព្រះសង្បនិងភ្ញៀវទេសចរណ៍គាំទ្របណ្តាក្រុមទូក-ង ។ ​រូបថត៖  រតនា

ជូនរង្វាន់ពិធីប្រឡងសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ​រូបថត៖  សុជា

បង្ហាញសម្លៀកបំពាក់សម្រាប់ថ្ងៃបុណ្យ។ ​រូបថត៖​ សុជា

ទិដ្ឋភាពរមណីយដ្ឋានគូស្រះស្រី។ ​រូបថត៖  រតនា

អ្នកគាំទ្រកីឡាករទូក-ង។ ​រូបថត៖ សម្បត្តិ

*ក្រុមបាល់ទាត់ស្រុកទីវកឹងទទួលបានរង្វាន់លេខមួយក្រុមបាល់ទះស្រុកថ្កូវទទួលបានរង្វាន់លេខមួយ

អំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០ មជ្ឈមណ្ឌលហ្វឹកហាត់ប្រកួតនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញចាត់តាំងការប្រកួតរង្វាន់បាល់ទាត់ជនជាតិខ្មែរ ដោយមានក្រុមបាល់ ចំនួន ១០ ក្រុមរបស់បណ្តាអង្គភាព មូលដ្ឋានក្នុងខេត្តចូលរួមប្រកួតតាំងពីថ្ងៃទី ២៤-២៧ តុលា។ ឆ្លងកាត់ការប្រកួតរង្វង់ជម្រុះ ក្រុមបាល់ស្រុកកាងឡុង និងមហាវិទ្យាល័យត្រាវិញបានឈានដល់ រង្វង់ពាក់កណ្តលផ្តាច់ព្រ័ត្រ។ ក្រុមបាល់ ស្រុកថ្កូវ និងទីវកឹងបានឈានដល់រង្វង់ផ្តាច់ព្រ័ត្រ។ លទ្ធ ផលប្រកួតរង្វង់ផ្តាច់ព្រ័ត្រ ក្រុមបាល់ស្រុកទីវកឹងទទួលបានរង្វាន់លេខមួយ ក្រុមបាល់ថ្កូវទទួល បានរង្វាន់លេខពីរ រីឯក្រុមបាល់ស្រុកកាងឡុងទទួលបានរង្វាន់លេខបី។ 
គណៈចាត់តាំងក៏បានចាត់តាំងជូនរង្វាន់បាល់ទះដល់ក្រុមបាលស្រុកថ្កូវនិងនគរបាលខេត្តបាន ឈានដល់រង្វង់ផ្តាច់ព្រ័ត្រ។ លទ្ធផលក្រោយពេលប្រកួតជាមួយបណ្តាក្រុមបាល់មិត្ត ក្រុមបាល់ទះស្រុកថ្កូវទទួលបានរង្វាន់លេខមួយ នគរបាលត្រាវិញទទួលបានរង្វាន់លេខពីរ និងក្រុមបាល់ ស្រុកយ្វៀងហាយទទួលបានរង្វាន់លេខបី៕  
              ដំណឹង - រូបថត៖ ថាច់សម្បត្តិ - សុជា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.